ធ្វើសកម្មភាពរហូតបែកញើស ជួយកាត់បន្ថយពីជំងឺ Stroke បាន២០%
|
August 21, 2013 (13:06:33)
|
[ 1349 ] |
|
|
|
|
ការបែកញើសពេញខ្លួន អាចនឹងកើតមាន ក្នុងខណៈមនុស្សយើង ស្ថិតនៅក្រោមកម្តៅថ្ងៃ ដែលក្តៅខ្លាំង ប៉ុន្តែបើយោងតាមក្រុមស្រាវជ្រាវ ការបែកញើសពេញខ្លួន កើតមានក្នុងពេលហាត់ប្រាណ ឬធ្វើសកម្មភាពរាងកាយណាមួយ អាចផ្តល់អត្ថប្រយោជន៍ ដល់សុខភាពមនុស្សយើង យ៉ាងច្រើនឥតគណនា ។
ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញថា បណ្តាជនដែលមិនធ្វើសកម្មភាព រាងកាយ ២០ភាគរយ ប្រឈមទៅនឹងការកើតជំងឺStroke ឬ Mini-Stroke ធៀបទៅនឹងបណ្តាជន ដែលធ្វើសកម្មភាពរាងកាយ ជាមធ្យមល្មម នឹងចេញញើស មានដូចជាការហាត់ប្រាណ យ៉ាងតិច៤ដងក្នុង១សប្តាហ៍ជាដើម ។
ទោះជាយ៉ាងណាក្តី ការសិក្សាលើកនេះ ដែលបានពិសោធលើជនជាតិ អាមេរិកជាង ២៧.០០០នាក់ និងប្រើពេលអស់ជិត៦ឆ្នាំនោះ មិនបានបង្ហាញភស្តុតាង ឱ្យបានច្បាស់លាស់ ទៅលើស្ត្រីដូចជាបុរសនោះទេ ។ អ្នកនិពន្ធអត្ថបទស្រាវជ្រាវ វេជ្ជបណ្ឌិត Michelle McDonnell សាស្ត្រាចារ្យវិទ្យាសាស្ត្រសុខាភិបាលនៅសាកលវិទ្យាល័យ South Australia បានថ្លែងថា ៖ « អត្ថប្រយោជន៍កាត់បន្ថយហានីភ័យពីជំងឺ Stroke បានមកពីសកម្មភាពរាងកាយជាប់ពាក់ព័ន្ធនឹងការធ្វើឱ្យថយចុះនូវការប្រឈមផ្សេងៗទៀតផងដែរ។
ពិតណាស់ការហាត់ប្រាណ ជួយកាត់បន្ថយអត្រាប្រឈម នឹងជំងឺទឹកនោមផ្អែម ។ ប្រសិនជាហាត់ប្រាណ មានអត្ថប្រយោជន៍ ដូចជាឱសថបែបនេះ គេគួរតែចាប់យកវា ដើម្បីព្យាបាលជំងឺ ៤ទៅ ៥មុខ ផ្សេងៗទៀត »៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|