ស្ត្រីបំបៅដោះកូន អាចកាត់បន្ថយ គ្រោះហានិភ័យ ពីជំងឺភ្លេចភ្លាំង
|
August 21, 2013 (10:15:34)
|
[ 1489 ] |
|
|
|
|
លទ្ធផលនៃការសិក្សាមួយបានបង្ហាញថា ការបំបៅដោះកូនក្នុងរយៈពេលវែង នឹងជួយឱ្យស្ត្រីកាត់បន្ថយបាន អត្រាកើតជំងឺភ្លេចភ្លាំង (Alzheimer’s) ។ ការសិក្សាដែលបានចុះផ្សាយ នៅក្នុងព្រឹត្តិប័ត្រជំងឺភ្លេចភ្លាំង បានលើកឡើងថា ការជាប់ពាក់ព័ន្ធគ្នា អាចបណ្តាលមកពី ប្រសិទ្ធភាពជីវសាស្ត្រ នៃការបំបៅដោះ ។ ឧទាហរណ៍ ការបំបៅដោះកូនអាចស្តាឡើងវិញនូវតុល្យភាព អ័រម៉ូនអាំងស៊ុយលីន ដែលត្រូវបានកាត់បន្ថយ អំឡុងពេលមានផ្ទៃពោះ ខណៈជំងឺភ្លេចភ្លាំងត្រូវបានសម្គាល់ ដោយរេស៊ីស្តង់អ័រម៉ូនអាំងស៊ុយលីន នៅក្នុងខួរក្បាល ។
វេជ្ជបណ្ឌិត Molly Fox មកពីសាកលវិទ្យាល័យ University of Cambridge ដែលជាអ្នកដឹកនាំការសិក្សា ស្រាវជ្រាវបាននិយាយថា៖ «ជំងឺភ្លេចភ្លាំងគឺជាភាពច្របូកច្របល់ នៃមុខងារយល់ដឹង ហើយប៉ះពាល់លើមនុស្ស ៣៥,៦លាននាក់ក្នុងពិភពលោក ។ ទៅអនាគតយើងគិតថា ជំងឺនេះនឹងរាលដាល ចូលក្នុងបណ្តាប្រទេស ដែលមានប្រាក់ចំណូលទាប និងមធ្យម ។
ដូច្នេះវាសំខាន់ណាស់ ដែលយើងត្រូវបង្កើត នូវយុទ្ធសាស្ត្រទ្រង់ទ្រាយធំ តែចំណាយលុយតិច ដើម្បីការពារប្រឆាំង នឹងការរាលដាលជំងឺនេះ» ។ ដោយឡែក ការសិក្សាស្រាវជ្រាវមួយចំនួន កាលពីលើកមុនៗ ក៏សុទ្ធតែបានបង្ហាញថា ការបំបៅដោះកូន អាចកាត់បន្ថយអត្រាប្រឈម របស់ស្ត្រីជាម្តាយ ពីជំងឺផ្សេងៗទៀត ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|