មគ្គុទ្ទេសក៍ទេសចរណ៍ មិនអើពើចំពោះភ្ញៀវបរទេស ដែលយកជើងជាន់ ទីសក្ការៈបូជា
|
February 02, 2014 (06:08:18)
|
[ 1227 ] |
|
|
|
|
ការមិនយកចិត្តទុកដាក់ ពន្យល់ណែនាំ របស់អ្នកនាំភ្ញៀវទេសចរណ៍ (មគ្គុទ្ទេសក៍ទេសចរណ៍) ទៅកាន់ភ្ញៀវទេសចរណ៍ ពីទីកន្លែងសក្ការៈ កន្លែងស័ក្កសិទ្ធ ដែលមាននៅលើទឹកដីអង្គរ ធ្វើឲ្យអ្នកទេសចរណ៍ កាន់តែមិនបានដឹងច្បាស់ អំពីទីកន្លែងទាំងនោះ។
យោងទៅតាមរូបថតមួយសន្លឹក ដែល CEN ទទួលបាននោះ គេសង្កេតឃើញថា មានអ្នកនាំភ្ញៀវម្នាក់ រួមទាំងភ្ញៀវទេសចរណ៍ ចំនួន៤នាក់ ដែលអាចជាគ្រួសារតែមួយ កំពុងទស្សនាចេតិយ ដែលជាទីសក្ការៈ ក្នុងប្រាសាទមួយកន្លែង។ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ ក្នុងរូបថតនោះ គឺមានភ្ញៀវទេសចរណ៍ម្នាក់ បានយកជើងមួយចំហៀងរបស់គេ ជាន់ទៅលើចេតិយ ហើយមគ្គុទ្ទេសក៍ទេសចរណ៍ ដែលជាជនជាតិខ្មែរយើងនោះ នៅឈរពីខាងមុខ ទៅទៀត។
មិនដឹងថា តើមគ្គុទ្ទេសក៍ទេសចរណ៍រូបនោះ បានឃើញ និងបានប្រាប់ទៅភ្ញៀវទេសចរណ៍ទាំងនោះដែរឬទេ ព្រោះថា ប្រទេសកម្ពុជា ជាប្រទេសកាន់ នូវសាសនាព្រះពុទ្ធ ហើយក៏មានទីសក្ការៈ កន្លែងស័ក្កសិទ្ធជាច្រើន ជាពិសេសនៅតំបន់អង្គរ។ បើទោះបីជាជនបរទេស គេមិនមានជំនឿ ចំពោះទីសក្ការៈនេះក៏ដោយ ក៏គួរតែអ្នកនាំភ្ញៀវរូបនោះ ពន្យល់ណែនាំ ឲ្យបានច្បាស់ថា ទីកន្លែងសក្ការៈ យើងគួរធ្វើបែបណាដែរ។
បើតាមការឲ្យដឹងពីម្ចាស់រូបថត បានបញ្ជាក់ថា៖ នៅពេលដែលភ្ញៀវទេសចរណ៍រូបនោះ យកជើងជាន់លើចេតិយនោះ បុរសអ្នកនាំភ្ញៀវ មិនបានអើពើ ឬ ប្រាប់ទៅជនបរទេសរូបនោះទេ ប៉ុន្តែដោយការទ្រាំមិនបានពីទង្វើនេះ ម្ចាស់រូបថត បានដើរទៅប្រាប់ ទាំងអ្នកនាំភ្ញៀវ ទាំងភ្ញៀវទេសចរណ៍នោះ។ ក្រោយពីបានប្រាប់ហើយ ក្រុមភ្ញៀវទេសចរណ៍ទាំងនោះ បានសុំទោស ប៉ុន្តែចំពោះអ្នកនាំភ្ញៀវ ដែលជាជនជាតិខ្មែរវិញ គឺមិនបាននិយាយអ្វី សូម្បីតែមួយម៉ាត់ទេ។
ទោះបីជាយ៉ាណាក៏ដោយ រាល់មគ្គុទ្ទេសក៍ទេសចរណ៍ទាំងអស់ តែងតែបានយល់ច្បាស់ពីប្រពៃណី ទំនៀមទំលាប់ ការគោរពបូជា ចំពោះទីសក្ការៈ ដែលមានប្រវត្តិ តាំងពីយូរលង់ណាស់មកហើយ ហើយក៏ជាទីកន្លែងដ៏ស័ក្កិសិទ្ធផងដែរ។
មតិសាធារណៈជាច្រើន បានរិះគន់ថា តើមគ្គុទ្ទេសក៍ទេសចរណ៍រូបនេះ ចូលសិក្សាពីប្រវិត្តសាស្ត្រ ពីជំនឿ ឬក៏បានឆ្លងកាត់ការសិក្សានៅសាលា ទាក់ទិននឹងមគ្គុទ្ទេសក៍ទេសចរណ៍ដែរឬទេ ទើបបានជាបុរសអ្នកនាំភ្ញៀវរូបនេះ មិនយកចិត្តទុកដាក់ ចំពោះទង្វើ របស់ភ្ញៀវទេសចរណ៍ ដែលគេមិនបានដឹង ពីទីសក្ការៈនេះ។ ប៉ុន្តែអ្នកនាំភ្ញៀវរូបនេះ ក៏ជាខ្មែរ គួរណាតែយល់ខ្លះៗ ទំនៀមទំលាប់ ជំនឿ ដែលប្រទេសរបស់ខ្លួនមាន។
មជ្ឈដ្ឋានខ្លះ បានលើកឡើងថា យ៉ាងហោចណាស់ ក៏បុរសអ្នកនាំភ្ញៀវរូបនេះ ប្រើខួរក្បាលគិតបន្តិចថា ទីសក្តារៈមួយនេះ ក៏ដូចជា នៅទីកន្លែងដទៃ សុទ្ធតែបានត្រូវប្រជាពលរដ្ឋកម្ពុជាយើង អង្គុយបត់ជើង អុជទៀនធូប សំពះ ថ្វាយបង្គំ ក្នុងការបន់ស្រន់សុំសេចក្តីសុខសប្បាយ គ្រប់រូប គ្រប់ក្រុមគ្រួសាររបស់ខ្មែរដែរ។ មិនគួរណាគាត់មើលរំលងដូច្នេះទេ។
ជុំវិញបញ្ហាខាងលើនេះ មិនដឹងថា រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាពិសេសខាងអាជ្ញាធរ អប្សរា នឹងយល់ដោយរបៀបណាទេ។ តែទោះជាយ៉ាងណាក៏ដោយ ក៏គួរតែខាងក្រសួងទេសចរណ៍ និងខាងអាជ្ញាធរ អប្សរា ត្រូវពង្រឹងសមត្ថភាព របស់មគ្គុទ្ទេសក៍ទេសចរណ៍ ឬក៏ហៅថា អ្នកនាំភ្ញៀវទេសចរ បន្ថែមទៀត ហើយការកែលំអការខ្វះខាត ចាប់ពីចំណុចបែបនេះឡើងទៅ ក៏មិនត្រូវមើលរំលងដែរ។
ក្នុងករណីបែបនេះដែរ ក្រសួងទេសចរណ៍ គប្បីពិនិត្យមើលពីលទ្ធភាព នៃប្រាក់ចំណូល ដែលបានមកពីវិស័យទេសចរណ៍នេះ អាចយកមកធ្វើជារបងព័ទ្ធ ដោយខ្សែច្រវាក់ ដើម្បីបញ្ចៀសការចូលជិត ជាន់ ឬក៏យកដៃទៅពាល់ ស្ទាបអង្អែលជាដើម.... ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|