ធ្វើដូចម្តេច ដើម្បីថែរក្សាភ្នែក ឱ្យមានសុខភាពល្អ
|
August 27, 2013 (10:20:48)
|
[ 1387 ] |
|
|
|
|
ភ្នែកគឺជាសរីរាង្គដ៏ចាំបាច់ និងមានសារសំខាន់បំផុតសម្រាប់មនុស្សគ្រប់រូប ។ ដូច្នេះការថែរក្សាភ្នែកទាំងគូរបស់អ្នកឱ្យមានសុខភាពល្អគឺជាកិច្ចការចាំបាច់មួយផងដែរ ។ តើគេគួរធ្វើដូចម្តេចខ្លះដើម្បីធានាថា ភ្នែកមានសុខភាពល្អ ?
យោងតាមវេជ្ជបណ្ឌិតជំនាញខាងភ្នែកបានឱ្យដឹងថា ការការពារភ្នែកមិនឱ្យប៉ះត្រូវដោយផ្ទាល់ទៅនឹងពន្លឺព្រះអាទិត្យគឺជារឿងសំខាន់មួយដែលមនុស្សគ្រប់គ្នាគួរធ្វើ ។ ក្នុងន័យនេះ វ៉ែនតាប្រែពណ៌ត្រូវបានគេគិតថា ជាជម្រើសល្អមួយដើម្បីរក្សាការមើលឃើញរបស់ភ្នែកឱ្យបានល្អ ។ កាំរស្មី៧ពណ៌ដែលបញ្ចេញដោយព្រះអាទិត្យ ជាពិសេសកាំរស្មី UV-B គឺពិតជាមានគ្រោះថ្នាក់ខ្លាំងបំផុតចំពោះកែវភ្នែកដែលអាចធ្វើឱ្យកើតជំងឺឡើងបាយ និងបញ្ហាភ្នែកដទៃទៀត ។
ការទៅជួបពេទ្យជំនាញដើម្បីពិនិត្យភ្នែកដោយទៀងទាត់ ជាកិច្ចការសំខាន់មួយផងដែរ។ វាជារឿងគួរឱ្យភ្ញាក់ផ្អើលដែលមនុស្សគ្រប់គ្នាបើកភ្នែកដោយមិនហ៊ានព្រិចក្នុងពេលបើកបររថយន្តឬម៉ូតូរាល់ថ្ងៃ ប៉ុន្តែបែរជាមិនយកចិត្តទុកដាក់ និងគិតដល់ការពិនិត្យសុខភាពភ្នែក ។ ការពិនិត្យជាប្រចាំនិងទៀងទាត់នេះ មិនមែនសំដៅទៅលើតែការវាស់ដឺក្រេភ្នែកមួយមុខនោះទេ តែក៏គួររាប់បញ្ចូលការពិនិត្យដោយប្រើបរិក្ខារពេទ្យទំនើបៗពីសំណាក់គ្រូពេទ្យជំនាញផងដែរ ។ អ្នកគួរទៅរកការពិនិត្យដោយម៉ត់ចត់ភ្លាមៗ ក្នុងករណីជួបបញ្ហាដូចជា រមាស់ភ្នែក ឈឺចាក់ឆ្កៀលក្នុងភ្នែក ផ្លាស់ប្តូរការមើលឃើញ... ។
ខាងក្រោមនេះជាវិធីបង្ការមួយចំនួនដែលអស់លោកអ្នកអាចអនុវត្តដោយខ្លួនឯង ៖
-គួរបំភ្លឺភ្លើងឱ្យបានភ្លឺច្បាស់ ខណៈភ្នែកមានអាការធ្ងន់ចុករោយពេលអានសៀវភៅ ។ ការអានសៀវភៅគួរតែធ្វើនៅទីកន្លែងដែលមានពន្លឺគ្រប់គ្រាន់។ ការអានសៀវភៅក្នុងទីងងឹត ឬទីដែលមាន ពន្លឺមិនគ្រប់គ្រាន់ នឹងនាំឱ្យភ្នែករបស់លោកអ្នក មានអាការធ្ងន់ ចុករោយ។ ក្នុងករណីអ្នកប្រើភ្លើង បំភ្លឺដូចជាអំពូល ឬពិលគួរតែដាក់នៅខាងឆ្វេងដៃ។ ក្នុងពេលដែលមនុស្សម្នាក់ផ្តោតអារម្មណ៍ខ្លាំងដោយការសម្លឹងមើលអ្វីមួយ អត្រាព្រិចរបស់ភ្នែកក៏ធ្លាក់ចុះខ្លាំងផងដែរ។ បញ្ហានេះនឹងញ៉ាំងឱ្យភ្នែកស្រវាំង។
-ថែទាំយ៉ាងពិសេសក្នុងពេលសម្លឹងកញ្ចក់កុំព្យូទ័រ ។ ត្រូវជ្រើសរើសទីតាំងអង្គុយប្រើម៉ាស៊ីននេះឱ្យបានត្រឹមត្រូវ ពោលគឺមិនគួរឱ្យភ្នែកសម្លឹងចំដោយផ្ទាល់លើកញ្ចក់កុំព្យូទ័រឡើយ។ ផ្នែកខាងលើនៃកញ្ចក់ម៉ាស៊ីនមិនគួរដាក់ខ្ពស់ជាងភ្នែកនោះទេ ។ ចំពោះពន្លឺកញ្ចក់ម៉ាស៊ីនវិញគួរស្ថិតក្នុងកម្រិតដូចនឹងពន្លឺនៅជុំវិញខ្លួន ។ ចងចាំថា អ្នកត្រូវឈប់សម្រាកភ្នែករយៈពេល៥នាទីរៀងរាល់ការអាន គឺសម្លឹងកញ្ចក់កុំព្យូទ័រ៤០នាទី។
-អនាម័យជាពិសេសនូវកែវភ្នែកសិប្បនិម្មិត (ប្រសិនជាប្រើ) ។ ក្នុងករណីគ្រូពេទ្យតម្រូវឱ្យប្រើកែវភ្នែកបែបនេះ ចូរជ្រើសរើសផលិតផលមានគុណភាពខ្ពស់ ។ លាងជម្រះឱ្យបានទៀងទាត់២ដងក្នុងមួយសប្តាហ៍ជាមួយទឹកលាងពិសេស ។ ក្រោយពីការប្រើប្រាស់ជាប្រចាំរយៈពេល១ខែ គេគួរតែផ្លាស់ប្តូរថ្មី ។
-ចៀសវាងការជក់បារី ៖ ការជក់បារីអាចបណ្តាលឱ្យកើតភ្នែកឡើងបាយ ក៏ដូចជាបង្កើនហានិភ័យនៃភាពអន់ថយកែវភ្នែក ។
-ទទួលអាហារដែលសម្បូរដោយសមាសធាតុប្រឆាំងអុកស៊ីដកម្ម ។ សារធាតុចិញ្ចឹមដូចជា វីតាមីនA ពិតជាមានសារសំខាន់ចំពោះសុខភាពតំបន់បញ្ជូនពន្លឺ និងរូបភាពរបស់ភ្នែក (Retina)។ ចំណែកអាស៊ីដខ្លាញ់អូមេហ្គា-៣អាចជួយទប់ស្កាត់ជំងឺឈឺភ្នែក និងជួយធ្វើឱ្យល្អប្រសើរដល់ភ្នែកដែលមានអាការស្ងួត ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|