វេណេស៊ុយអេឡា បង្កើនយុទ្ធសាស្រ្ត ទាក់ទាញភ្លៀវ ទេសចរពីចិន និងជប៉ុន
|
February 06, 2014 (11:28:06)
|
[ 1317 ] |
|
|
|
|
នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៤ នេះទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ បានចេញផ្សាយឲ្យដឹងថា រដ្ឋមន្រ្តីទេសចរណ៍កំពូល របស់វេណេស៊ុយអេឡា កាលពីថ្ងៃពុធម្សិលមិញនេះ បានជួបជាមួយ នឹងឯកអគ្គរដ្ឋទូត របស់លោកនៅប្រទេសចិន និងជប៉ុនក្នុងគោលដៅ ព្យាយាមរកគន្លឹះ ទាក់ទាញ និងបង្កើនចំនួន ភ្ញៀវទេសចរណ៍ ពីប្រទេសនៅក្នុងសហគមន៍ អាស៊ីទាំងពីរនោះ។
រដ្ឋមន្រ្តីក្រសួងទេសចរណ៍លោក អានឌ្រែស អ៊ីហ្សារ៉ា វៃ ធ្វៃធឺ បាននិយាយថា “នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ យើងបានធ្វើការជាមួយគ្នា នឹងឯកអគ្គរដ្ឋទូតវេណេស៊ុយអេឡា ប្រចាំប្រទេសចិន ក្នុងការបង្កើនយុទ្ធសាស្រ្តបន្ថែមទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរ ពីប្រទេសចិន ហើយយើងក៏បានធ្វើការជាមួយ ឯអគ្គរដ្ឋទូតប្រចាំជប៉ុន របស់យើងផងដែរ អំពីការវិនិយោគរបស់ជប៉ុន ទៅលើវិស័យទេសចរណ៍ របស់យើង”។
លោក អ៊ីហ្សារ៉ា ក៏បានពន្យល់ផងដែរថា វេណេស៊ុយអេឡា ចង់ក្លាយជាទិសដៅទេសចរណ៍ តែមួយគត់សម្រាប់ទីផ្សារ អាស៊ី ដោយបើកការិយាល័យទេសចរ ដើម្បីធ្វើការផ្សាព្វផ្សាយ នៅក្នុងទីក្រុងតូក្យូផ្ទាល់តែម្តង។ កាលពីខែកញ្ញាកន្លងទៅនេះ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡា ម៉ាឌឺរ៉ូ បានទៅទស្សនៈកិច្ច ទីក្រុងប៉េកាំងជាទីដែល កិច្ចព្រមព្រៀងទ្វេភាគី ត្រូវបានចុះហត្ថលេខា លើវិស័យទេសចរ រួមទាំងការបន្ថយតម្លៃទិដ្ឋាកា ទៅវិញទៅមកនោះ។
ចំពោះកិច្ចព្រមព្រៀង កិច្ចសហការមួយផងដែរនោះ ដែលត្រូវបានចុះហត្ថលេខា រវាងរដ្ឋមន្រ្តីប្រតិបត្តិការទេសចរ វេណេស៊ុយអេឡា និងប្រតិបត្ដិការទេសចរចិន ក្នុងការរក្សាលំហូរ នៃភ្ញៀវទេសចរអាស៊ី ទៅកាន់ប្រទេសអាមេរិច ខាងត្បូងជាបន្ដបន្ទាប់។ ប្រទេសទាំងពីរ ក៏បានព្រមព្រៀង លើការវិនិយោគរបស់ចិន ទៅលើវិស័យទេសចរណ៍ នៅក្នុងប្រទេស វេណេស៊ុយអេឡានេះផងដែរ ដូចជាសណ្ឋាគារ កន្លែងបោះជំរុំ ស្ថានីយសមុទ្រ និងព្រលានយន្តហោះ។
(ប្រភពពី៖ដើមអម្ពិល)
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|