បញ្ចុះទម្ងន់ ធ្វើឱ្យកើនសមត្ថភាពចងចាំ
|
July 21, 2013 (12:59:48)
|
[ 1502 ] |
|
|
|
|
ការបញ្ចុះទម្ងន់ ពុំត្រឹមតែល្អសម្រាប់សុខភាពរបស់មនុស្សធាត់ប៉ុណ្ណោះទេ តែនៅជួយគេ កែប្រែឱ្យប្រសើរឡើងនូវការចងចាំថែមទៀត។
ការស្រាវជ្រាវមួយចំនួន មុននេះបានបញ្ជាក់ថា សមត្ថភាពចងចាំរបស់មនុស្សធាត់ ថយចុះពេលទម្ងន់ខ្លួន របស់គេកើនឡើង។ ប៉ុន្តែការចងចាំ របស់ស្ត្រីធាត់ និងមានអាយុច្រើន បានកែប្រែប្រសើរឡើង ក្រោយពេលគេបញ្ចុះទម្ងន់ ដោយការសម្រួលរបបទទួលទាន។
ដើម្បីស្វែងយល់ទំនាក់ទំនង រវាងការបញ្ចុះទម្ងន់ និងការចងចាំ, ពួកអ្នកវិទ្យាសាស្ត្រ នៅសកលវិទ្យាល័យ Umca (ប្រទេសស៊ុយអែត) បានជ្រើសរើសស្ត្រី ២០នាក់ មានទម្ងន់ខ្លួនលើកម្រិតមធ្យម។ អាយុមធ្យមរបស់ពួកគេ គឺ៦១ឆ្នាំ។
ដំបូង ក្រុមអ្នកស្រាវជ្រាវ បានតាមដានសកម្មភាពខួរក្បាលរបស់មុខសញ្ញាស្រាវជ្រាវ ពេលគេអនុវត្តលំហាត់ប្រាណ ត្រួតពិនិត្យសមត្ថភាពចងចាំផ្ទៃមុខមួយ។ បន្ទាប់មក គេសំណូមពរឲ្យមនុស្ស ៩នាក់ ទទួលទានរបបអាហារ សម្រាប់អ្នកចង់បញ្ចុះទម្ងន់។ រយៈពេល៦ខែ ក្រោយមក ទម្ងន់ខ្លួនរបស់ស្ត្រីដែលហូបតម ទាំង៩នាក់នោះ បានថយចុះ, ក្នុងពេល ទម្ងន់របស់ស្ត្រី ១១នាក់ទៀត ដែលមិនហូបតម នៅដដែល ឬកើនឡើង។
ក្រុមអ្នកស្រាវជ្រាវ បានសំណូមពរឱ្យស្ត្រីទាំង ២០នាក់នោះ អនុវត្តលំហាត់ត្រួតពិនិត្យការចងចាំ។ គេសង្កេតឃើញថា សមត្ថភាពចងចាំរបស់អ្នកហូបតម ៩នាក់ កើនយ៉ាងច្បាស់ក្រឡែតប្រៀបនឹងលំហាត់ត្រួតពិនិត្យលើកមុន ក្នុងពេលសមត្ថភាពចងចាំរបស់មនុស្ស ១១នាក់ទៀត មិនគ្រាន់បើជាងមុនបន្តិចណាសោះ។
បណ្ឌិត Andreas Pettersson ប្រធានក្រុមអ្នក ស្រាវជ្រាវ បានមានយោបល់ថាៈ "គំហើញរបស់យើងខ្ញុំ បង្ហាញថា ការថមថយការចងចាំដោយសារការធាត់ ជាស្ថានភាពដែលយើងអាចត្រឡប់បញ្ច្រាសបាន។ នេះជាកម្លាំងចលករថ្មីមួយ ដើម្បីមនុស្សធាត់ រកវិធីបញ្ចុះទម្ងន់" ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|