តើគួរទទួលទានទឹក ប៉ុន្មានលីត្រក្នុង១ថ្ងៃ ដើម្បីបង្គ្រប់ តម្រូវការរាងកាយ
|
August 27, 2013 (10:05:36)
|
[ 1350 ] |
|
|
|
|
ទឹកគឺជាសមាសភាពគីមី និងជាអ្នកបន្សាបពីធម្មជាតិ ដ៏សំខាន់សម្រាប់រាងកាយ ប៉ុន្តែមានមនុស្សតិចណាស់ដែលដឹងពីកម្រិតនៃការប្រើប្រាស់ទឹកប្រចាំថ្ងៃ ។ លើសពីនេះទៀត ក្បួនច្បាប់ដែលគេរកឃើញថា មនុស្សយើងគួរផឹកទឹកក្នុងមួយថ្ងៃឱ្យបាន៨លីត្រ អាចនឹងមិនត្រឹមត្រូវឥតខ្ចោះ សម្រាប់មនុស្សគ្រប់រូបនោះទេ ។
អ្នកជំនាញខាងផ្នែកអាហារចិញ្ចឹមរាងកាយ Venu Adhiya Hirani បានថ្លែងថា៖ «ខណៈជំនឿទូទៅបង្ហាញថា មនុស្សគួរផឹកទឹកចន្លោះពី៨ទៅ១២កែវក្នុងមួយថ្ងៃ វាក៏មានការអះអាងមួយផ្សេងទៀតថា ក្នុងមួយថ្ងៃ មនុស្សគួរទទួលទានវត្ថុរាវចន្លោះពី១២ទៅ១៥កែវដែលក្នុងនោះមានរួមបញ្ចូលដូចជា ទឹក កាហ្វេ ទឹកតែ ទឹកដោះគោ សម្ល ស៊ុប។ល។ បូកសរុបវត្ថុរាវទាំងអស់នេះ គឺប្រហែលជា២,៥លីត្រ ។
*ផឹកទឹកទៅតាមស្ថានភាពជាក់ស្តែងនៃជីវិតរស់នៅប្រចាំថ្ងៃ ៖
យោងតាមអ្នកជំនាញចំណីអាហារបំប៉នរាងកាយ គឺលោក Nupur Krishnan ឱ្យដឹងថា ស្ថានភាពជាក់ស្តែងនៃជិវិតរស់នៅប្រចាំថ្ងៃរបស់មនុស្សម្នាក់ពិតជាដើរតួយ៉ាងសំខាន់បំផុតក្នុងការកំណត់ពីបរិមាណទឹកដែលគេគួរទទួលទានប្រចាំថ្ងៃ ។ លោកបន្តថា៖ «ប្រសិនជាបុគ្គលម្នាក់រស់នៅក្នុងបែបបទជីវិតដែលទំនេរច្រើនឬប្រកបការងារណាមួយក្នុងម៉ាស៊ីនត្រជាក់ពោលគឺពុំសូវចេញញើសច្រើន ដូចនេះ ការតម្រូវឱ្យគាត់ទទួលទានទឹកច្រើនជាង២លីត្រក្នុងមួយថ្ងៃពិតជាមិនអាចទៅរួចទេ ។ ផ្ទុយមកវិញ បុគ្គលដែលប្រកបការងារក្រោមពន្លឺថ្ងៃ ចេញញើសច្រើន វាពិតជាសំខាន់ដែលបុគ្គលនោះគួរទទួលទានទឹកប្រមាណជា៣លីត្រ ។
*កម្រិតនៃការប្រើប្រាស់ទឹកផ្លាស់ប្តូរអំឡុងរដូវក្តៅ ៖
វាជាការចាំបាច់ដែលត្រូវផ្លាស់ប្តូរទម្លាប់នៃការប្រើប្រាស់ទឹកនៅពេលផ្លាស់ប្តូររដូវ ។ ឧទាហរណ៍ វាជាបញ្ហាសំខាន់ដែលមនុស្សម្នាក់ត្រូវរក្សាឱ្យមានជាតិទឹកក្នុងខ្លួនអំឡុងរដូវក្តៅ ។ លោក Krishnan បានបញ្ជាក់ថា៖ «ប្រសិនជាអ្នកមិនមានជំងឺទឹកនោមផ្អែមឬជំងឺលើសឈាម អ្នកអាចទទួលទានភេសជ្ជៈមានជាតិស្ករបាន ។ វាមិនត្រឹមតែជួយឱ្យអ្នកមានអារម្មណ៍ស្រស់ថ្លាប៉ុណ្ណោះទេ ប៉ុន្តែជួយបង្កើនកម្រិតថាមពលទៀតផង »។ អ្នកជំនាញដដែលបានបន្ថែមថា ការទទួលទានទឹកឱ្យបានច្រើនក្នុងពេលព្រឹកគឺមានសារសំខាន់ខ្លាំងណាស់ ។ បន្ទាប់ភ្ញាក់ពីដំណេក គេគួរទទួលទានទឹកឱ្យបាន២កែវទៅ៤កែវ ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|