ប៉ារ៉ាសេតាម៉ុល អាចបង្កឲ្យ បាត់បង់ជីវិត
|
September 03, 2013 (12:22:17)
|
[ 1320 ] |
|
|
|
|
ពួកអ្នកវិទ្យាសាស្ត្រនៅសកលវិទ្យាល័យ Edinburgh (អង់គ្លេស) ទើបនឹងធ្វើការព្រមានលើទស្សនាវដ្តី British Journal of Clinical Pharmacology (អង់គ្លេស) ថាប៉ារ៉ាសេតាម៉ុល ថ្នាំបន្ថយការឈឺចាប់មួយប្រភេទ ត្រូវបានប្រើប្រាស់ទូទៅបំផុតលើពិភពលោកអាចបង្កការបាត់បង់ជីវិត ។
តាមរយៈនោះ អ្នកគ្រាន់តែលេបច្រើនជាង២គ្រាប់ថ្នាំប៉ារ៉ាសេតាម៉ុលតាមកម្រិតណែនាំរបស់វេជ្ជបណ្ឌិតក្នុងរង្វង់ប៉ុន្មានថ្ងៃអាចគ្រោះថ្នាក់ដល់អាយុជីវិត ។ ថ្វីត្បិតពួកវេជ្ជបណ្ឌិតសុទ្ធតែយល់ថា ប៉ារ៉ាសេតាម៉ុល( acetaminphen) អាចបង្កអន្តរាយដល់សមត្ថកិច្ចថ្លើម ប៉ុន្តែ ពួកអ្នកស្រាវជ្រាវនៅសកលវិទ្យាល័យ Esinburg ទើបនឹងរកឃើញបន្ថែមថា ថ្នាំនេះនៅអាចបង្កគ្រោះថ្នាក់ដល់ផ្នែកជាច្រើនផ្សេងទៀតក្នុងសរីរាង្គ និងអាចនាំដល់ការបាត់បង់ជីវិត ។
តាមពួកអ្នកស្រាវជ្រាវ ស្ថានភាពគ្រោះថ្នាក់នេះអាចបង្កឡើងដោយការប្រើប្រាស់ច្រើនជាង២គ្រាប់តាមកម្រិតណែនាំរបស់វេជ្ជបណ្ឌិតក្នុងរង្វង់ប៉ុន្មានថ្ងៃឬប៉ុន្មានសប្តាហ៍ ។ ពួកអ្នកស្រាវជ្រាវទូន្មានថា ស្ថានភាពប្រើប្រាស់ប៉ារ៉ាសេតាម៉ុលហួសកម្រិតងាយកើតឡើងបំផុត ពិសេសចំពោះអ្នកត្រូវទ្រាំទ្រជំងឺឈឺចាប់រ៉ាំរ៉ៃ ។ ហើយការប្រើថ្នាំនេះហួសកម្រិតក្នុងរយៈពេលច្រើនថ្ងៃ ច្រើនសប្តាហ៍ឬច្រើនខែតែងតែគ្រោះថ្នាក់ជាងប្រៀបនឹងការប្រើប្រាស់ច្រើនគ្រាប់ក្នុងពេលតែមួយ ។ ប៉ារ៉ាសេតាម៉ុល ត្រូវបានប្រើប្រាស់ពីបណ្តាឆ្នាំ ១៩៥០ ក្រោមឈ្មោះ ផ្សេងៗគ្នាជាច្រើនលើទីផ្សារ ទូទៅបំផុតគឺ២ប្រភេទ Panadol និង Tylenol ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|