សៀមរាបតាំងភ្លើងពណ៌ ទទួលបុណ្យឆ្លងឆ្នាំសាកល
|
December 27, 2013 (02:41:17)
|
[ 1364 ] |
|
|
|
|
ដំណាច់ឆ្នាំ២០១៣ ឈានចូលឆ្នាំ២០១៤នេះ អាជ្ញាធរខេត្ដសៀមរាបបានរៀបចំជាស្រេចបាច់រួចអស់ ហើយ នូវការតុបតែងលំអរ ភ្លើងពណ៌ចំរុះ ដើម្បីត្រៀមទទួលបុណ្យឆ្លងឆ្នាំសាកលឆ្នាំនេះ។
លោកឃឹម ប៊ុនសុង អភិបាលខេត្ដសៀមរាប បានមានប្រសាសន៍ថា ការតុបតែងរៀបចំតាំងភ្លើងពណ៌ បានរៀបចំរួចស្រេចអស់ទៅហើយ ហើយក៏បានបើកបំភ្លឺលំអរក្នុងក្រុងសៀមរាបជារៀងរាល់យប់ដែរ ដែលមើលទៅហាក់បីដូចជាមានភាពស្រស់បំព្រង ខុសពីបណ្ដាឆ្នាំមុនៗ។
លោកឃឹម ប៊ុនសុង បាននិយាយទៀតថា ខេត្ដសៀមរាប ការកែលំអរសោភណ្ឌភាពទីក្រុង ជាពិសេសនៅពេលយប់ ដោយមានការតែងនូវភ្លើងពណ៌ចំរុះបែបនេះ ជាភាពទាក់ទាញមួយយ៉ាងសំខាន់សំរាប់ប្រជាពលរដ្ឋក្នុងខេត្ដ ក៏ដូចជាភ្ញៀវជាតិ និងអន្ដរជាតិ ដែលគេចូលមកកំសាន្ដនៅក្នុងតំបន់ទេសចរណ៍មួយនេះ។
លោកឃឹម ប៊ុនសុង បានបន្ដទៀតថា ភ្លើងត្រូវបានដាក់តាំងលំអរក្នុងក្រុងសៀមរាប គឺនៅតំបន់់ផ្លូវជាតិលេខ៦ ត្រង់មុខព្រះរាជដំណាក់, ផ្លូវព្រះអង្គចេកព្រះអង្គចម, ផ្លូវអមសងខាងស្ទឹងសៀមរាប, តំបន់ផ្សារចាស់, តំបន់ផ្លូវស៊ីវត្ថា, និងបើកបំភ្លឺភ្លើងតាមទីសាធារណៈ, តាមផ្លូវនានាក្នុងក្រុង ជាពិសេសផ្លូវទៅកាន់ប្រាសាទអង្គរ, ផ្លូវជាតិលេខ៦ និងផ្លូវទៅកាន់ព្រលានយន្ដ ហោះអន្ដរជាតិ។
ក្រៅពីការតុបតែងភ្លើងពណ៌គ្រប់ប្រភេទដែលរៀបចំដោយអាជ្ញាធរខេត្ដសៀមរាប ក្រុងសៀមរាបទាំងមូលពោរពេញទៅដោយភ្លើងចំរុះពណ៌ ដែលក្រុមហ៊ុន, ភោជនីយដ្ឋាន, ទីភ្នាក់ងារទេសចរណ៍ បានដាក់តាំងធ្វើឱ្យក្រុងសៀមរាបកាន់តែផ្ដល់សម្រស់ស្រស់ត្រកាល ខុសពីពេលណាៗទាំងអស់។ នេះគឺជាលើកទី១ដែលក្រុងទេសចរណ៍មួយនេះមានការដាក់តាំង និងមានការរៀបចំដ៏ឆើតឆាយ ។ រាប់ឆ្នាំមក ហើយមិនដែលមានការរៀបចំបែបនេះទេ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|