. . . . . .
.
ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០២៤

.
ពិ​សាទឹក​ក្រឡុក​ឪឡឹក ​ជួយ​កាត់​បន្ថយ​ ការរលាក​សាច់​ដុំ​​
August 27, 2013 (09:55:38) [ 1379 ]
 
 
យោង​តាម​ការ​សិក្សា ​ស្រាវ​ជ្រាវ​បាន​បង្ហាញ​​ថា ការ​ពិ​សាទឹក​ឪឡឹក​ក្រ​ឡុក ​ជា​ពិ​សេស​ក្រោយ​​ ការ​ហាត់​ប្រាណ​រួច​ អាច​កាត់​បន្ថយ ​ការ​រលាក​សាច់​ដុំ ។ អត្ថ​ប្រ​យោជន៍​បែបនេះ​ ពី​ព្រោះ​នៅ​ក្នុង​ផ្លែ​ឪឡឹក ​ត្រូវ​គេ​រក​ឃើញ​ថា មាន​ផ្ទុក​សារ​ធាតុ​គី​មី​ កកើត​ពី​ធម្ម​ជាតិ​ ជា​អា​មីណូ​អា​ស៊ីដ​ឈ្មោះ L-citrulline ។ បន្ថែម​ពី​លើ​នេះ​ទៀត L-c​i​trulline មាន​ប្រ​សិទ្ធ​ភាព​ជួយធ្វើ​ឱ្យ​ របួស​ផ្សេង​ៗ​របស់​អ្នក​លេង​កីឡា ​ឆាប់​ជា​សះ​ស្បើយ​ ក៏​ដូចជា​​ជួយ​បង្កើន​កម្លាំង ​ប្រ​កួត​ដល់ ​កីឡាករ-កីឡាការិនី​ ផងដែរ ។

ទឹកឪឡឹក​ក្រឡុក​ទទួល​បាន​ការ​ពេញ​និយម​ពី​សំណាក់អ្នក​លេង​កីឡា​​ជា​យូរ​មក​ហើយ​​ ។ ប៉ុន្តែ យ៉ាង​ណា​ក៏​ដោយ នេះ​ទើប​​ជា​លើក​ទី​១​ប៉ុណ្ណោះ​ដែល​អ្នក​វិទ្យា​សាស្ត្រ​បាន​ពិ​និត្យ​វិភាគ​លើ​ប្រ​សិទ្ធ​ភាព​របស់​វា​ ។ ក្នុង​របាយ​ការ​ណ៍​​​សិក្សា​ដែល​បាន​ចុះ​ផ្សាយ​ក្នុង​ព្រឹត្តិ​បត្រ​គីមី​សាស្ត្រ​ផ្នែក​កសិកម្ម ​និង​ចំណី​អា​ហារ​ ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​ពន្យល់​ថា ការ​សិក្សា​បាន​រក​ឃើញ​ថា ទឹក​ក្រឡុក​ឪឡឹក​មាន​ផ្ទុក​សមាស​ធាតុ​ប្រ​ឆាំង​នឹង​អុកស៊ីដ​កម្ម​ ដែលមាន​សក្តា​នុ​ពល​ជួយ​បង្កើន​ប្រូតេអ៊ីន​សាច់​ដុំក៏​ដូចជា​បង្កើន​កម្លាំង​ប្រ​កួត​សម្រាប់​អត្ត​ពលិក ។

ការ​សិក្សា​ដែល​ដឹក​នាំ​ដោយ​សាស្ត្រ​ចារ្យ Encarna Aguayo មក​ពី​សាសកល​វិទ្យា​ល័យ​ Technical University of Cartagena ប្រ​ទេស​អេស្ប៉ាញ​បាន​ធ្វើ​តេស​ដោយ​ការ​ប្រៀប​ធៀប​ប្រសិទ្ធ​ភាព​ទឹក​ក្រឡុក​ឪឡឹក​មាន​ផ្ទុក​សមាស​ធាតុ L-citrulline ទៅ​នឹង​ទឹក​ភេសជ្ជៈ​ផ្សេង​ដែល​គ្មាន​ L-citrulline ។ ឯអ្នក​ដែល​ស្ម័គ្រ​ចិត្ត​ចូល​រួម​ការ​ពិ​សោធ​ត្រូវ​គេ​តម្រូវ​ឱ្យ​ពិ​សា​ភេសជ្ជៈខុស​គ្នា​ទាំង​២​មុខ​នេះ​១ម៉ោង​មុន​​ហាត់​ប្រាណ ។ ជា​លទ្ធផល​បាន​បង្ហាញ​ថា ក្រុម​ដែល​ពិ​សា​ទឹក​ក្រឡុក​ឪឡឹក​ផ្ទុក​សារ​ធាតុ L-citrulline អត្រា​ប្រ​ឈម​នឹង​ការ​រលាក​សាច់​ដុំ​គឺ​ថយ​ចុះ​ច្រើន ។ ប្រ​សិទ្ធ​ភាព​នេះ​ក៏ព្រោះ ​សមាស​ធាតុ​គី​មី​កើត​ពី​ធម្ម​ជាតិ​ (L-citrulline ) ជួយ​បង្កើន​ល្បឿន​និតិ​វិធី​នៃ​ដំណើរ​ការ​ផ្លាស់​ប្តូរ​អា​ស៊ីដ ​ឡាក់​ទិក ។ ការ​ប្រមូល​ផ្តុំ​អា​ស៊ីដ​នេះ​ច្រើន​ក្នុង​រាង​កាយ​អាច​បណ្តាល​ឱ្យសាច់​ដុំ​ទាំង​ឡាយ​រលាក ។

ដោយ​ឡែក​ ការ​សិក្សា​មួយ​កាល​ពី​លើក​មុន​ដោយ​អ្នក​វិទ្យា​សាស្ត្រ​សហ​រដ្ឋ​អា​មេរិក​បាន​រក​ឃើញ​ថា ពិ​សា​ផ្លែ​ឪឡឹក​អាច​ជួយ​ទប់​ស្កាត់​ជំ​ងឺ​បេះ​ដូង​ ដោយ​វា​បាន​ជួយ​រំ​លាយ​ចោល​ដុំ​ខ្លាញ់​កូឡេស្តេរ៉ូល​អា​ក្រក់ ។ ការ​សិក្សា​ដែល​ធ្វើ​ឡើង​ដោយ​សាកល​វិទ្យា​ល័យ​ Purdue University​ របស់​សហរដ្ឋ​អា​មេរិក​នេះ​​បាន​អះ​អាង​ទៀត​ថា ការ​ទទួល​ទាន​ឪឡឹក​ទៀង​ទាត់​ជួយ​ទប់​ស្កាត់​ការ​ឡើង​ទម្ងន់​ និង​កាត់​បន្ថយ​វត្ត​មាន​ខ្លាញ់​ក្នុង​សរ​សៃ​ឈាម ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 47 នាក់
  Flag Counter
Flag Counter