បុណ្យចូលឆ្នាំចិនរមណីយដ្ឋានព្រៃកោងកាងបាងក្រយ៉ាកមានភ្ញៀវច្រើនគួរសម
|
February 04, 2014 (01:42:58)
|
[ 1245 ] |
|
|
|
|
មន្រី្តសហគមន៍រមណីយដ្ឋានព្រៃកោងកាងបាងក្រយ៉ាក ក្នុងឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង បានឲ្យដឹងថានៅក្នុងឱកាសបុណ្យចួលឆ្នាំចិនក្នុងរយៈពេលបីថ្ងៃនេះ រមណីយដ្ឋានបានទទួលភ្ញៀវ ទេសចរមកកំសាន្តប្រមាណជាងពីរពាន់នាក់ ក្នុងនោះមានភ្ញៀវជាជនជាតិបរទេសចំនួន១១២នាក់។
លោកយ៉ែម យ៉ាន ប្រធានសហគមន៍ព្រៃកោងបាងក្រយ៉ាកបានប្រាប់ CEN កាលពីរសៀលថ្ងៃទី២ខែកុម្ភៈនេះថា ចំនួននេះបើប្រៀបធៀបកាលពីបុណ្យចូលឆ្នាំចិនឆ្នាំ២០១៣កន្លងទៅ ឃើញថាមានការកើនឡើងព្រោះកាលពីឆ្នាំ២០១៣ចំនួនភ្ញៀវដែលមកលេងមានប្រមាណជិតមួយពាន់នាក់តែប៉ុណ្ណោះ។ លោកបានឲ្យដឹងបន្ថែមថា ចំពោះថ្ងៃធម្មតាភ្ញៀវមកលេងទីនេះគឺមានចំនួនតិចតួចប៉ុណ្ណោះ ជាពិសេសនៅរដូវវស្សាគឺសើ្ទរតែគ្មានភ្ញៀវតែម្តង។
សូមបញ្ជាក់ថា នៅខេត្តកោះកុងក្រៅពីរមណីយដ្ឋានព្រៃកោងកាងបាងក្រយ៉ាកក៏នៅមានរមណីយដ្ឋានមួយចំនួនទៀតដែរ ដែលភ្ញៀវទេសចរនិយមទៅកំសាន្តដូចជា ឆ្នេរខ្សាច់ប៉ាក់ខ្លង, ឆ្នេរខ្សាច់ចាំយាម, សណ្ឋាគារកោះកុងរីសោត, ស្ពានកោះកុង, ទឹកជ្រោះភ្នំតាម៉ាន, ទឹកជ្រោះតាតៃ និងផ្ទះបណ្តែតទឹកនៅរមណីយដ្ឋានសហគមន៍ភូមិដូងក្នុង ឃុំតាតៃជាដើម។
ចំណែកបញ្ហាគ្រោះថ្នាក់ចរាចរណ៍វិញមន្រី្តប៉ូលិសចរាចរណ៍មួយរូបបានឲ្យដឹងថានៅឆ្នាំនេះករណីគ្រោះថ្នាក់ចរាចរណ៏គឺកើតឡើងមានតែ២ករណីប៉ុណ្ណោះ តែមិនបណ្តាលឲ្យបាត់បង់ដល់អាយុជីវិតទេ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|