យ៉ាងណាក៏ដោយ ការសិក្សាដែលបានចុះផ្សាយនៅក្នុងព្រឹត្តិបត្រ Cancer Prevention Research នេះមិនបានបញ្ជាក់ឱ្យបានច្បាស់លាស់ថា តើការទទួលទានមើមខ្ទឹមសចម្អិនឆ្អិនមានប្រសិទ្ធភាពដូចគ្នានឹងមើមខ្ទឹមសឆៅដែរឬយ៉ាងណានោះទេ ។
អត្ថប្រយោជន៍មើមខ្ទឹមសមានច្រើនចំណុចទៀតក្នុងនោះមានដូចជា ទប់ស្កាត់មហារីកពោះវៀនធំ បំបាត់ការពុលអាហារ ជំងឺផ្តាសាយធម្មតា...។ ការសិក្សាមួយកាលពីលើកមុនដែលធ្វើឡើងដោយអ្នកវិទ្យាសាស្ត្រសាកលវិទ្យាល័យ University Of South Australia ប្រទេសអូស្ត្រាលីបានបង្ហាញថា ទទួលទានមើមខ្ទឹមសឆៅអាចទប់ស្កាត់ការដុះដុំសាច់ក្នុងពោះវៀនធំដល់ជិត ១ភាគ៣ ៕