ទទួលទានបន្លែផ្លែឈើ ជំនួសកាហ្វេ ដើម្បីបំបាត់ភាព ងងុយដេក
|
July 21, 2013 (13:30:24)
|
[ 1567 ] |
|
|
|
|
បន្ទាប់ពីធ្វើការអស់រយៈពេល បួនម៉ោងនៅពេលព្រឹក ហើយវាធ្វើឲ្យអ្នកមានអារម្មណ៍ថា អស់កម្លាំង និងងងុយដេក និង បន្ទាប់ពីទទួលទាន អាហារថ្ងៃត្រង់រួច អ្នកខ្លះបានងាកមក ទទួលទានកាហ្វេ ដើម្បីបញ្ចៀសការងងុយគេង។ បើទទួលទានកាហ្វេញឹកញាប់ នឹងមិនល្អចំពោះសុខភាព ដូច្នេះគួរងាកមកប្រើជម្រើសផ្សេង ដែលមានប្រយោជន៍ ដូចខាងក្រោមនេះ៖
១-ពពួកផ្លែឈើ ដែលមានវីតាមីន C : ដូចជា ត្របែក ក្រូច ពេលរាងកាយអស់កម្លាំង។ ប្រយោជន៍ពីវីតាមីន C នឹងជួយប្រឆាំងភាពតានតឹង និងទុក្ខកង្វល់បាន។
២-ពពួកផ្លែឈើដែលមានជាតិក្រូមីញ៉ូម: ដើម្បីជួយរក្សាកម្រិតជាតិស្ករក្នុងឈាម និងបង្កើន ថាមពលដល់រាងកាយ ដែលអាចជួយបន្ថយភាពងោកងុយបានយ៉ាងល្អ ដូចជា ផ្លែប៉ោម ចេក ជាដើម។ ជាពិសេស ផ្លែប៉ោម មានជាតិស្ករម៉ូលេគុលទោលច្រើន ជួយជំរុញភាពស្រស់ស្រាយដល់រាងកាយ ថែមទាំងងាយស្រួលរំលាយ ទើបរាងកាយអាចទាញយកថាមពលទៅប្រើប្រាស់បានភ្លាមៗ និងពុំមានគ្រោះថ្នាក់ចំពោះរាងកាយ។ អ្នកអាចទទួលទានផ្លែប៉ោម ជំនួសកាហ្វេ នៅពេលព្រឹកបាន។
៣-ពពួកធញ្ញជាតិ៖ ដូចជា សណ្តែក ល្ង អង្ករសំរូប អាចជួយបំប៉នសរសៃប្រសាទ និងធ្វើឱ្យស្រស់ថ្លាបាន។ អាហារប្រភេទនេះ សម្បូរដោយប៉ូតាស្យូម និងម៉ាញេស្យូម។ ក្រៅពីនេះ ក៏ជាប្រភពផ្តល់ជាតិប្រូតេអ៊ីន បង្កើនថាមពលដល់រាងកាយផងដែរ។
៤-អូមេហ្គា-៣ ជាតិខ្លាញ់ពីត្រី : សារធាតុប្រភេទនេះ នឹងជួយឱ្យមានសមាធិប្រសើរឡើង និងមានការចងចាំបានល្អ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|