អាហារ ៥មុខ ជួយទប់ស្កាត់ ភាពជ្រីវជ្រួញ
|
July 21, 2013 (13:48:09)
|
[ 1479 ] |
|
|
|
|
ចង់រក្សាផ្ទៃមុខឲ្យនៅភ្លឺថ្លាផូរផង់គេចផុតពីស្នាមជ្រីវជ្រួញ សូមប្រញាប់ស្វែងរកអាហារទាំង ៥ មុខខាងក្រោមនេះមកទទួលទាន។
១-ប្រេងអូលីវ
ចម្រាញ់ចេញពីផ្លែឈើមួយប្រភេទ មានអត្រាជាតិខ្លាញ់ឆ្អែតទាប ហើយដើម្បីទទួលបាន អត្ថប្រយោជន៍ខ្ពស់ ចំពោះរាងកាយ គួរតែជ្រើសរើសប្រើប្រភេទ Extra Virgin ពីព្រោះមានភាពសុទ្ធច្រើនជាងគេ ហើយសម្បូរទៅដោយសារធាតុ អេនធីអក់ស៊ីដេនត៍ ជួយទប់ស្កាត់ដំណើរវិវត្តន៍ នៃកោសិកាមហារីក។
២-ទឹកឃ្មុំ
ទឹកឃ្មុំមានច្រើនប្រភេទ នៅក្នុងលោកនេះ ពណ៌និងក្លិន ក៏ខុសគ្នាតាមប្រភេទ នៃកេសរផ្កា។ ទឹកឃ្មុំមិនត្រឹមតែសម្បូរទៅដោយ សារធាតុអាហារដ៏ច្រើននោះទេ ប៉ុន្តែវាថែមទាំងមានប្រសិទ្ធភាព ព្យាបាលអាការៈឆ្លងរបស់ដំបៅ រួមទាំងជួយរក្សាសំណើម និង បង្កើនភាពរំយឺតទៅឲ្យស្បែកផងដែរ។
៣-ត្រីសាឌីន
ជាប្រភេទត្រីទឹកត្រជាក់ម្យ៉ាង ដែលសម្បូរទៅដោយ អាស៊ីដអូមេហ្គា-៣ ប្រូតេអ៊ីន និង កាល់ស្យូម ពោលគឺត្រីសាឌីន ៣ អោនស៍ ផ្តល់កាល់ស្យូមស្មើនឹងទឹកដោះគោ ១ កែវ (៣០០ មិល្លីក្រាម)។
៤-ទឹកដោះគោជូរ
ទឹកដោះគោជូរ ត្រូវបានគេទទួលស្គាល់ថា អាចជួយព្យាបាល អាការៈដែលកើតចំពោះ ប្រព័ន្ធរំលាយអាហារ ជួយលាងជាតិពុល និងធ្វើឲ្យអាយុវែង។
៥-ត្រីសូម៉ុង
មានអាស៊ីដខ្លាញ់ អូមេហ្គា-៣ ប្រូតេអ៊ីន និង វីតាមីន A ចាំបាច់សម្រាប់ខួរក្បាល និង ដំណើរការបេះដូង។ ក្រៅពីនេះវាក៏ជាប្រភព អំបិលរ៉ែសំខាន់មួយផងដែរ ដូចជាកាល់ស្យូម ដែក ម៉ាញេស្យូម សេឡេនៀម និង ស័ង្កសី។ ប្រសិនបើបានទទួលទានត្រី សូម៉ុង ជាមួយនឹងផ្លែឈើ បន្លែ ធញ្ញជាតិ សណ្តែក នឹងជួយកាត់បន្ថយអត្រាកើតមហារីក រោគបេះដូង និង រោគទឹកនោមផ្អែមបានទៀតផង៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|