. . . . . .
.
ថ្ងៃអាទិត្យ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤

.
ផ្កា​រំដួល តំណាង​អត្តសញ្ញាណ ​នៃ​ប្រជាជាតិ​ខ្មែរ​
January 03, 2014 (04:20:01) [ 1627 ]
 
 
ប្រទេស​កម្ពុជា​បានកំណត់​យក​រំដួល​ធ្វើជា​ផ្កា​តំណាង​អត្តសញ្ញាណ​របស់​ជាតិ​ តាម​ព្រះរាជ​ក្រិ​ត្យ​ចុះ​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០០៥​។ ការ​សម្រេចយក​រំដួល​ជា​ផ្កា​និមិត្តរូប​សម្រាប់​ប្រជាជាតិ​របស់ខ្លួន​នោះ ក៏​ដោយសារតែ​ផ្ការំដួល​មាន​ក្លិនពិដោរ​ក្រអូបឈ្ងុយ​ឈ្ងប់ គួរ​ជាទី​ទាក់ទាញអារម្មណ៍របស់​មហាជន​ទូទៅ និង​ផ្តល់នូវ​អត្ថប្រយោជន៍​ច្រើន​ផងដែរ​នៅក្នុង​សង្គម​ខ្មែរ​។​

​ខ្មែរ​យើង​ពី​បុរាណកាល​បាន​និយម​ប្រើប្រាស់ ផ្ការំដួល ធ្វើជា​ជា​គ្រឿងផ្សំ​ផលិត​ជា​ក្រមួន​លាប​មាត់​របស់​នារី​ដោយ សារតែ​ក្លិនរបស់​វា មាន​លក្ខណៈ​ក្រអូប​ឈ្ងុយ ខុសប្លែក​ពី​ផ្កា​ដទៃ​។ ទន្ទឹម​នោះ រំដួលមានគុណ​ប្រយោជន៍​ខាង​ឱសថ​បុរាណ​ក្នុងការ​កែរោគ​ដូចជា សំបក​អាច​ឆ្នៃ​ធ្វើជា​ឱសថ​សម្រាប់​ព្យាបាល​អាកា​រៈ​ក្តៅខ្លួន ផ្កា​អាច​យកទៅ​ធ្វើជា​ថ្នាំ​បំបាត់​អាកា​រៈ​វិលមុខ ខ្យល់គរ ជា​ឱសថ​ជំនួយ​បេះដូង ជំនួយ​ឈាម​។ កេសរ​របស់​រំដួល​អាច​ផ្សំ​ជា​ឱសថ​ជំនួយ​កម្លាំង ជំនួយ​ឈាម និង​ជួយ​បំបាត់​អាកា​រៈ​វិលមុខ និង​ខ្យល់គរ​។

​ក្រៅពីនេះ​ដើម​របស់​រំដួល​អាចធ្វើ​ការកែច្នៃ​ប្រើប្រាស់​ជា​គ្រឿងសំណង់​បន្ទាប់បន្សំ និង​ធ្វើជា​អុស​សម្រាប់​ដុត​។ មិនតែ ប៉ុណ្ណោះ​នៅ​រដូវ​ផ្លែ​រំដួល​ទុំ ប្រជាជន​ដែល​រស់នៅ​ក្បែរ​ព្រៃ​តែងតែ​បេះ​ផ្លែ​រំដួល​យកមក​លក់​នៅលើ​ទីផ្សារ​ដើម្បី​ដោះស្រាយ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់ខ្លួន​ផងដែរ​។​

