. . . . . .
.
ថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤

.
ឆកសមុទ្រ​បេ​អាយ​លែ​ន​នាកោះ​ ខាងជើង ប្រទេស​នូ​វែ​ល​សេ​ឡង់​ (NEW ZEALAND)
December 08, 2013 (05:07:16) [ 1423 ]
 
 
ប្រទេស​នូ​វែ​សេ​ឡង់​ បានកកើតឡើង ​នៅតាម​បណ្តោយ​ ផ្នែក​តូចៗ​ជាច្រើន ​នៃ​ឆ្នេរសមុទ្រ​នៅ​ចុង​ ភាគ​ខាងជើង ​នៃ​កោះ​ខាងជើង (North Island) ជាទី​ដែល​កោះ​តូចៗ ​ចំនួន ១៥០ ដែល​គេ​ស្គាល់​ថា បេ​អាយ​លែ​ន (Bay Islands) លាតសន្ធឹង​បន្តបន្ទាប់​គ្នា​ ពេញ​ផ្ទៃ​ទឹក​ដ៏​ខៀវស្រងាត់ ហើយ​ដើមឈើ​ម្យ៉ាង​ហៅថា Norfolk ដ៏​ខ្ពស់​នៅលើ​កោះ​ទាំងនេះ​ បាន​ដុះ​ទន្ទឹមគ្នា​អមដោយ​ដើម​ចេក ​អនុតំបន់​ត្រូពិច និង ដើម​ដូង​កង្ហារ (Fan palms)​។

វា​គឺ​ស្ថិតនៅ​ទីនេះ​ហើយ​នៃ​ទីប្រជុំជន Waitangi នា​ឆ្នាំ ១៨៤០ ដែល​ក្រុមមន្ត្រី​អង់គ្លេស និងពួក​មេ​កុលសម្ព័ន្ធ​ម៉ៅ​រី (Maori) បានចាប់ផ្តើម​បង្កើត​សន្ធិសញ្ញា​មួយ ដែល​ប្រគល់​ការគ្រប់គ្រង​អធិបតេយ្យភាព​លើ​ប្រទេស​នូ​វែ​សេ​ឡង់​ដល់​ម្ចាស់​ក្ស​ត្រី​វី​ក​តូ​រៀ (Queen Victoria) និង​ធ្វើ​ឲ្យ​ពួក​កុលសម្ព័ន្ធ​ម៉ៅ​រី​ក្លាយជា​អនុ​រាស្ត្រ​របស់ខ្លួន​។ Bay of Islands ឬ Bay Islands (​ឆកសមុទ្រ​បេ​អាយ​លែ​ន​) ត្រូវគេ​ល្បី​ថា​ជាទី​លំហែ​កម្សាន្ត​មួយ ជាពិសេស​ល្បី​ខាង​ការចាប់​ត្រី​ធំៗ​របស់​ឆកសមុទ្រ​នេះ​តែម្តង​។ ភាគច្រើន​នៃ​ការ​ស្ទូចត្រី និង ការធ្វើដំណើរ​តាម​ទូក​កា​យ៉ាក់ (Kayak) ក៏ដូចជា​មធ្យោបាយ​ផ្សេងទៀត​ដែល​នាំ​លោកអ្នក​ទៅ​មើល​ត្រី​ដូ​ហ្វី​ន និង សូម្បីតែ​ហែល​ទឹក​ជាមួយ​ពួកវា គឺ​ចាប់​ផ្តើមចេញពី​ទីក្រុង​មាត់សមុទ្រ Paihia​។ អ្នក​អាច​ទទួលយក​បទពិសោធ​ន៍​តំបន់​នេះ​ដូច​វិធី​ដែល​លោក​កា​ពី​ទែន ជែ​ម​ស៍ ឃុ​គ (Captain James Cook) ធ្លាប់​បានធ្វើ​ដូច្នោះ​ដែរ (​លោក​បាន​បោះ​យុថ្កា​នៅទីនេះ​ក្នុង​ឆ្នាំ ១៧៦៩) រួមជាមួយ​នឹង​ខ្យល់​ដែល​បក់​ផាយផាត់​មក​ប៉ះ​នឹង​សក់​របស់​អ្នក និង ក្តោង​ទទះ​ពី​ខាងលើ ខណៈដែល​អ្នក​កំពុងធ្វើដំណើរ​ឆ្លងកាត់​ឆកសមុទ្រ​លាក់ខ្លួន និង ឆ្នេរ​ដ៏​អា​ថ៍កំ​បាំង​រាប់រយ​នៅលើ​ទូកក្តោង​ឈ្មោះថា R. Tucker Thompson ដែល​បោះ​យុថ្កា​សម្រាប់​ការ​ហែល​ទឹក និង ការទទួល​អាហារ​បា​ប៊ី​គ្យូ (​ពិធី​អាំង​សាច់​)​។ (​សូម​អញ្ជើញ​ទៅ​មើល​ត្រី​បា​ឡែ​ន​មីន​កេ (Minke) និង ត្រី​បា​ឡែ​ន​ប្រាយ​ដេ (Bryde) ពី​ខែសីហា ដល់​ខែមករា​)​។​


