សារប្រយោជន៍ទាំង៦ របស់ការអានសៀវភៅ ចំពោះសរីរាង្គ
|
June 30, 2013 (11:37:52)
|
[ 1445 ] |
|
|
|
|
ជំនួសឲ្យការអង្គុយ ពីមុខកុំព្យូទ័រ ជាច្រើនម៉ោង ឬនិយាយទូរស័ព្ទ មិនឈប់ឈរ ចូរអ្នកលៃទុកពេលវេលា កំណត់មួយ ដើម្បីអានសៀវភៅ ។ មានសៀវភៅ ពុំត្រឹមតែជួយលើកកម្ពស់ ចំណេះដឹងប៉ុណ្ណេះទេ តែនៅមានប្រយោជន៍បំផុតសម្រាប់ សុខភាពរបស់អ្នក ។
១-បង្ការប្រឆាំងភាពចំណាស់នៃខួរក្បាល ៖ ក៏ដូចជាសាច់ដុំរបស់សរីរាង្គ ខួរក្បាលក៏ត្រូវការហាត់ពត់ដើម្បីប្រែជាមាំទាំ និងមានសុខភាពល្អជាង ។ ការស្រាវជ្រាវជាច្រើនបានរកឃើញថា អានសៀវភៅក៏អាចរំញោចខួរក្បាលធ្វើសកម្មភាពជាប់រហូត ផ្តើមពីនេះបង្ការភាពចំណាស់របស់ខួរក្បាលបានយ៉ាងល្អ ។
២-បន្ថយស្ត្រេស ៖ តាមការស្រាវជ្រាវរបស់សកលវិទ្យាល័យ Sussex (អង់គ្លេស) ក្នុងចំណោមវិធីបន្ថយស្ត្រេស ប្រសិទ្ធភាពរបស់ការអានសៀវភៅគឺខ្ពស់បំផុត ។ អានសៀវភៅអាចបន្ថយកម្រិតស្ត្រេសចុះដល់ ៦៨% តែក្នុង៦នាទី ប្រសិទ្ធភាពខ្ពស់ជាងយ៉ាងច្រើនប្រៀបនឹងស្តាប់តន្ត្រី និងដើរ ។ ពួកអ្នកចិត្តវិទ្យាចាត់ទុកថា ពេលអានសៀវភៅ ការត្រិះរិះពិចារណារបស់មនុស្សគ្រប់គ្នា នឹងប្រមូលផ្តុំទៅក្នុងសាច់រឿង ហេតុនេះភាពតានតឹងអាចនឹងត្រូវបានធូរស្រាល ។
៣-កែប្រែប្រសើរឡើងការចងចាំ ៖ សៀវភៅ១ក្បាលៗសុទ្ធតែមានរាប់លានព័ត៌មាន រួមមានទិដ្ឋភាព សាច់រឿង ឈ្មោះតួអង្គ ការពណ៌នាលំអិត ហេតុនេះពេលអានសៀវភៅខួរក្បាលនឹងងាយចងចាំរបស់ទាំងនេះ ។ ពេលខួរក្បាលត្រូវបានធ្វើការមិនឈប់ឈរជាមួយព័ត៌មាន ដោះស្រាយព័ត៌មាន នោះលទ្ធភាពក្តាប់ យល់ដឹងព័ត៌មានក៏កើនឡើង ផ្តើមពីនោះការចងចាំរបស់អ្នកក៏ត្រូវបានកែប្រែប្រសើរជាង ។
៤-របៀបរបបរស់នៅល្អត្រឹមត្រូវជាង ៖ ការស្រាវជ្រាវមួយនៅអាមេរិក រកឃើញថា អ្នកចូលចិត្តអានសៀវភៅនោះក៏នឹងមានទម្លាប់សម្រាកកាយសមស្របនិងទម្លាប់ទទួលទានត្រឹមត្រូវជាង ។ មូលហេតុគឺដោយសារអានសៀវភៅ គេរៀនសូត្របានចំណេះដឹងយ៉ាងច្រើនអំពីសុខភាព ។
៥-លើកកម្ពស់ការប្រមូលផ្តុំ ៖ ក្នុងយុគសម័យអ៊ិនធឺណេត យើងត្រូវសម្រេចភារកិច្ចយ៉ាងច្រើនក្នុងរយៈពេលខ្លីដូចជាត្រួតពិនិត្យលិខិត និយាយតាមអ៊ិនធឺណេត ស្តាប់ទូរស័ព្ទ....សកម្មភាពទាំងនេះប្រព្រឹត្តទៅជាប់រហូតអាចធ្វើឲ្យអ្នកធ្វើការ "ដូចម៉ាស៊ីន១" ហើយការប្រមូលផ្តុំរបស់អ្នកក៏ត្រូវថយចុះ ។ តែពេលអានសៀវភៅគ្រប់ការយកចិត្តទុកដាក់របស់អ្នកសុទ្ធតែប្រមូលផ្តុំទៅក្នុងទំព័រសៀវភៅ ។ រឿងនេះអាចជួយអ្នកពត់បានលក្ខណៈប្រមូលផ្តុំ ស្លុងអារម្មណ៍ជាង លើកកម្ពស់ប្រសិទ្ធភាពការងារ ។
៦-ព្យាបាលរោគផ្លូវចិត្ត ៖ ពួកវេជ្ជបណ្ឌិតខាងសរសៃប្រសាទវិទ្យានៅអង់គ្លេសកំពុងពិសោធន៍វិធីព្យាបាលរោគផ្លូវចិត្តថ្មី១ នោះគឺលើកឡើងបញ្ជីឈ្មោះសៀវភៅឲ្យអ្នកជំងឺមើល ។ លទ្ធផលគឺអ្នកព្យាយាមអានសៀវភៅនោះពុំសូវតានតឹងអារម្មណ៍ និងកើតរោគផ្លូវចិត្តជាងអ្នកមិនសូវអាន ។ ដូច្នេះតាមអ្នកជំនាញការ អានសៀវភៅអាចពង្រីកប្រសិទ្ធភាពសកម្មចំពោះអ្នកកើតជំងឺផ្លូវចិត្តនៅសណ្ឋានស្រាល ឬល្មម ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|