​រំដួល​ គឺជា​ឈ្មោះ​ភាសាជាតិ និង​មានឈ្មោះ​វិទ្យាសាស្ត្រ​ថា Mitrellamesnyi ។ រំដួល​មាន​ដើមកំណើត​នៅ​អាស៊ី អាគ្នេយ៍ ជា​ប្រភេទ​រុក្ខជាតិដែលមានកម្ពស់​ពី ៨​ទៅ​១២​ម៉ែត្រ​។ ដើម​របស់​រំដួល​មាន​សំបក​ពណ៌​ត្នោត​-​លឿង ចំណែក​ស្លឹក​ជា​ប្រភេទ​ស្លឹក​ទាល​ដុះ​ឆ្លាស់​គ្មាន​ខ្នាយ​ស្ទប​។ ទម្រង់​បន្ទះ​ស្លឹក​រាង​ទ្រវែង​មាន​ទំហំ២​ទៅ​៤​គុណ​នឹង​៦​ទៅ​១០​សង់ទី ម៉ែត្រ​។ ផ្ការំដួល​មាន​ពណ៌​លឿង​-​ស មាន​ក្លិនពិដោរ​ក្រអូប​សាយ​បាន​ឆ្ងាយ​។ ផ្ការំដួល​ចោល​ក្លិន​នៅពេល​រសៀល និង​ពេលយប់​។ ផ្លែ​របស់​រំដួល​មាន​លក្ខណៈ​ជា​ចង្កោម នៅពេល​វា​ទុំ​មាន​ពណ៌​ក្រហម​ក្រ​ម៉ៅ​អាច​បរិភោគបាន​។​

​ចំណាត់ថ្នាក់​ជីវសាស្ត្រ​របស់​រំដួល​គឺ​ស្ថិតក្នុង​លំដាប់ Magnoliales អំបូរ Annonaceae ពពួក Mitrella និង​ឋិត​ក្នុង​ប្រភេទ M.mesnyi​។​ ​រំដួល​គឺជា​រុក្ខជាតិ​ដែល​ឃើញ​មាន​ដុះ​លូតលាស់​ដោយ​ធម្មជាតិ​ស្ទើរ​គ្រប់​ទីកន្លែង​នៅក្នុង​ប្រទេស​កម្ពុជា​ដោយ​រុក្ខជាតិ​មួយ​នេះ​ចាប់ផ្តើម​ផ្កា​ពី​ខែធ្នូ​-​មីនា​។ រំដួល ត្រូវបាន​ប្រជាជន​ខ្មែរ​យើង​និយម​យកមក​ដាំ​លំអរ​នៅ តាម​គេហដ្ឋាន និង​សួន​សាធារណៈ​។

​ចាស់​បុរាណ​ខ្មែរ​តែងតែ​ធ្វើការ​ប្រដូច​ស្រី​ក្រមុំ​ទៅនឹង​ផ្ការំដួល ក៏​ព្រោះតែ​ផ្ការំដួល​មាន​រូបរាង​ស្រស់ស្អាត​និង​មាន​ក្លិនពិដោរ​ក្រអូប​ឈ្ងុយ​ឈ្ងប់ គួរ​ជាទី ទាក់ទាញ​អារម្មណ៍ របស់​មហាជន​ទូទៅ​។ ក្រៅពី​ប្រដូច​ផ្ការំដួល​ទៅនឹង​នារី​ខ្មែរ​តាមរយៈ​ក្លិន​នោះ​ក្នុងនោះ​ផ្ការំដួល​ក៏ត្រូវ​បាន​កវីនិពន្ធ​ខ្មែរ មួយចំនួន បានធ្វើការ​អត្ថាធិប្បាយ​រៀបរាប់​ពី​សម្រស់​ល្អគន់ និង​គុណសម្បត្តិ​របស់​ផ្ការំដួល​តាមរយៈ​អត្ថន័យ​នៃ​បទ​ចម្រៀង​ផងដែរ​។​

​បច្ចុប្បន្ន​ដើម​ផ្ការំដួល​គេ​អាច​រកមើល​បាន​នៅតាម​សួនច្បារ​មួយចំនួន​ក្នុងប្រទេស​កម្ពុជា​។ ក្រៅពី​យក​ផ្ការំដួល​តំណាង អោយប្រទេស​កម្ពុជា ហើយ​នោះ ខាង​មន្ទីរ​កសិកម្ម​ក៏បាន​យក​ផ្កា​នេះ​តំណាងអោយ​វិស័យ​កសិកម្ម​ផងដែរ​។ ដូច្នេះ​ប្រជាជន​ខ្មែរ​គ្រប់រូប​ពិសេស យុវវ័យ​ខ្មែរ​ទាំងអស់ ចូរ​ចងចាំ និង​ធ្វើខ្លួន​អោយមាន​ក្លិនក្រអូប និង​ស្រស់ស្អាត​ដូចជា​ផ្ការំដួល​ដែល​តំណាងអោយ​ប្រទេស​ក៏ដូចជា​ខ្លួន​ផ្ទាល់​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 4 នាក់
  Flag Counter
Flag Counter