ស្ត្រីទទួលទានស្រា អំឡុងពេលមានគត៌ ធ្វើឱ្យភាពឆ្លាតឈ្លាសវៃទារកចុះទាប
|
July 02, 2013 (13:35:05)
|
[ 1378 ] |
|
|
|
|
ការផឹកស្រាមួយកែវ ឬពីរកែវក្នុងមួយសប្តាហ៍ អំឡុងពេលមានគភ៌ អាចប៉ះពាល់ទៅលើសតិស្មារតី របស់គភ៌ដែលបញ្ហានេះ ត្រូវបានអ្នកស្រាវជ្រាវ មកពីសាកលវិទ្យាល័យ Oxford និងមហាវិទ្យាល័យ Bristol បានធ្វើការសិក្សាទៅលើ IQ (ភាពឆ្លាតឈ្លាសវៃ) របស់ទារកក្នុងផ្ទៃចំនួន៤.០០០នាក់ ដែលម្តាយរបស់ពួកគេបានទទួលទានស្រា ឬជាតិ alcohol ដើម្បីតាមដានភាពឆ្លាតឈ្លាសវៃរបស់ពួកគេ ទីបំផុតពួកទារកទាំង៤.០០០នាក់នោះពេលធំធាត់អាយុ៨ឆ្នាំ កម្រិត IQ របស់ពួកគេមានការធ្លាក់ចុះ ។
ការសិក្សារកឃើញថា ម្តាយដែលផឹកស្រា (alcohol) តិច ឬច្រើនពេញមួយសប្តាហ៍អំឡុងពេលមានគភ៌នោះ គឺបានប៉ះពាល់ដល់ IQ (ភាពឆ្លាតឈ្លាសវៃ) ហើយអ្នកជំនាញជាច្រើនបាននិយាយថា ផលប៉ះពាល់នេះ គឺវាកើតមានឡើងចំពោះម្តាយពិសាជាតិ alcohol ដែលសូម្បីតែហ្សែន (Genes) ទារក ក៏មានការប្រែប្រួលដែរ ។ យល់ល្អបើចង់កុំឱ្យប៉ះពាល់ភាពឆ្លាតឈ្លាសវៃរបស់គភ៌ ម្តាយគួរកុំពិសារាល់ជាតិអាល់កុល (alcohol) ។
តាមការសិក្សាបានបង្ហាញថា ស្ត្រីមានគភ៌ដែលពិសាស្រា (alcohol) បានធ្វើឱ្យប៉ះពាល់ដល់ភាពនឹងនរបស់ Genes (ហ្សែនតំណពូជ) គឺវាធ្វើឱ្យហ្សែនមួយក្លាយទៅជា Genes មួយផ្សេងទៀត ដោយសារកំដៅជាតិ alcohol នៅក្នុងខ្លួនម្តាយវាយប្រហារលើទារកក្នុងផ្ទៃ ហើយជាតិអាល់កុលនៅក្នុងខ្លួនម្តាយនឹងបំលែងធ្វើឱ្យកម្រិត IQ ចុះទាប ឬក៏កម្រិតសតិបញ្ញាស្មារតីរបស់កូនចុះទាប។
លោកវេជ្ជបណ្ឌិត Ron Gray មកពីសាកលវិទ្យាល័យ Oxford បានពន្យល់ថា ជាលទ្ធផលត្រូវបានបង្ហាញនៅក្នុងចំណោមកូនរបស់ស្ត្រីដែលបានផឹកជាតិ alcohol ចាប់ពីមួយកែវដល់ប្រាំមួយកែវ ក្នុងមួយសប្តាហ៍អំឡុងពេលមានគភ៌ (និយាយចំពោះស្ត្រីដែលបានផឹកជាតិ alcohol តែប៉ុណ្ណោះ) វាបង្ហាញនូវការប្រែប្រួលនៃភាពឆ្លាតឈ្លាសវៃរបស់ក្មេង (IQ) ពោលគឺ សតិស្មារតីចុះខ្សោយ ។ លោកវេជ្ជបណ្ឌិត Ron Gray បានបន្ថែមថា ទោះបីជាមានការស្រាវជ្រាវខុសប្លែកគ្នាបានបង្ហាញឱ្យឃើញថា មានការប៉ះពាល់តិចតួចក៏ដោយ ប៉ុន្តែវានៅតែជាបញ្ហាសំខាន់ចំពោះកម្រិត IQ ទាប មិនតែប៉ុណ្ណោះធ្វើឱ្យសុខភាពក្មេងមិនល្អរួមទាំងពណ៌សម្បុរក៏ប្រែប្រួលផងដែរ។ អ្វីដែលសំខាន់ គឺស្ត្រីផ្ទាល់ត្រូវប្រុងប្រយ័ត្នថា តើគួរផឹកស្រាក្នុងពេលកំពុងមានគភ៌ ឬមិនគួរផឹក៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|