ទទួលទានអាហារ សារធាតុសរសៃតិច បង្កើនជំងឺមហារីក ប្រូស្តាត
|
August 07, 2013 (12:22:13)
|
[ 1405 ] |
|
|
|
|
ប្រសិនជាអស់លោកអ្នក ចង់កាត់បន្ថយគ្រោះហានិភ័យ ពីជំងឺមហារីក ជាពិសេសមហារីក ក្រពេញប្រូស្តាត គួរតែផ្លាស់ប្តូរទម្លាប់ងាកមកទទួលទាន របបអាហារដែលមាន សារធាតុសរសៃខ្ពស់ ។ នេះជាសារសុខភាព យ៉ាងសំខាន់មួយ បានមកពីការសិក្សាស្រាវជ្រាវ នាពេលថ្មីៗមួយ ចុះផ្សាយក្នុងព្រឹត្តិប័ត្រ អនឡាញ Prostate Cancer ។
តាមការសិក្សានោះដែលអះអាងថា បានពិសោធន៍ និងពិនិត្យលើរបបអាហារ បណ្តាបុរសអាមេរិក និងអឺរ៉ុបជាង១.៩០០នាក់ រកឃើញថា ការទទួលទានរបបអាហារ មានសារធាតុសរសៃទាប អាចបង្កើនគ្រោះហានិភ័យ ពីមហារីកក្រពេញប្រូស្តាត ។ យ៉ាងណាក៏ដោយ នេះមិនមែនជាការសិក្សាលើកទី១ដែលបានពិនិត្យមើលលើការទាក់ទងរវាងសារធាតុសរសៃក្នុងរបបអាហារ និងការកើតមានមហារីកឡើយ ។ កាលពីឆ្នាំ២០០៧ ក៏មានការសិក្សាមួយទៅលើបុរស-ស្ត្រី៥០០ពាន់នាក់ផងដែរ ។
ដោយឡែក ឆ្នាំ២០១១ ការសិក្សាស្រដៀងគ្នានេះក៏ត្រូវបានរៀបចំធ្វើដោយមានអ្នកចូលរួមជាបុរសប្រមាណជាង២ម៉ឺននាក់ ។ ឯលទ្ធផលនៃការសិក្សាទាំង២នោះ គឺសុទ្ធតែបង្ហាញថា ជំងឺមហារីកអាចកាត់បន្ថយបានដោយការទទួលទានរបបអាហារសម្បូរដោយសារធាតុសរសៃ ។ សារធាតុសរសៃដ៏ច្រើនលើសលប់មាននៅក្នុងផ្លែប៊័រ កន្ទក់ អង្ករ ពពួកសណ្តែក អង្ករសម្រូប អង្ករធម្មតា សណ្តែកសៀង (ចម្អិន) ផ្លែប៉ោម (ទាំងសម្បក) ពពួកបន្លែពណ៌បៃតង ទំពាំងបាយជូរ ប្រេងអូលីវ ក្រូចពោធិ៍សាត់ ល្ហុងទុំ គ្រាប់ល្ពៅ គ្រាប់ល្ង ដំឡូងជ្វា ត្រាវ ការ៉ុត (ឆៅ) ត្រសក់ ខ្ទឹមបារាំង (ឆៅ) ត្រប់វែង (ឆ្អិន) ផ្លែម្នាស់ ។ល។
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|