. . . . . .
.
ថ្ងៃអាទិត្យ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤

.
មាន​តំបន់​ទេសចរណ៍​ដែរ តែមាន​ភ្ញៀវ​តិចតួច​មក​កំសាន្ត
December 27, 2013 (02:38:32) [ 1305 ]
 
 
ប្រាសាទបុរាណ​ខ្មែរ និង​ទីតាំង​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម រួមទាំង​តំបន់​ទេសចរ​ធម្មជាតិ ជាច្រើន​កន្លែង​ដែរ នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ នៅតែ​ពុំទាន់​ទាក់ទាញ​ភ្ញៀវ​ចូលមក​ទស្សនា​បាន​នៅឡើយ​។ នោះ​មកពី​ទីតាំង និង​តំបន់​ទាំងនោះ អាជ្ញាធរខេត្ត​ក្រសួង និង​មន្ទី​ពាក់ព័ន្ធ ពុំទាន់​មានលទ្ធភាព​អភិវឌ្ឍន៍​កែច្នៃ​សម្រាប់​ទាក់ទាញ​ភ្ញៀវ​។​

​លោក ហុង យឿន ប្រធាន​មន្ទី​វប្បធម៌​ និង​វិចិត្រសិល្បៈ​ខេត្ត បានអោយដឹងថា នៅក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ មាន​ប្រាសាទបុរាណ​ខ្មែរ​ច្រើន​ដែរ គឺមាន​រហូត​ចំនួន​១៣៧​កន្លែង ក្នុងនោះ​មាន​ប្រាសាទ​នៅលើ​ដី​ និង​កប់​ដី​។ ប៉ុន្តែ​ភាគ ច្រើន​សុទ្ធសឹង​ប្រាសាទ​បាក់បែក (​មានតែ​ទូល​ឬ​ដុំថ្ម​រា​លើដី​) ដែល​អ្នកស្រុក និង​ការសន្និដ្ឋាន​របស់​មន្ទី​សម្គាល់ថា ជាទី​តាំង​ប្រាសាទ​។ ក្នុង​ចំនួន​ប្រាសាទ​ទាំងនោះ​ក៏មាន​ប្រាសាទ​នៅ​រូបរាង​មាន​ចំនួន​តិចតួច​ដែរ​ដូចជា (​ប្រាសាទ​តា​មាន់ ប្រាសាទ​តា​ក្របី​) ស្ថិតនៅលើ​ជួរ​ភ្នំ​ដងរែក ក្នុង​ឃុំ​គោគ​មន ស្រុក​បន្ទាយ​អម្ពិល ហើយ​ប្រាសាទ​នៅក្នុង​ខេត្ត​នេះ ក៏មាន​អ្នកទេសចរ​ចូលទៅ​ទស្សនា​ក៏មាន​ចំនួន​តិចតួច​ដែរ លើកលែង (​អ្នកស្រាវជ្រាវ​) និង​យក​ព័ត៌មាន​។ ដោយឡែក​ប្រាសាទ​ដទៃ​ផ្សេងទៀត មិនមាន​ភ្ញៀវ​ក្រៅ ឬ​អ្នកភូមិ​ទៅ​ទស្សនា​នោះទេ​។ ទីតាំង​ប្រាសាទ​និ​មួយៗ ស្ថិតនៅ​ក្នុងព្រៃ​មិនទាន់មាន​ការរៀប​ចំក​ន្លែ​ង​កំសាន្ត អោយបាន​ត្រឹមត្រូវ​។ គ្មាន​បណ្ដាញ​ផ្លូវ​ចូល និង​ក៏​កំពុងស្ថិត​នៅក្នុង​តំបន់​អាច​នៅមាន​មីន និង​សំបូរ​គ្រាប់​មិនទាន់​ផ្ទុះ​ជាច្រើន​ផងដែរ​។ ដោយឡែក​ទាក់ទង​តំបន់​ទេសចរ​ធម្មជាតិ និង​តំបន់​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​នេះ ក៏មាន​ច្រើន​កន្លែង​ដែរ​។ តែ​នៅមាន​ភ្ញៀវ​មក​ទស្សនា​មាន​ចំនួន​តិចតួច​ដែរ​។​

