មនុស្សធាត់ ងាយកើតជំងឺ ផ្តាសាយ
|
September 03, 2013 (12:17:39)
|
[ 1307 ] |
|
|
|
|
តាមលទ្ធផលស្រាវជ្រាវមួយ មនុស្សធាត់មានការប្រឈមបាត់បង់ជីវិតខ្ពស់ជាង៣ដង ពេលត្រូវឆ្លងផ្តាសាយ ។ ដូច្នេះមនុស្សធាត់គួរអាទិភាពការចាក់វ៉ាក់សាំងបង្ការផ្តាសាយ ។ ការស្រាវជ្រាវថ្មីរកឃើញថា ហានិភ័យបាត់បង់ជីវិតដោយ សារផ្តាសាយកើនឡើងពេលតួលេខទម្ងន់សរីរាង្គ (BMI) របស់អ្នកជំងឺនៅកម្រិតលើ៣០ ។ តាមដំបូន្មានរបស់អ្នក ជំនាញការ មនុស្សធាត់មានតួលេខ BMI លើ ៤០ ចាំបាច់ត្រូវអាទិភាពវ៉ាក់សាំងបង្ការផ្តាសាយ ។
តាមពួកអ្នកជំនាញការស្រាវជ្រាវឲ្យដឹងថា គេពុំទាន់ច្បាស់ថា តើជំងឺធាត់ធ្វើឲ្យកើនការប្រឈមបាត់បង់ជីវិតដោយ សារផ្តាសាយ ឬជំងឺផ្សេងៗដូចជាទំងឺទឹកនោមផ្អែម មាននិន្នាការអមជាមួយជំងឺធាត់ ធ្វើឲ្យកើនគ្រោះថ្នាក់នេះ ។
ពួកអ្នកស្រាវជ្រាវបានពិនិត្យមើលកត្តាវិវត្តន៍ប្រែប្រួលធ្ងន់ធ្ងររបស់ផ្តាសាយដូចជារលាកសួត និងរកឃើញថា ធាត់ជាកត្តាហានិភ័យសំខាន់មួយចំពោះលទ្ធភាពបាត់បង់ជីវិតដោយសារមហន្តរាយផ្តាសាយ ឬផ្តាសាយតាមរដូវ ។ ក្រៅពី នេះអ្នកកើតជំងឺសរសៃឈាមបេះដូង ឬសាច់ដុំសរសៃប្រសាទក៏មានការប្រឈមវិវត្តន៍ប្រែប្រួលពីផ្តាសាយខ្ពស់ជាង បណ្តាលឲ្យពួកគេគួរស្ថិតក្នុងចំណោមក្រុមអាទិភាពត្រូវបានចាក់វ៉ាក់សាំង និងព្យាបាលប្រឆាំងវីរុស ។ តាមការ ស្រាវជ្រាវ១របស់មជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លង (CDC) នៅអាមេរិកបង្ហាញថា 90% នៃករណីត្រូវដាក់បំពង់ដកដង្ហើមដោយសារឆ្លងវីរុសធ្ងន់ធ្ងរគឺដោយសារធាត់ ហើយ៣%ក្នុងចំណោមនេះបាត់បង់ជីវិតដោយសារជំងឺធ្ងន់ពេក ។
ការស្រាវជ្រាវរបស់ CDC បង្ហាញថា ស្ថានភាពលើសទម្ងន់នឹងឥទ្ធិពលដល់សួត និងធ្វើឲ្យអ្នកជំងឺងាយឆ្លង ជាងមួយវីរុសឆ្លងតាមផ្លូវដង្ហើម ក្នុងនោះមានវីរុសផ្តាសាយ ។ ជាងនេះទៀតសម្ពាធកើនឡើងរបស់ប្រអប់ទ្រូង និងពោះក្នុង ករណីធាត់អាចរារាំងសកម្មភាពដំណកដង្ហើម និងបំប្លែងខ្យល់របស់សួត ។
ចំណែកតាមតួលេខរបស់អង្គការសុខភាពពិភពលោក ៨០% នៃអ្នកជំងឺធ្ងន់ក្នុងគ្រោះមហន្តរាយផ្តាសាយ ឆ្នាំ២០០៩ មានបញ្ហាយូរអង្វែងអំពីសុខភាពមុននោះ ។ បញ្ហាមួយក្នុងចំណោមបញ្ហាអំពីសុខភាពដែលអ្នកជំងឺផ្តាសាយ H1N1 ជួបប្រទះមុននេះ គឺធាត់ ពិសេសគឺធាត់ធ្ងន់ធ្ងរ និងជំងឺពាក់ព័ន្ធដល់ធាត់ដូចជាជំងឺបេះដូង លើសឈាម និងទឹកនោម ផ្អែមប្រភេទ២ ។ ជាក់ស្តែងអ្នកជំងឺធាត់ជាច្រើន នោះមិនដឹងថា គេមានគ្រោះថ្នាក់ប្រឈមនឹងបញ្ហាយ៉ាង ច្រើនអំពីសុខភាព ហើយគេក៏ជាមុខសញ្ញាងាយឆ្លងវីរុសផ្តាសាយថ្មីៗជាង ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|