អត្ថប្រយោជន៍ ចំពោះសុខភាព របស់មើមត្រាវ
|
August 07, 2013 (12:11:05)
|
[ 1402 ] |
|
|
|
|
ត្រាវត្រូវគេចាត់ចូល ក្នុងប្រភេទបន្លែមើម ដែលប្រជាជនជុំវិញពិភពលោក និយមទទួលទាន ដោយហេតុថាវាអាចយកទៅច្នៃធ្វើជាអាហារ បានច្រើនមុខច្រើនបែប ។ ក្រៅពីមើម ស្លឹករបស់វាក៏ត្រូវគេយក ទៅប្រើជាបន្លែផងដែរ។ ស្លឹកត្រាវត្រូវគេជឿថា សម្បូរទៅដោយវីតាមីន A និង C ។
មើមត្រាវមិនអាចទទួលទាន បានទាំងឆៅទេ គេត្រូវតែយកវាទៅចម្អិន ដោយហ្មត់ចត់ដើម្បីលាងជម្រះ ឱ្យអស់សារ ធាតុកាល់ស្យូម Oxalate (ដែលអាចនាំឱ្យកើតក្រួសក្នុងតម្រងនោម និងហើមប៉ោងលើម្រាមមេជើង) ។ ឯស្លឹករបស់វាក៏ដូចគ្នាដែរ គឺត្រូវតែចម្អិនឱ្យឆ្អិនជាមុនសិន ទើបអាចទទួលទានបាន ។
តើមើមត្រាវផ្តល់អត្ថប្រយោជន៍អ្វីខ្លះដល់សុខភាព ?
មើមត្រាវ ជារឿយៗត្រូវប្រើវិធីចម្អិន និងការទទួលទានប្រហាក់ប្រហែលនឹងដំឡូងបារាំង ប៉ុន្តែវាមានបរិមាណសារធាតុចិញ្ចឹមច្រើនជាងដំឡូង ។ ចំណែកសារធាតុសរសៃដែលមានសារសំខាន់សម្រាប់ការរំលាយអាហារ ក៏ដូចជារក្សាលំនឹងមានច្រើនជាងដំឡូងបារាំងជិត៣ដង ។ បន្ថែមពីលើនេះទៀត សារធាតុសរសៃក៏អាចធ្វើឱ្យអ្នកទទួលទានឆ្អែតបានយូរ តែមានកាឡូរីតិចតួច ។ ចំណែកសារធាតុស្ករ (GI) មើមត្រាវមានតិចតួចបំផុត ផ្ទុយពីដំឡូងបារាំងដែលមានសារធាតុនេះខ្ពស់ ។ GI ទាបមានន័យថា មើមត្រាវប៉ះពាល់លើកម្រិតស្ករក្នុងឈាមយ៉ាងយឺត បំផុត ។ ទទួលទានបណ្តាអាហារដែលមាន GI ទាប អាចទប់ស្កាត់ការកើតជំងឺទឹកនោមផ្អែមប្រភេទ២ ។ ក្រៅពីនេះ មើមត្រាវក៏ជាប្រភពដ៏សម្បូរបែបនៃប៉ូតាស្យូម ដែលជារ៉ែយ៉ាងសំខាន់សម្រាប់ទ្រទ្រង់មុខងាររាងកាយច្រើន ។ ដោយឡែក បណ្តាសារធាតុមួយចំនួនដូចជា កាល់ស្យូម វីតាមីន C វីតាមីន E និងបណ្តាវីតាមីន B ក៏ដូចជាម៉ាញ៉េស្យូម ម៉ង់កាណែស និងទង់ដែង ក៏មានច្រើននៅក្នុងមើមត្រាវផងដែរ ។
កត្តាគួរប្រយ័ត្នចំពោះការទទួលទានត្រាវ ៖
ទទួលទានមើមត្រាវអាចនាំឱ្យកើតក្រួសក្នុងតម្រងនោម និងបញ្ហាសុខភាព ផ្សេងៗទៀត ប្រសិនវាមិនត្រូវបានស្ងោរ ចម្អិនឱ្យបានត្រឹមត្រូវ (មានកំណត់ម៉ោង) ។ ម៉្យាងវិញទៀត គេគួរយកវាទៅត្រាំក្នុងទឹកទុករយៈពេល១យប់ ដើម្បីកាត់បន្ថយបរិមាណកាល់ស្យូម Oxalate ។ តែទោះជាយ៉ាងណាក្តី ត្រាវពិតជាផ្តល់អត្ថប្រយោជន៍ច្រើនដល់សុខភាព បើប្រៀបធៀបនឹងដំឡូងបារាំង ។ មើមត្រាវ១០០ក្រាមមានកាឡូរី១៤២ ខណៈដំឡូង១០០ក្រាមមានផ្ទុកកាឡូរីត្រឹម៩៣ ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|