​អ្នកស្រី ធិ​ន នី​មុនី​រស្មី ប្រធាន​ទេសចរណ៍​ខេត្ត​ឧ​ត្ត​រ​មានជ័យ បានអោយដឹងថា​តំបន់​ទេសចរ​សម្រាប់​ភ្ញៀវ​មក​ទស្សនា​មាននៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​នេះ រួមមាន​តំបន់​ទេសចរ​ធម្មជាតិ (​រលុះ​ធំ​) ស្ថិតនៅ​ភូមិសាស្ត្រ សង្កាត់​បន្សាយ​រាក់ ក្រុង​សំរោង​។ តំបន់​ទឹកធ្លាក់ ក្នុង​សង្កាត់​អូរ​ស្មាច់ ។​តំបន់​ទាំងពីរ​ទីតាំង​នេះ មិនមាន​ភ្ញៀវទេសចរ​បទេស​មក​ទេ គឺ​សម្បូរ​អ្នកទេសចរ​ក្នុងស្រុក​ទៅលេង ហើយ​ការ​ទៅលេង គឺ​មានតែ​រដូវវស្សា​។ នៅ​រដូវប្រាំង​គ្មាន​ទឹក​មិនមាន​អ្នក​ទៅលេង​នោះទេ​។ ក្រៅ​នេះ​ក៏មាន​តំបន់​ទេសចរ​ប្រាសាទបុរាណ​ខ្មែរ​ជាច្រើន​ទៀត​។ តែ​បច្ចុប្បន្ន​មាន​ភ្ញៀវ​មាន​តិចតួច ដោយ​កត្តា​តំបន់​ទេសចរ​ភាគច្រើន​ទីតាំង​ដែល​មិនទាន់មាន​ប្រព័ន្ធ​ផ្លូវ និង​ជា​តំបន់​អាចមាន​គ្រាប់មីន និង​គ្រាប់​មិនទាន់​ផ្ទុះ​។ មន្ទីរ​មិនមាន​លទ្ធភាព​អភិវឌ្ឍន៍​សម្រាប់​ទាក់ទាញ​អ្នកទេសចរ​ចូលមក​ទស្សនា​បាន​នៅឡើយ​។​

​អ្នកស្រី​ក៏បាន​អោយដឹងថា ក៏មាន​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម នៅ​ស្រុក​អន្លង់វែង មាន​១៤​ទីតាំង​ទៀតផង​ដែរ ដែល​មន្ទី​ទេសចរ​ខេត្ត ថែរក្សា​ការពារ និង​អភិរក្ស​ចាប់ពី​ក្នុងអំឡុង​ឆ្នាំ​២០១០​មក រួមមាន កន្លែង​កប់​សព​ប៉ុល ពត​, ផ្ទះទឹក​, ស្ពាន​,​សាលារៀន​,​មន្ទី​ពេទ្យ​, បឹង និង​មួយចំនួន​ជាទី​តាំង​តំបន់​អ្នកនយោបាយ​ខ្មែរក្រហម នៅលើ​ជួរ​ភ្នំ​ដងរែក​។​ល​។ ទីតាំង​ខាងលើ​ទាំង​១៤​កន្លែង​នេះ រាជរដ្ឋាភិបាល​កម្ពុជា បានចេញ​ចរាចរ​ណែនាំ​ជា​ផ្លូវការ​លេខ​១៣ ស រ ណ ន ចុះ​ថ្ងៃទី​១៤​ខែធ្នូ​ឆ្នាំ​២០០១ បានរៀបចំ​តំបន់​មួយចំនួន​នៅ​ស្រុក​អន្លង់វែង អោយ​ប្រែ​ក្លាយទៅជា​តំបន់​ទេសចរ​ប្រវត្តិសាស្ត្រ ក្រោយ​ថ្ងៃ​សមាហរណកម្ម​ក្នុងអំឡុង​ឆ្នាំ​១៩៩៩​។​
​ ​
​ប៉ុន្តែ​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​ទាំងនោះ នៅតែ​ពុំ​សូវ​មាន​ភ្ញៀវទេសចរ​បរទេស និង​ភ្ញៀវ​ជាតិ​ទៅ​ទស្សនា ដោយសារ រដ្ឋ​និង​ឯកជន ពុំមាន​លទ្ធភាព​រៀបចំ និង​ទាក់ទាញ​អោយបាន​សមស្រប​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 4 នាក់
  Flag Counter
Flag Counter