សរីរាង្គខ្វះសារជាតិអ្វី ងាយបណ្តាល ឲ្យកើតមហារីក
|
June 30, 2013 (11:41:55)
|
[ 1367 ] |
|
|
|
|
ក្រៅពីកត្តាតំណពូជ បម្រែបម្រួលហ្សែន និងបរិស្ថានចេញ មហារីកនៅមានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងទម្លាប់ទទួលទានប្រចាំថ្ងៃ ។
-ខ្វះ Carotene B អាចបង្កមហារីកសួត
បច្ចុប្បន្នមហារីកសួតនៅតែជាប្រភេទជំងឺមហារីកមួយមានអត្រាខ្ពស់ ។ ក្រៅពីបណ្តាលពីការជក់បារី សរីរាង្គប្រសិនខ្វះ Carotene B ក៏បង្កជាមហារីកសួត ។ ដូច្នេះអ្នកជក់បារីរយៈពេលវែង អ្នកជំងឺរបេងសួត និងអ្នកធូលីរុំសួត គួរទទួលទានឲ្យបានច្រើនអាហារសម្បូរ Carotene B ដូចជាអំពៅ ការ៉ុត ម្នាស់ ស្វាយ ល្ហុង និងតៅហ៊ូ... ។
-ខ្វះប្រូតេអ៊ីនអាចបណ្តាលឲ្យកើតមហារីកក្រពះ
ប្រសិនយើងបញ្ចូលមិនគ្រប់ប្រូតេអ៊ីនពីអាហារ ពិសេសគឺប្រូតេអ៊ីនសម្បូរសារធាតុបំប៉ន និងមានលទ្ធភាពនាំដល់ការកើតមហារីកក្រពះ ។ មុននេះមហារីកក្រពះមួយរយៈកាលត្រូវបានហៅថា "ជំងឺអ្នកក្រ" ។
ដូច្នេះអ្នករលាកក្រពះ ដំបៅក្រពះ អ្នកមានមុខងារអង្គបដិបក្ខទាប និងគ្រួសារមានប្រវត្តិមហារីកក្រពះគួរទទួលទានច្រើនអាហារមានប្រូតេអ៊ីន សម្បូរសារធាតុបំប៉នជាប្រចាំ ឧទាហរណ៍ដូចជាត្រី បង្គា សាច់សុទ្ធ សណ្តែកសៀង ស៊ុតមាន់... ។ ក្រៅពីនេះប្រសិនយើងទទួលទានត្រីប្រឡាក់ច្រើន អាហារប្រែមានផ្ទុកសារជាតិ nitrosamine បង្កមហារីកក៏នឹងបង្កើនហានិភ័យ កើតមហារីកក្រពះ ។ ប្រសិនយើងទទួលទានប្រៃពេក ក៏មានលទ្ធភាពនាំដល់ជំងឺរលាកក្រពះ ។
-ខ្វះជាតិសរសៃអាចបង្កមហារីកពោះវៀន
ក្នុងរបបទទួលទានរបស់ជីវភាពទំនើប អាហារប្រូតេអ៊ីនខ្ពស់ជាតិខ្លាញ់ខ្ពស់ដណ្តើមអត្រាកាន់តែច្រើន ចំណែកជាតិសរសៃនោះកាន់តែតិចទៅៗ ។ អាហារប្រូតេអ៊ីនខ្ពស់ ជាតិខ្លាញ់ខ្ពស់ក្រោយពេលចូលសរីរាង្គបំបែករំដោះនឹងបង្កើត ជាសារជាតិបង្កមហារីក ។ ក្នុងស្ថានភាពខ្វះជាតិសរសៃ សារជាតិបង្កមហារីកនេះនឹងបន្សល់ទុកលើស្រោមពោះវៀនក្នុងរយៈពេលវែង ផ្តើមពីនោះនាំដល់ការកើតមហារីកពោះវៀន ។ ដូច្នេះ យើងត្រូវទទួលបានអាហារសម្បូរជាតិសរសៃច្រើនដូចជាស្រូវសាឡី ពពួកសណ្តែក Carotene ក្រូច... ។
-ខ្វះវីតាមីន D អាចបង្កមហារីកក្រពេញទឹកដោះ
តួលេខស៊ើបអង្កេតជាក់ស្តែងសុទ្ធតែបញ្ជាក់ថា បរិមាណវីតាមីន D ក្នុងសរីរាង្គអ្នកជំងឺក្រពេញទឹកដោះច្រើនតែទាបបំផុត ។ ជំនាញការស្រាវជ្រាវកាណាដា នៅរកឃើញថា ប្រៀបធៀបជាមួយអ្នកជំងឺមហារីកក្រពេញទឹកដោះមិនខ្វះវីតាមីន D អ្នកជំងឺមហារីកក្រពេញទឹកដោះខ្វះវីតាមីន D ក្នុងសរីរាង្គមានអត្រាបាត់បង់ជីវិតខ្ពស់ជាង ។ ដូច្នេះ អ្នកងាយកើតមហារីកក្រពេញទឹកដោះ ដូចជាក្នុងគ្រួសារមានប្រវត្តិមហារីកក្រពេញទឹកដោះ ស្ត្រីពុំទាន់មានទំនាក់ទំនងផ្លូវភេទ ស្ត្រីមជ្ឈិមវ័យនិងស្ត្រីឆាប់មានរដូវ ឬអស់រដូវយឺតគួរទទួលទានឲ្យបានច្រើនត្រី សាច់គោ ថ្លើមជ្រូក និងផ្នែកក្រហមនៃស៊ុតមាន់... ទន្ទឹមនោះត្រូវសំដិលថ្ងៃជាប្រចាំ ដើម្បីជំរុញសរីរាង្គសំយោគកាន់តែច្រើនវីតាមីន D ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|