ត្រយ៉ងជាសត្វតំណាង អត្តសញ្ញាណជាតិ ដែលទទួលស្គាល់ ដោយព្រះរាជក្រឹត្យ
|
January 26, 2014 (13:20:03)
|
[ 1525 ] |
|
|
|
|
ប្រទេសកម្ពុជាបានជ្រើសរើសយកសត្វ និងរុក្ខជាតិមួយចំនួនមកធ្វើជាតំណាងអត្តសញ្ញាណជាតិក្នុងនោះសត្វត្រយ៉ងដែលគេដឹងថា បច្ចុប្បន្នស្ទើរតែផុតពូជទៅហើយនោះក៏ត្រូវបានប្រទេសកម្ពុជាចាត់ទុកជាសត្វតំណាងអត្តសញ្ញាណជាតិមួយផងដែរ។ អ្នកដែលមិនស្គាល់សត្វត្រយ៉ង ក៏ប្រហែលជាឮឈ្មោះសត្វនេះតាមរយៈបទ“...ទទាយំឆ្លង ត្រយ៉ងបងហ្អើយយំឆ្លើយ សង្សារបងហ្អើយភ្លេចបងហើយឬនៅ...”។
តាមរយៈនៃការទទួលស្គាល់ដោយព្រះរាជក្រឹត្យលេខ នស / រកត / ០៣០៥ / ១៤៩ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៥ សត្វត្រយ៉ង ក៏ត្រូវបាន ក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទចេញសេចក្តីប្រ កាសលេខ៣៥៩កសក.ប្រក ចុះថ្ងៃទី០១ ខែសីហា ឆ្នាំ១៩៩៤ ដើម្បីធ្វើការការពារ ក៏ដូចជា អភិរក្សផងដែរ។
ពាក់ព័ន្ធទៅនិងការកំណត់យកសត្វត្រយ៉ងធ្វើជាអត្តសញ្ញាណតំណាងអោយប្រទេសកម្ពុជា ក៏ព្រោះតែប្រភេទសត្វស្លាបមួយនេះ មានភាពឆ្លាត វាងវៃ ទាំងការស្វែងរកចំណី និងការគេចចេញពីការប្រម៉ាញ់របស់មនុស្ស។ សម្រែកសត្វត្រយ៉ងនៅពេលទៀបភ្លឺ បានធ្វើអោយប្រជាជនខ្មែរ មាននិស្ស័យស្រលាញ់ចូលចិត្តដឹតជាប់ក្នុងក្រអៅបេះដូង ព្រោះវាជាសម្លេងដែលមានអត្ថន័យនៃការឆ្លើយឆ្លងសេចក្តីស្នេហា ក៏ដូចជា ការរំលឹក ពីពេលវេលា ដែលត្រូវចាកចេញទៅធ្វើស្រែចំការ។
ទន្ទឹមនោះសត្វត្រយ៉ងក៏ជាសត្វដ៏កំរមួយដែលទទួលការគម្រាមកំហែងស្ទើរតែផុតពូជផងដែរ។ ក្រៅពីមិនបានបង្កការរំខាន ដល់ប្រជាកសិករ ក្នុងការប្រកបធ្វើស្រែចំការ សត្វត្រយ៉ងបានផ្តល់នូវគុណសម្បត្តិជួយកំចាត់សត្វចង្រៃនៅក្នុងស្រែដូចជា ក្តាម ខ្ចង និងខ្ចៅ។
ត្រយ៉ងជាប្រភេទសត្វដែលស្លូតនិងបានចារិកនៅក្នុងបទចម្រៀងប្រជាប្រិយក៏ដូចជារឿងនិទានបុរាណរបស់ខ្មែរ។ មិនតែប៉ុណ្ណោះប្រជាជនខ្មែរ មានជំនឿថា ឈាមសត្វត្រយ៉ងក៏ជាឱសថមួយប្រភេទដ៏សាកសិទ្ធផងដែរ ក្នុងការព្យាបាលជម្ងឺគ្រុនចាញ់នៅតាមតំបន់ដាច់ស្រយ៉ាល។
