ដើរចុះដើរឡើងប៉ុន្មាននាទី ក្រោយអង្គុយកន្លះម៉ោងម្តង ល្អជាងដើរជាប់៣០នាទី
|
July 09, 2013 (07:45:12)
|
[ 1521 ] |
|
|
|
|
តាមរបាយការណ៍១ ចុះផ្សាយលើទស្សនាវដ្តី ជីវជាតិ របស់អាមេរិក ពួកអ្នកស្ម័គ្រចិត្ត ដើរចុះដើរឡើងជាប្រចាំ នឹងបន្ថយការប្រឈម កើតជំងឺទឹកនោមផ្អែម និងថែមទាំងល្អជាង ការដើរ ៣០នាទី ។ កម្រិតស្ករ និងអាំងស៊ុយលីន ក្នុងឈាមខ្ពស់ ជាសញ្ញាព្រមាន ជំងឺទឹកនោមផ្អែម ប្រភេទ២ គ្រោះថ្នាក់ចំបង១ ក្នុងចំណោមគ្រោះថ្នាក់ បង្កជាជំងឺសរសៃឈាមបេះដូង និងស្ត្រូក ។
អង្គការសម្បុរសធម៌ ខាងទឹកនោមផ្អែម១ នៅអង់គ្លេស បានបង្ហាញជាតួលេខថា ជាមួយនឹងល្បឿនរីកចម្រើនសព្វថ្ងៃ ចំនួនអ្នកកើតជំងឺ ទឹកនោមផ្អែមប្រភេទ២ នឹងកើនពី ២,៥ លាននាក់ ឡើងដល់ ៤លាននាក់ នៅឆ្នាំ ២០២៥ ។ នេះជាជំងឺដែលសរីរាង្គ បាត់បង់លទ្ធភាព បំប្លែងគ្លុយកូស ប្រភេទស្ករមួយត្រូវបានរំដោះ ពេលយើងរំលាយអាហារ បន្ទាប់មកបំប្លែងទៅជា ប្រភពថាមពលប្រើប្រាស់ ដោយសាច់ដុំ ។ ចាប់ផ្តើមពីចរាចរឈាម ត្រូវរងឥទ្ធិពល បន្ទាប់ពីនោះសរសៃឈាម នៅបណ្តាផ្នែកដូចជា បេះដូង ជើង និងភ្នែក អាចត្រូវរបួសធ្ងន់ធ្ងរ ដល់កម្រិតមិនអាចសារឡើងវិញ ។ ប្រសិនមិនត្រូវបានព្យាបាល ជំងឺទឹកនោមផ្អែមប្រភេទ២ អាចនាំដល់ជំងឺបេះដូង ងងឹតភ្នែក និងវះកាត់ចោល ។ ធាត់ និងមិនសូវធ្វើចលនាក៏បង្កប់នូវបញ្ហាធ្ងន់ធ្ងរក្នុងអនាគត ។.
ប៉ុន្តែរបកគំហើញថ្មីបំផុត របស់ពួកអ្នកស្រាវជ្រាវនៅសកលវិទ្យាល័យ Otago ញូវហ្សេឡេន បានចង្អុលបង្ហាញថា ដើរចុះដើរឡើងប៉ុន្មាននាទីអាចជាអ្វីៗចាំបាច់ទាំងអស់ ដើម្បីបន្ថយអប្បរមាគ្រោះថ្នាក់ខាងលើ ។ ការស្រាវជ្រាវត្រូវបានអនុវត្តលើមនុស្សធំ៧០នាក់ ដែលមានសុខភាពល្អ ហើយទាំងអស់គ្នាសុទ្ធតែអង្គុយ៩ម៉ោង ត្រូវបានវាស់កម្រិតគ្លុយកូស និងអាំងស៊ុយលីនក្រោយពេលទទួលទានម្តងៗ (១ម៉ោង ៤ម៉ោង និង៧ម៉ោង) ។ បន្ទាប់ពីនោះពួកអ្នកស្ម័គ្រចិត្ត ត្រូវបានសំណូមពរ ដើរលឿនៗកន្លះម៉ោងមុនពេលអង្គុយជាប់៩ម៉ោង ។ ចុងក្រោយ ពួកគេអង្គុយ៩ម៉ោង តែក្រោយកន្លះម៉ោងម្តង នឹងងើបដើរចុះដើរឡើងក្នុងបន្ទប់១នាទី ៤០វិនាទី ។ ដូច្នេះ ដើរចុះឡើងរយៈពេលខ្លីក្រោយកន្លះម៉ោងម្តង ដូចជាទៅយកពែងកាហ្វេ អាចធ្វើឲ្យថយចុះគ្រោះថ្នាក់កើតជំងឺទឹកនោមផ្អែមសម្រាប់បុគ្គលិកការិយាល័យរាប់លាននាក់ ។
មុននោះ ការស្រាវជ្រាវឆ្នាំ ២០១១ ក៏បង្ហាញថា បុគ្គលិកការិយាល័យសម្រាកខ្លីៗច្រើនមានបរិមាណកូឡេស្តេរ៉ូលល្អជាងអ្នកអង្គុយជាប់នៅតុ ។ ក្នុងរបាយការណ៍១អំពីគំហើញថ្មីបំផុតរបស់ពួកអ្នកស្រាវជ្រាវមានសរសេរថា "ធ្វើចលនានៅម៉ោងសម្រាកជាប្រចាំនិងបន្ថយបរិមាណស្ករ ក្នុងឈាម និងអាំងស៊ុយលីនប្រសិទ្ធភាពជាង ធ្វើសកម្មភាពរាង កាយជាប់រហូត តែម្តងគត់" ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|