. . . . . .
.
ថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤

.
កោះហាឡុង ជាតំបន់ទេសចរណ៍ធម្មជាតិ គួរឳ្យទាក់ទាញ
September 21, 2013 (10:07:30) [ 1321 ]
 
 
ហា​ឡុង​បេ ( Halong Bay ) ជា​ប្រជុំ​កោះ​ថ្ម ប្រមាណ​ជិត​ពីរពាន់ លេចឡើង​នៅលើ​ផ្ទៃ​ទឹកសមុទ្រ ប្រហែល ១.៥៥៣ គីឡូម៉ែត្រ​ក្រឡា នៃ​ឆ្នេរ Bai Chay លាតសន្ធឹង​ចម្ងាយ ជាង ១០០ គីឡូម៉ែត្រ​។ ហា​ឡុង​បេ ហាក់ដូចជា​រូបគំនូររ​បស់​វិចិត្រករ​ដៃឯក បាន​យកទៅដាក់​បណ្តែត​លើ​ផ្ទៃ​ទឹក​ដ៏​ស្រស់​ឆើតឆាយ​នៃ​ភាគ​ខាងជើង​ប្រទេស​វៀតណាម​។​

​ប៉ុន្តែ​តាម​គេហទំព័រ​ឈ្មោះ Halong Bay បាន​ឳ្យ​ដឹងថា ហា​ឡុង​បេ បាន​ផុសចេញ​ជា​ប្រជុំ​កោះ​ភាគច្រើន ជា​ថ្មកំបោរ ដែលមាន​កម្ពស់​ពី ១៥០-៦៥០​ហ្វី​ត​( ៥០-២១៦,៦ ម៉ែត្រ​) នេះ ឡើង​កាលពី ៥០០​លាន​ឆ្នាំមុន បន្ទាប់ពី​ផ្ទៃ​ទឹកសមុទ្រ បាន​ស្រក​ចុះមក​នៅត្រឹម​កម្ពស់ ប្រហាក់ប្រហែល​សព្វថ្ងៃ​។ Halong Bay បច្ចុប្បន្ន បាន​ក្លាយជា​តំបន់​ទេសចរណ៍ធម្មជាតិ​ដ៏​ល្បីឈ្មោះ និង​ទាក់ទាញ​បំផុត​ប្រចាំ​តំបន់​អាស៊ី​។​

​បណ្តុំ​កោះ​ថ្ម​ដ៏​ទាក់ទាញ ដែល​បង្កើត​ដោយ​ធម្មជាតិ​ពិតៗ​នេះ បាន​ត្រូវ​ចុះបញ្ជី​ជា​បេ​តិក​ភ័​ណ្ឌ​ពិភពលោក ដោយ​អង្គការ Unesco កាលពី​ឆ្នាំ​១៩៩៤ នៅ​ប្រទេស​ថៃ​។ ហា​ឡុង​បេ សិ្ថ​ត​នៅក្នុង​ក្រុង​ហា​ឡុង ដែលមាន​ប្រជាពលរដ្ឋ​ប្រមាណ ១៨​ម៉ឺន​នាក់ រស់នៅក្នុង​ខេត្ត​គ័ង​នី​ញ (Quang Ninh) ជាប់​ខេត្ត​ហាយ​ហ្វុ​ង , ខេត្ត​ហាយ​យឿ​ង និង​ខេត្ត​គន់​ស៊ី ​របស់​ប្រទេស​ចិន​។ ​កោះ​ហា​ឡុង​បេ មាន​ចម្ងាយ​ជិត ២០០ គីឡូម៉ែត្រ ពី​ទីក្រុង​ហាណូយ ហើយ​កោះ​នេះ បានដាក់​ឈ្មោះ​ដោយ​ជនជាតិ​វៀតណាម​ម្នាក់ ឈ្មោះ​លោក ស៊ី​ណូ ។​

​តៃកុង​ទូក​កាណូត ដែល​ដឹក​ក្រុម​អ្នកយកព័ត៌មាន​កម្ពុជា ទៅកាន់​កោះ ហា​ឡុង​បេ បាន​ឳ្យ​ដឹងថា ភ្ញៀវ​ទេសចរណ៍​គ្រប់​ជាតិ​សាសន៍ អាចធ្វើ​ដំណើរ​ទៅកាន់​តំបន់​នោះ ដោយ​ជិះទូក​កាណូត​ទាំង​ទៅ​ទាំង​មក ចំណាយពេល​ប្រហែល បី​ម៉ោង ដើម្បី​ទស្សនា​ប្រជុំ​កោះ​ដ៏​ស្រស់ត្រកាល​មួយ​នេះ និង​ចំណាយ​ក្នុង​ម្នាក់​ចំនួន បួន​ដុល្លារ ចំពោះ​ថ្ងៃ​ធម្មតា ហើយ​ចំ​ថ្ងៃបុណ្យ តម្លៃ​ខ្ពស់ជាង​នេះ​បន្តិច ហើយ​បើ​ម៉ៅ ឬ​ប៉ាវ​ផ្តាច់​ទូក​មួយគ្រឿង តម្លៃ​ប្រមាណ ២០០ ដុល្លារ​។ ​ប៉ុន្តែ​នៅ​ មិនទាន់មាន​ប្រភព​ណា អាច​បញ្ជាក់បាន អំពី​ចំនួន​ភ្ញៀវ​ទេសចរណ៍ មាន​ប៉ុន្មាន​នាក់ ដែល​បាន​អញ្ជើញ​ទៅ​ទស្សនា​ទីនោះ ក្នុង​មួយថ្ងៃ​? ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 25 នាក់
  Flag Counter
Flag Counter