. . . . . .
.
ថ្ងៃអាទិត្យ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤

.
ភ្ញៀវជាតិ និងអន្តរជាតិ ទៅកម្សាន្តនៅរមណីយដ្ឋានធម្មជាតិ វត្ត កៀនស្វាយក្រៅ នាឱកាសចូលឆ្នាំចិន ច្រើនខុសប្លែកពីឆ្នាំមុន
February 06, 2014 (08:03:21) [ 1392 ]
 
 
រយៈពេល៣ថ្ងៃ នៃថ្ងៃចូលឆ្នាំចិន វៀតណាម កន្លងទៅថ្មីៗនេះ គេសង្កេត ឃើញថា មានប្រជាពលរដ្ឋជា ច្រើនបាននាំគ្នាទៅ កម្សាន្តនៅតំបន់ រមណីយដ្ឋានធម្មជាតិវត្ត កៀនស្វាយក្រៅដែលមានទីតាំងស្ថិតនៅភូមិធំ ឃុំ ភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដើម្បីស្រូបយកខ្យល់ធម្មជាតិ និងពិសាអាហារដ៏មានឱជារសបែបធម្មជាតិ ។

ចំពោះមូលហេតុនោះ គឺដោយសារតំបន់នេះ បានអភិវឌ្ឍន៍ ស្រស់ស្អាតមានទីធ្លាធំទូលាយ ហើយមានរោងមានខ្ចូស សម្រាប់នាំក្រុមគ្រួសារអង្គុយលេងបានល្អ ថែមទាំងមានសន្តិសុខសុវត្ថិភាពល្អ ដោយមានសមត្ថកិច្ចនគរបាល និង កម្លាំងប្រជាការពាររក្សាសន្តិសុខជូនថែមទៀតផង ។

សូមបញ្ជាក់ថា មរណីយដ្ឋានធម្មជាតិវត្តកៀនស្វាយ ក្រៅ នៅជាប់ផ្លូវជាតិលេខ១បើធ្វើដំណើរពីលិច ទៅកើត ទិសដៅឆ្ពោះទៅអ្នកលឿងនៅខាងឆ្វេងដៃ ក្រោមការអភិវឌ្ឍន៍ផ្ទាល់ពីលោក ម៉ក់ ពេជ្ជរិទ្ធ អគ្គនាយកដ្ឋានកាំកុង ត្រូលនៃក្រសួងពាណិជ្ជកម្ម បានកំពុងទាក់ទាញភ្ញៀវទេសចរ មកលេងកាន់តែច្រើនឡើងៗ។

ក្នុងឱកាសចូលឆ្នាំចិន វៀតណាម រយៈពេល៣ថ្ងៃនេះ លោក ហេង ធៀម អភិបាលស្រុកកៀនស្វាយបានឲ្យដឹងថា នៅរមណីយដ្ឋានធម្មជាតិវត្តកៀនស្វាយ ក្រៅមានភ្ញៀវទេសចរខ្មែរ មកលេងចំនួន១២០០០នាក់ និង ភ្ញៀវអន្តរជាតិ ចំនួន២៤០០នាក់ ។ លោក ហេង ធៀម សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលមកកម្សាន្តសូមបន្តមកកម្សាន្ត ឲ្យបានច្រើន ដើម្បីលើកស្ទួយជីវភាព ប្រជាពលរដ្ឋ នៅស្រុក កៀនស្វាយ ៕

(ប្រភព: ដើមអម្ពិល)
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 6 នាក់
  Flag Counter
Flag Counter