ទីក្រុង​ប្រវត្តិសាស្ត្រ​ដ៏​មាន​មន្ត​ស្នេហ៍ Russell ក៏​ជា​ចំណុច​ចាកចេញ​មួយ​ផងដែរ​សម្រាប់​ការធ្វើដំណើរ​ទៅកាន់​ឆកសមុទ្រ​។ អតីត​ជា​ផែ​នេសាទ​ត្រី​បា​ឡែ​ន​ដ៏​រញ៉េរញ៉ៃ និង ជា​រដ្ឋធានី​ដំបូង​របស់​នូ​វែ​សេ​ឡង់ មាត់សមុទ្រ​ជាទី​ចាប់ចិត្ត​របស់​ទីក្រុង​នេះ​ត្រូវបាន​អមដោយ​អគារ​សម័យ​អាណានិគម​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​រួមទាំង​សណ្ឋាគារ Duke of Marlborough Hotel ដ៏​គួរ​ឲ្យ​គោរព​ស្ញប់ស្ញែង​ផងដែរ ជា​កន្លែង​ដ៏​ល្អ​ដើម្បី​ស្នាក់​នៅពេល​រាត្រី​, រីករាយ​ជាមួយនឹង​អាហារ​ឆ្ងាញ់ៗ ឬក៏​គ្រាន់តែ​ឈប់​សំចត​ដើម្បី​ទទួលទាន​ភេសជ្ជៈ​ជាមួយនឹង​អ្នក​ដើរទូក​ក្នុងស្រុក​នៅ​វ៉េ​រ៉ង់​ដា​របស់​សណ្ឋាគារ​។ សម្រាប់​ទីកន្លែង​ដ៏​មាន​មន្ត​ស្នេហ៍​លើស​នេះ​ទៀត សូម​ធ្វើដំណើរ​ឆ្ពោះទៅ​សណ្ឋាគារ Arcadia Lodge ជា​សណ្ឋាគារ​តាម​ជើងភ្នំ​ជាមួយ​បន្ទប់​ចំនួន ៦ និង ដំបូល​ទូលាយ​ខាងលើ​ដែលមាន​ទស្សនី​ភាព​ផ្ទៃសមុទ្រ​ក្នុង​កំរិត ១៨០ ដឺ​ក្រេ និង​អាហារ​ពេលព្រឹក​ដ៏​សមសួន​។ បើ​មិន​ដូច្នោះ​ទេ​សូម​អញ្ជើញ​ធ្វើដំណើរ​តាម​ឆ្នេរសមុទ្រ​រយៈពេល ៩០ នាទី និង ឆែក​មើល​បន្ទប់​ប្រណីត​មួយ ដែល​ស្ថិតនៅតាម​បណ្តោយ​ទីលាន​ប្រកួត​ជើងឯក​វាយ​កូន​ហ្គោល​ដ៏​អស្ចារ្យ​នៅ​សណ្ឋាគារ Lodge at Kauri Cliffs ក្នុង​ឆកសមុទ្រ​ម៉ា​ថូ​រី (Matauri Bay)​។ សណ្ឋាគារ Lodge at Kauri Cliffs នេះ ត្រូវបាន​សង់​ឡើងលើ​ផ្ទៃដី​កសិដ្ឋាន​កំពុងដំណើរការ​មួយនា​មាត់សមុទ្រ ទំហំ ២.៦៣០ ហិកតា ជាមួយនឹង​សត្វ​ចៀម និង​គោក្របី​ចំនួន​ជាង ៤ ពាន់​ក្បាល ព្រមទាំង​មាន​ឆ្នេរសមុទ្រ​ឯកជន​ចំនួន ៣ និង កន្លែង​ស្ប៉ា​ចំនួន ១៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 4 នាក់
  Flag Counter
Flag Counter