ធនធានបាតសមុទ្រខ្មែរ កំពុងប្រឈម នឹងភាពអន្តរាយ ក្នុងអំឡុងពេល ២ឆ្នាំខាងមុខនេះ
|
September 29, 2013 (09:29:59)
|
[ 1420 ] |
|
|
|
|
ក្រុមអ្នកអភិរក្ស បានអះអាងថា ធនធានបាតសមុទ្រខ្មែរ កំពុងប្រឈមនឹងភាពអន្តរាយ ក្នុងអំឡុងពេល២ឆ្នាំខាងមុខនេះ ។ ការអះអាងនេះ បានយោងទៅលើអ្វីដែលហៅថា ជាបទល្មើសនេសាទសមុទ្រពីសំណាក់អ្នកនេសាទវៀតណាម និងនេសាទថៃ ដែលបានចូលមករំលោភក្នុងដែនសមុទ្រកម្ពុជា យ៉ាងអនាធិបតេយ្យ បង្កឲ្យមានការខូចខាតដល់ជីវសាស្ត្រផ្កាថ្ម និងសត្វសមុទ្រជាច្រើនទៀតក្នុងតំបន់រមណីយដ្ឋានបាតសមុទ្រខ្មែរ ដែលកំពុងមានភ្ញៀវទេសចរបរទេសជាច្រើន ចូលទៅមុជទឹកទស្សនាកម្សាន្តរាល់ថ្ងៃនោះ។
លោក កាន់ ភារៈ ប្រធានក្រុមហ៊ុនមុជទឹកសមុទ្រកោះរុង និងជាប្រធានអង្គការអភិរក្សផ្កាថ្ម បានឲ្យដឹងថាៈ តំបន់បាតសមុទ្រ នៅចន្លោះកោះរុង និងកោះរុងសន្លឹម និងតំបន់ប្រជុំកោះមួយចំនួនទៀត ដែលសម្បូរទៅដោយជីវចម្រុះ ត្រូវបានអ្នកនេសាទវៀតណាម និងអ្នកនេសាទថៃ រំលោភចូលមកធ្វើការនេសាទត្រី នៅក្នុងដែនសមុទ្រកម្ពុជា ហើយបានបំផ្លាញផ្កាថ្ម និងសត្វសមុទ្រជាច្រើនទៀត។ ទូកនេសាទវៀតណាម មានពេលខ្លះ គេចូលមកលួចនេសាទចាប់សេះសមុទ្រ ឈ្លើងសមុទ្រ យកទៅលក់។ បញ្ហានេះធ្វើឲ្យបាត់បង់ធនធានបាតសមុទ្រ ឬបំផ្លាញជីវសាស្ត្រចម្រុះ តាមរយៈការប្រើឧបករណ៍នេសាទទំនើបៗជាច្រើនទៀត ធ្វើយ៉ាងណាធ្វើឲ្យរេចរឹល និងបំផ្លាញផ្កាថ្មទាំងស្រុង។
លោក ភារៈ បានបញ្ជាក់ទៀតថាៈ បើមិនមានវិធានការទាន់ពេលវេលាទេ ពីរឆ្នាំទៀត តំបន់ដែលបានលើកឡើងខាងលើ នឹងត្រូវវិនាសអស់ហើយ។ តំបន់ដែលមានផ្កាថ្មដុះល្អ គឺមានក្នុងតំបន់សមុទ្រ ដែលមានជម្រៅទឹក ៤២ ម៉ែត្រ។ តែបាតសមុទ្រនៅវៀតណាម មិនមានផ្កាថ្មល្អ ដូចបាតសមុទ្រនៅកម្ពុជាទេ។ ដោយសារ តែបាតសមុទ្រវៀតណាម រាក់ជាងបាតសមុទ្រកម្ពុជា។
ប្រធានអភិរក្សរូបនេះ បានអំពាវនាវធ្វើយ៉ាងណាឲ្យស្ថាប័នពាក់ព័ន្ធទាំងអស់ ពិសេសរដ្ឋបាលជលផល ដែលមានភារកិច្ចគ្រប់គ្រងតំបន់នេសាទសមុទ្រ ដែលបានចាត់ចែង និងបែងចែកតំបន់នេសាទ និង តំបន់អភិរក្សជីវចម្រុះសមុទ្រ ជួយការងារ និងទប់ស្កាត់ការនេសាទល្មើសច្បាប់នេះ ពិសេសទៀត អ្នកនេសាទបរទេស ដែលចេះតែរំលោភក្នុងដែននេសាទសមុទ្រកម្ពុជា រាល់ថ្ងៃ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|