ការព្យាបាលជំងឺ ដោយឲ្យឃ្មុំទិច កំពុងពេញនិយម ក្នុងប្រទេសចិន
|
August 21, 2013 (10:42:06)
|
[ 1399 ] |
|
|
|
|
គ្រូពេទ្យជម្ងឺទូទៅបាននិយាយថា អ្នកជំងឺជាច្រើនក្នុងប្រទេសចិន កំពុងនាំគ្នាសម្រុកទៅកាន់គ្លីនិក ព្យាបាលប្រើម្ជុលវិទ្យាសាស្ត្រ ដើម្បីឲ្យឃ្មុំទិចដើម្បីព្យាបាល ឬ បំបាត់ចោលនូវជំងឺ ដែលគំរាមកំហែង ដល់អាយុជីវិត។
អ្នកចាក់ម្ជុលវិទ្យាសាស្ត្រ ដោយប្រើឃ្មុំជំនួស ដែលប្រកបរបរទទួលទាន របស់ខ្លួនពីអ្នកជឿលើទស្សនៈនេះ បាននិយាយថា មនុស្សជាង ២៧.០០០ នាក់បានមកទទួលយក បច្ចេកទេសព្យាបាល ដ៏ឈឺផ្សាមួយនេះ ដោយការព្យាបាលនីមួយៗ ត្រូវប្រើឃ្មុំឲ្យទិចរាប់សិបក្បាល។
ប៉ុន្តែគ្មានភស្តុតាងវេជ្ជសាស្ត្រ គួរឲ្យទុកចិត្តណាមួយ ដែលថាពិសរបស់ឃ្មុំ មានប្រសិទ្ធិភាព ប្រឆាំងនឹងជំងឺនោះទេ ហើយវេបសាយអ្នកសនិទាននិយម ក្នុងប្រទេសលោកខាងលិច បានពណ៌នាការព្យាបាល ដោយប្រើឃ្មុំនេះថាជា "ការព្យាបាលបោកប្រាស់"។
លោក វ៉ាងបាននិយាយនៅគ្លីនិករបស់លោកនៅក្រៅរដ្ឋធានីប៉េកាំងថា "យើងចាប់ឃុំឲ្យជាប់ រួចដាក់វានៅលើចំណុចមួយលើរាងកាយ, ហើយចាប់ក្បាលរបស់វា និងច្របាច់វារហូតដល់ទ្រនិចរបស់វាលេចចេញមក"។
សត្វឃ្មុំ ដែលលោកវ៉ាងនិយាយថាលោកបានប្រើពូជនាំចូលពីអ៊ីតាលី ស្លាប់នៅពេលវាទិចរួច។ លោកវ៉ាងបាននិយាយថា "យើងព្យាបាលអ្នកជំងឺដែលមានជំងឺជាច្រើនប្រភេទ មានចាប់ពីជំងឺរលាកសន្លាក់ដៃជើងរហូតដល់ជំងឺមហារីក ហើយសុទ្ធតែមានលទ្ធផលវិជ្ជមានទាំងអស់" ។
លោកវ៉ាងបានបន្ថែមថា ការឲ្យឃ្មុំទិចនេះអាចប្រើដើម្បីព្យាបាល "ជំងឺទូទៅភាគច្រើននៅអវយវៈក្រោម" និងបានអះអាងថា ការព្យាបាលបែបនេះក៏មានប្រសិទ្ធិភាពសម្រាប់ជាវិធានការបង្ការផងដែរ។ ប៉ុន្តែវេបសាយ sciencebasedmedicine.org មានមូលដ្ឋាននៅអាមេរិក និយាយថា ការអះអាងអំពីថ្នាំត្រូវរោគគ្រប់យ៉ាងបែបនេះគឺ "តែងតែជាសញ្ញាបោកប្រាស់មួយសម្រាប់ការព្យាបាលក្លែងក្លាយ"។
វេបសាយនេះនិយាយថា "គ្មានភស្តុតាងវិទ្យាសាស្ត្រណាមួយគាំទ្រការប្រើប្រាស់វិធីព្យាបាលប្រើសត្វឃ្មុំ ឬ ការព្យាបាលជាមួយផលិតផលសត្វឃ្មុំនោះទេ"។
អ្នកជំងឺម្នាក់ក្នុងចំណោមអ្នកជំងឺច្រើននាក់របស់លោកវ៉ាងបាននិយាយថា ក្រុមវេជ្ជបណ្ឌិតបានប្រាប់គាត់ថាគាត់មានជំងឺមហារីកសួត និងខួរក្បាល និងថាគាត់រស់បានតែជាងមួយឆ្នាំទៀតប៉ុណ្ណោះ ប៉ុន្តែឥឡូវរូបលោកជឿថា លោកស្ទើរតែបង្កើនអាយុរបស់លោកទ្វេដង និងបានទទួលស្គាល់វិធីឲ្យឃ្មុំទិចសម្រាប់ការប្រែប្រួលមួយនេះ។ អ្នកជំងឺរូបនេះបាននិយាយថា "ពីឆ្នាំមុនមកទល់ឥឡូវ ខ្ញុំគិតថាខ្ញុំកាន់តែមានកម្លាំងខ្លាំងឡើងៗ"៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|