ភ្ញៀវទេសចរសម្រុកមកកម្សាន្ត ខេត្តព្រះសីហនុ ជិត៥ម៉ឺននាក់ នាឱកាសបុណ្យចូលឆ្នាំ ចិន-វៀតណាម
|
February 04, 2014 (01:45:05)
|
[ 1304 ] |
|
|
|
|
ក្នុងពិធីបុណ្យចូលឆ្នាំ ចិន-វៀតណាម រយៈពេលបីថ្ងៃកន្លងមកនេះ គឺចាប់ពីថ្ងៃទី៣០ ខែមករារហូត ដល់ថ្ងៃទី០១ ខែកុម្ភះ ឆ្នាំ២០១៤ នៅខេត្តព្រះសីហនុមានភ្ញៀវទេសចរ មកកម្សាន្តជិត៥ម៉ឺននាក់ ។ លោក សេង ខា ប្រធានមន្ទីរភ្ញៀវទេសចរណ៍ ខេត្តព្រះសីហនុបានឲ្យដឹងថា ចំនួនភ្ញៀវទេសចរ ដែលមកកម្សាន្ត នៅខេត្តព្រះសីហនុ ឆ្នាំ២០១៤ មានចំនួន៤៩៥០០នាក់ ធៀបឆ្នាំ២០១៣ មានចំនួន៤៤០៧៦ កើន ៥៤២៤នាក់ស្មើនឹង ១២,៣០% ដោយ ក្នុងនោះភ្ញៀវជាតិសរុប ៤៣៣១៣នាក់ ធៀបឆ្នាំ២០១៣ មានចំនួន ៣៨៧៨៧ កើន៤៥២៦នាក់ ស្មើនិង ១១,៦៧% ភ្ញៀវអន្តរជាតិសរុប ៦១៨៧នាក់ ធៀបឆ្នាំ២០១៣មានចំនួន ៥២៨៩ កើន៨៩៨នាក់ ស្មើនឹង ១៦,៩៧% ។
ក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំចិន-វៀតណាmកន្លងមកនេះ សម្រាប់ផ្ទះសំណាក់និងសណ្ឋាគារនៅក្នុង ខេត្តព្រះសីហនុ គឺមានភ្ញៀវមក ស្នាក់នៅពេញទាំងអស់ ហើយមានការឡើងថ្លៃពី១០ ទៅ៤០%។ ចំណែកតម្លៃ គ្រឿងសមុទ្រវិញក៏មានការឡើងថ្លៃទ្វេដងផងដែរ ដែលការឡើង ថ្លៃនេះ គឺដោយសារភ្ញៀវទេសចរសម្រុកមកលេង ច្រើន ម្យ៉ាងទៀតដោយសារកម្មករ និងទូកនេសាទបានឈប់សម្រាកធ្វើឲ្យ គ្រឿងសមុទ្រនៅតាម ទីផ្សារមានការ ឡើងថ្លៃ ។
ចំពោះបញ្ហាសន្តិសុខ លោក សេង ខា បានបញ្ជាក់ប្រាប់ថា មានលក្ខណៈល្អប្រសើរដោយសន្តិសុខសុវត្ថិភាព និង សណ្តាប់ធ្នាប់រៀបចំបានល្អ នេះអាស្រ័យដោយមន្ទីរទេសចរណ៍ បានផ្សព្វផ្សាយសារាចរណែនាំលេខ ០០៧ សរណន ចុះថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០១៣ របស់ក្រសួងទេសចរណ៍ ស្តីពីការពង្រឹងគុណភាពផលិតផល និង សេវាទេសចរណ៍ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណី ចិន វៀតណាម ដល់បណ្តាអាជីវករប្រតិបត្តិករ ទេសចរណ៍ក្នុងខេត្តព្រះសីហនុ ទាំងអស់ ៕
(ដោយប្រភព: ដើមអម្ពិល)
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|