អត្ថប្រយោជន៍ សុខភាព ៥ចំណុច របស់ទឹកឃ្មុំ
|
August 27, 2013 (10:13:52)
|
[ 1324 ] |
|
|
|
|
បើទោះណា វាផ្ទុកសារធាតុស្ករ ក្នុងកម្រិតមួយយ៉ាងខ្ពស់ ប៉ុន្តែទឹកឃ្មុំសម្បូរទៅដោយ គុណប្រយោជន៍ខាងព្យាបាល រោគ និងភាពល្អពីធម្មជាតិ យ៉ាងច្រើនលើសលប់ ។ យោងតាមការសិក្សា ស្រាវជ្រាវចុងក្រោយបំផុត ធ្វើឡើងដោយអ្នកវិទ្យាសាស្ត្រ សាកលវិទ្យាល័យ Tel Aviv University ប្រទេសអ៊ីស្រាអែល បានបង្ហាញថា ទឹកឃ្មុំអាចជួយព្យាបាល ជំងឺក្អកតិចៗពេលយប់ ដែលបង្កឡើងដោយ ការរលាកប្រព័ន្ធផ្លូវដង្ហើម ផ្នែកខាងលើក្នុងចំណោមក្មេងអាយុ ១ឆ្នាំ ទៅ ៥ឆ្នាំ ។ ការសិក្សាថ្មីដែលបានចុះផ្សាយនៅក្នុងព្រឹត្តិបត្រសុខភាពកុមារនេះបានបង្ហាញទៀតថា អំឡុងពេលពិសោធ ទឹកឃ្មុំធ្វើការបានល្អប្រសើរជាងទឹកស៊ីរ៉ូសិប្បនិម្មិតក្នុងការរក្សាដំណេករបស់កុមារ និងព្រមទាំងទប់ទល់ការក្អក ។
ក្រៅពីអត្ថប្រយោជន៍នៃការសិក្សាស្រាវជ្រាវខាងលើដែលដឹកនាំដោយ វេជ្ជបណ្ឌិត Herman Avner Cohen មានអត្ថប្រយោជន៍៥ចំណុចផ្សេងទៀត ដែលទឹកឃ្មុំអាចជួយធ្វើឱ្យល្អប្រសើរដល់សុខភាព ៖
១- ព្យាបាលស្បែក ៖ រាល់របួសដែលកើតពីការរលាកឬកកិតឬក៏ដំបៅដែលកើតដោយសារកាំរស្មី ទាំងអស់នេះសុទ្ធតែឆ្លើយតបនឹងការជាសះស្បើយដោយលាបទឹកឃ្មុំ ។ អត្ថប្រយោជន៍បែបនេះក៏ព្រោះទឹកឃ្មុំមានផ្ទុកសារធាតុ Hydrogen Peroxide ។
២- បន្ថយការរមាស់ដោយមូសខាំ ៖ សមាសធាតុប្រឆាំងនឹងការរលាករបស់ទឹកឃ្មុំបានធ្វើឱ្យវាក្លាយជាជម្រើសល្អមួយជួយបន្ថយការរមាស់និងបំបាត់ស្នាមមុខខាំ ។
៣- ជួយបង្កើនកម្លាំងប្រព័ន្ធការពាររាងកាយ ៖ ដោយសារទឹកឃ្មុំសម្បូរបែបទៅដោយសមាសធាតុ Polyphenols ដូច្នេះ វាមានសមត្ថភាពគ្រប់គ្រាន់ជួយការពារបណ្តាកោសិកាពីការបំផ្លាញដោយរ៉ាឌីកាល់សេរី ។ បន្ថែមពីលើនេះទៀត ជួយធ្វើឱ្យល្អប្រសើរដល់សុខភាពបេះដូងក៏ដូចជាការពារប្រឆាំងនឹងមហារីក ។
៤- ជំនួយដល់ការរំលាយអាហារ ៖ យោងតាមការសិក្សាស្រាវជ្រាវកាលពីឆ្នាំ២០០៦ដែលបានចុះផ្សាយនៅក្នុងព្រឹត្តិបត្រ BMC Complementary & Alternative Medicineបានបង្ហាញថា ការយកទឹកឃ្មុំទៅជំនួសស្ករក្នុងអាហារកែច្នៃរួច គឺអាចធ្វើឱ្យល្អប្រសើរដល់ពពួកអតិសុខុមកាយក្នុងពោះវៀន ។
៥- ជួយព្យាបាលរោគមុនលើផ្ទៃមុខ ទ្រូង និងខ្នង៖ យោងតាមការសិក្សាស្រាវជ្រាវបង្ហាញថា ទឹកឃ្មុំប្រភេទ Manuka និង Kanukaអាចព្យាបាលគ្រាប់មុនធំៗដោយប្រសិទ្ធភាព ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|