សក្តានុពលទេសចរណ៍ នៅកម្ពុជាកំពុងទាក់ទាញ ភ្ញៀវទេសចរសិង្ហបុរី
|
December 14, 2013 (07:16:42)
|
[ 1247 ] |
|
|
|
|
អាស្រ័យដោយទំនាក់ទំនង និងសហប្រតិបត្តិការទ្វេរភាគីកម្ពុជា-សិង្ហបុរី កាន់តែរីកចម្រើន និងរឹងមាំនោះភ្ញៀវទេសចរសិង្ហបុរី បានចូលមកទស្សនាប្រទេសកម្ពុជាកាន់តែច្រើនឡើងៗ ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ជាក់ស្តែងឆ្នាំ២០១២ កម្ពុជាទទួលបានភ្ញៀវទេសចរសិង្ហបុរី ប្រមាណ២៤.២៨៤នាក់ ហើយបើគិតមកដល់ខែតុលា ឆ្នាំ២០១៣ នេះ ភ្ញៀវសិង្ហបុរីមកទស្សនាកម្ពុជាមានចំនួនរហូតដល់៤៣.៤៥៩នាក់ កើនប្រមាណ៩,៧% បើប្រៀបធៀបរយៈពេលដូចគ្នានៃឆ្នាំ២០១២ កន្លងទៅ ។
គួរបញ្ជាក់ថា នៅរសៀលថ្ងៃទី១២ ធ្នូ ២០១៣ នៅទីស្តីការគណៈរដ្ឋមន្ត្រីលោកឧបនាយករដ្ឋមន្ត្រីបណ្ឌិតសភាចារ្យ សុខ អាន បានអនុញ្ញាតឱ្យលោក Kevin ឯកអគ្គរដ្ឋទូតសិង្ហបុរី ប្រចាំកម្ពុជា ចូលជួបពិភាក្សា និងសម្តែងការគួរសម។
ទន្ទឹមនឹងសម្តែងនូវមោទនភាពចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ ដែលពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានការរីកចម្រើន និងរឹងមាំនោះ ទាំងលោកឧបនាយករដ្ឋមន្ត្រីបណ្ឌិតសភាចារ្យ សុខ អាន និងលោក Kevin ឯកអគ្គរដ្ឋទូតប្រទេសសិង្ហបុរី ប្រចាំកម្ពុជា សុទ្ធតែបានអះអាងថា អាស្រ័យដោយទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកាន់តែរឹងមាំនោះហើយ ទើបជំរុញឱ្យភ្ញៀវទេសចរសិង្ហបុរីចូលមកទស្សនាប្រទេសកម្ពុជា កាន់តែមានចំនួនច្រើនឡើងគួរឱ្យកត់សម្គាល់ ។
ថ្លែងនាឱកាសនោះផងដែរ លោកបណ្ឌិតសភាចារ្យ សុខ អាន មានប្រសាសន៍ថា កម្ពុជាជាប្រទេសដែលពោរពេញដោយសក្តានុពលខាងវិស័យទេសចរណ៍ ខណៈដែលយើងមានសម្បត្តិបេតិកភណ្ឌពិភពលោកយ៉ាងច្រើន រួមទាំងប្រាង្គប្រាសាទរាប់ពាន់នៅទូទាំងប្រទេស ។ លោកឧបនាយករដ្ឋមន្ត្រី បញ្ជាក់ថា បច្ចុប្បន្ននេះ កម្ពុជាទទួលបាននូវការគាំទ្រយ៉ាងខ្លាំងផងដែរ ពីមជ្ឈដ្ឋានអន្តរជាតិ និងអ្នកជំនាញក្នុងការអភិរក្ស និងអភិវឌ្ឍន៍ប្រាង្គប្រាសាទនៅខេត្តសៀមរាប ដែលបញ្ហានេះនឹងរួមចំណែកបន្ថែមទៀតលើការអភិវឌ្ឍន៍ប្រទេស ហើយអ្វីដែលសំខាន់នោះគឺកំណើនភ្ញៀវទេសចរតែម្តង ។
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|