លក្ខណៈរូបរាងនៃសត្វត្រយ៉ង គឺមានរោមសម្បុរប្រផេះត្នោត ជើងពណ៌ក្រហមស្រាល មានរោមព័ទ្ធជុំវិញចុះមកក្រោម ជំពុះរាងកោងខុបចុះ និងមានដងខ្លួនប្រវែង១០៤សង់ទីម៉ែត្រ។ ត្រយ៉ង ឬ ក្ងយក្ស ឬ ឪលើក ជាឈ្មោះភាសាជាតិ ចំណែកឈ្មោះវិទ្យាសាស្ត្រ Pseudibis giganteca និងជាភាសាអង់គ្លេស Giant ibis។ វាឋិតនៅក្នុងរជ្ជៈ Animalia , សាខា Chordata , ថ្នាក់ Aves , លំដាប់ Ciconiiformes , អំបូរ Threskiornithidae , អំបូររង Threskioni thinae , ពពួក Pseudibis និងក្នុងប្រភេទ P.davisori។
ត្រយ៉ងជាសត្វបក្សីដែលចូលចិត្តរស់នៅក្នុងព្រៃរបោះស្ងួតមានដីសើមច្រើនដូចជាទន្លេ បឹង ត្រពាំងជាដើម។ វាមាន ដំណើរយឺតៗ រកចំណីលើដី និងទំលើដើមឈើដើម្បីសម្រាក និងដេកពួនពី សត្រូវ។ ចំណីរបស់បក្សីមួយនេះគឺ ជន្លេន ក្តាម ខ្ចង និងខ្ចៅ។ សម្រាប់រដូវពងកូន របស់សត្វត្រយ៉ង ប្រព្រឹត្តិទៅ នៅចន្លោះពី ខែមិថុនា ដល់ខែវិច្ឆិកា។
កាលពីដើមឡើយគេឃើញមានសត្វត្រយ៉ង រស់នៅរាយប៉ាយ ទូទាំងតំបន់ អាស៊ីអាគ្នេយ៍។ ប៉ុន្តែបច្ចុប្បន្នសត្វប្រភេទនេះត្រូវបានរកឃើញមានតែនៅក្នុងភូមិភាគខាងជើង និងឥសាន្តនៃប្រទេសកម្ពុជាប៉ុណ្ណោះ។ យោងតាមឯកសារ ប្រទេសកម្ពុជាមានវត្តមានសត្វត្រយ៉ងច្រើនជាងគេបំផុតនៅលើពិភពលោក។ មានអង្គការជីវិតសត្វស្លាបអន្តរជាតិ (Bird Life International) រួមជាមួយដៃគូក្រសួងមន្ទីរក៏ដូចជាអង្គការជាតិ និងអន្តរជាតិ ជាច្រើន បានចូលរួមសហការគ្នា ធ្វើជំរឿន ប្រភេទសត្វត្រយ៉ង ប្រចាំខែចំ នួន៤ដងនៅពេញមួយរដូវវស្សា ដោយក្នុងខែកញ្ញាគេរកឃើញរហូតដល់៩៧៣ក្បាល។
ក្នុងឯកសារ បញ្ជាក់ថា ទិន្នន័យនេះលើសពីចំនួនរាប់មុនៗពោលគឺនៅក្នុងអំឡុងដើមឆ្នាំ២០១៣ចំនួនសត្វត្រយ៉ង ត្រូវបានគេធ្វើការប៉ាន់ប្រមាណថា មាននៅកម្ពុជាចំនួនពី៨៩៧ទៅ៩៤២ក្បាល ។ យ៉ាងណាក៏ដោយ មានការព្យាករណ៍ថា ចំនួនសរុបនៃសត្វត្រយ៉ងនៅក្នុងប្រទេសកម្ពុជាអាចនឹងមានខ្ពស់ជាងនេះពោល គឺអាចមានចំនួនលើសពី១០០០ក្បាល៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|