ឡេការពារកំដៅថ្ងៃមួយចំនួន អាចធ្វើឱ្យខូចស្បែក
|
June 17, 2013 (07:48:25)
|
[ 1539 ] |
|
|
|
|
អ្នកវិទ្យាសាស្ត្រ បានអះអាងថា សារធាតុផ្សំមួយប្រភេទ នៅក្នុងឡេការពារកំដៅថ្ងៃ ដែលបណ្តាអ្នកដើរកម្សាន្ត តែងប្រើក្នុងគោលបំណង ការពារស្បែករបស់ពួកគេនោះ បែរជាផ្តល់ផលអវិជ្ជមាន ផ្ទុយពីការគិតរបស់គេទៅវិញ ។ តាមការសិក្សាស្រាវជ្រាវ របស់សាកលវិទ្យាល័យ Missouri សហរដ្ឋអាមេរិក បានបង្ហាញថា សារធាតុនៅក្នុងឡេឈ្មោះស័ង្កសីអុកស៊ីត ពេលដែលត្រូវនឹងពន្លឺថ្ងៃ វាបញ្ចេញប្រតិកម្មគីមី ហើយបន្ទាប់មក បញ្ចេញម៉ូលេគុល មិនទៀងទាត់ហៅថា «រ៉ាឌីកាល់សេរី» ។
រ៉ាឌីកាល់សេរីនេះ នឹងស្វែងរកការចងភ្ជាប់ ជាមួយម៉ូលេគុលផ្សេងទៀត ហើយជាយថាហេតុ ពួកវាអាចបំផ្លាញបណ្តាកោសិកា ទាំងឡាយ ឬក៏ DNA ដែលស្ថិតនៅក្នុង កោសិកាទាំងនេះ ។ ស្ថិតក្នុងស្ថានភាពបែបនេះ នាំឱ្យក្រុមអ្នកស្រាវជ្រាវ យល់ថា វាអាចបង្កើនអត្រា មហារីកស្បែក ។
វេជ្ជបណ្ឌិត Tinfa Ma អ្នកដឹកនាំការស្រាវជ្រាវ បានគូសបញ្ជាក់ថា ដរាបណាស័ង្កសីអុកស៊ីត ត្រូវពន្លឺថ្ងៃកាន់តែយូរ នោះការបំផ្លាញកោសិកា ក៏កាន់តែមានច្រើនឡើងដែរ ។ លោកបន្តថា «ស័ង្កសីអុកស៊ីត អាចបង្កើតជា រ៉ាឌីកាល់សេរីនៅពេល វាប៉ះត្រូវពន្លឺថ្ងៃ ហើយរ៉ាឌីកាល់នេះ អាចសម្លាប់កោសិកាបាន »។
លោកវេជ្ជបណ្ឌិតបានអះអាងថា លោកនឹងពិសោធបន្ថែមទៀត ដើម្បីរកឱ្យឃើញកាន់តែច្បាស់ថា តើស័ង្កសីអុកស៊ីតពិតជាបង្កើតរ៉ាឌីកាល់ សេរីដូចការរកឃើញនេះ ដែរឬយ៉ាងណា ។ វិធីល្អបំផុតនៃការធ្វើដំណើរ ក្រោមពន្លឺថ្ងៃដោយមិនបារម្ភ ពីការខូចស្បែក គឺស្លៀកសម្លៀកបំពាក់ក្រាស់ និងជិតខ្លួន ។ គេគួរតែជ្រកម្លប់ នៅពេលព្រះអាទិត្យ បញ្ចេញកំដៅខ្លាំង ចន្លោះពី ម៉ោង១១ ទៅ ម៉ោង៣ រសៀល ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|