នាវាកំសាន្ត Carnival បានប្រកាស ធានាសងប្រាក់វិញ ក្នុងករណីដែលភ្ញៀវ មិនចូលចិត្តដំណើរកំសាន្ត
|
September 21, 2013 (10:13:39)
|
[ 1328 ] |
|
|
|
|
ក្រុមហ៊ុនដំណើរកំសាន្តតាមនាវា Carnival Cruise បានប្រកាសថាក្រុមហ៊ុននឹងផ្តល់ជូននូវការធានាភាគរយដល់ ១១០% ដល់អ្នកដំណើរថាពួកគេនឹងស្រឡាញ់សេវាកម្មរបស់នាវា ឬ ពួកគេអាចត្រឡប់ទៅផ្ទះវិញ ជាមួយប្រាក់សំណង របស់ក្រុមហ៊ុន។
លិខិតធានាវិស្សមកាលដ៏អស្ចារ្យ អនុញ្ញាតឱ្យភ្ញៀវអាចចាកចេញពីកប៉ាល់ភ្លាមៗ ជាមួយនឹងការសងប្រាក់វិញ ១១០% ភាគរយ មិនមានសំណួរត្រូវសួរនៅពេលក្រុមហ៊ុនចេញផ្សាយពត៌មាននេះទេ។ Carnival ក៏បានផ្តល់ផងដែរ នូវសំបុត្រយន្តហោះត្រឡប់ទៅផ្ទះវិញដោយឥតគិតថ្លៃចំពោះអតិថិជនដែលមិនសប្បាយចិត្តរួមទាំងថ្លៃសម្រាប់សណ្ឋាគារ និងការដឹកជញ្ជូនដី (បើចាំបាច់) និងការផ្តល់ឥណទាន ១០០ដុល្លា សម្រាប់ប្រើក្នុងនាវាកំសាន្ត Carnival នាពេលអនាគត។
ការធានានេះត្រូវមានការបកស្រាយពី អ្នកដំណើរចំពោះសេវាដែលធ្វើអោយពួកគេមិនពេញចិត្តក្នុងរយៈពេល ២៤ ម៉ោងដំបូងនៃការឡើងជិះនាវា។ "'លិខិតធានាការសម្រាកដ៏អស្ចារ្យ' ត្រូវបានបង្កើតឡើងដើម្បីផ្តល់នូវការធានាដល់អតិថិជនទាំងឡាយណាជ្រើសរើសយកនាវាកំសាន្តរបស់យើង " នេះបើតាមការលើកឡើងរបស់លោក Gerry Cahill ដែលជាអគ្គនាយក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនបានឱ្យដឹងនៅក្នុងការចេញផ្សាយនេះ។
គោលនយោបាយថ្មីនេះបានបង្កើតបញ្ហាជាច្រើនកើតមានក្នុងពេលធ្វើដំណើររបស់នាវាកំសាន្ត Carnival នាពេល កន្លងមក។ កាលពីខែកុម្ភៈនាវា Carnival បានរសាត់នៅលើសមុទ្រអស់រយៈពេលប្រាំថ្ងៃដោយគ្មានភ្លើងអគ្គីសនី ឬបន្ទប់ទឹកដែលអាចប្រើប្រាស់កើត បន្ទាប់មានភ្លើងឆេះបន្ទប់បញ្ជាម៉ាស៊ីនកប៉ាល់។ នឹងប៉ុន្មានសប្តាហ៍បន្ទាប់មកនៅក្នុងខែមីនា នាវា Carnival មានបញ្ហាម៉ាស៊ីនភ្លើងខណៈពេលដែលចូលចតនៅ St. Maarten ហើយអ្នកដំណើររបស់ខ្លួនត្រូវបានជូនតាមយន្តហោះត្រឡប់ទៅផ្ទះវិញ។
នៅក្នុងខែមេសា Carnival បានប្រកាសថាក្រុមហ៊ុនបានចំណាយច្រើនជាង ៣០០ លានដុល្លារ ដើម្បីអភិវឌ្ឍន៍ក្នុងនាវារបស់ខ្លួន ដោយបន្ថែមម៉ាស៊ីនភ្លើង និងបច្ចេកវិទ្យាថ្មីដែលមានសុវត្ថិភាព និងនីតិវិធីប្រតិបត្ដិការធ្វើឱ្យប្រសើរឡើងដើម្បីបង្ការនៅពេលនាវាពួកគេបាត់បង់ថាមពល។
Carnival និយាយថាការធានាជាថ្មីគឺជាវិធីដើម្បីទាក់ទាញភ្ញៀវមកធ្វើវិស្សមកាលជាមួយនាវាកំសាន្តនេះម្តងទៀត។
បើយោងទៅតាមការស្ទង់មតិមួយដែលធ្វើដោយក្រុមហ៊ុន Harris មាន 25 ភាគរយនៃអ្នកឆ្លើយតបដែលមិនដែលបានជិះនាវានេះ គិតថាដំណើរទេសចរនេះជា "ដំណើរកំសាន្តដែលគ្មានការព្រួយបារម្ភ" បើប្រៀបធៀបជាមួយនឹង ៥៣ ភាគរយនៃនាវាកំសាន្តដទៃទៀត។
"លិខិតធានាវិស្សមកាលដ៏អស្ចារ្យ" គឺមានសុពលភាពក្នុងដំណើរកំសាន្តរយៈពេល ៣ទៅ៨ថ្ងៃ ទៅកោះ Bahamas តំបន់ការាបៀន ប្រជុំកោះនៅម៊ិចស៊ិកូ កោះអាឡាស្កា ប្រទេសកាណាដា និងតំបន់ New England ដែលចេញ ដំណើរចាប់ពីថ្ងៃទី ៣០ ខែមេសា ឆ្នាំ 2015 ។ កម្មវិធីនេះ អនុវត្តចំពោះអ្នករស់នៅសហរដ្ឋអាមេរិក និងកាណាដាប៉ុណ្ណោះ ហើយភ្ញៀវត្រូវតែមានលិខិតឆ្លងដែនត្រឹមត្រូវដើម្បីត្រឡប់ទៅសហរដ្ឋអាមេរិកដោយជើងយន្តហោះ។
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|