អ្នកប្រើខនធេកលែន លើកសម្រស់កែវភ្នែក ជួបបញ្ហាច្រើន
|
June 12, 2013 (12:03:17)
|
[ 1616 ] |
|
|
|
|
សម័យទំនើបនេះ គេសង្កេតឃើញថា យុវតីខ្មែរមួយចំនួន បាននិយមប្រើពណ៌កែវភ្នែក «ខនធេនលេន» (Contact Lenses) ដែលពួកគេយល់ឃើញថា ជាការលើកសម្រស់កែវភ្នែកធ្វើឱ្យប្រស្រីភ្នែកធំស្អាត និងបន្ថែមមន្តស្នេហ៍មួយកម្រិតទៀត ព្រោះតែគេអាច ប្រើភ្នែកពណ៌ខ្មៅទៅជា លឿង ក្រហម ខៀវ ទឹកប្រាក់... តាមចិត្ត ប៉ុន្តែផ្ទុយទៅវិញក៏ធ្វើឱ្យប៉ះពាល់ដល់ប្រស្រីភ្នែកគួរឱ្យបារម្ភ ។
តាមគេហទំព័របរទេសអ្នកជំនាញខាងសុខភាពភ្នែកបានឱ្យដឹងថា អ្នកដែលនិយមប្រើប្រាស់កែវខនធេកលែន នៅជាប់ប្រស្រីភ្នែក ដើម្បីលើកសម្រស់នោះ អាចធ្វើឱ្យគ្រោះថ្នាក់ដល់កែវភ្នែក ដូចជាភ្នែកឡើងក្រហម ទឹកដក់ក្នុងភ្នែក និងអាចប្រឈមនឹងការងងឹតភ្នែកភាគច្រើន (ខ្វាក់) ប្រសិនជាគេប្រើកែវខនធេកលេនញឹកញាប់ ។ ទឹកចិញ្ចឹមសម្រាប់ ត្រាំកែវខនធេកលេន ដើម្បីរក្សាបានយូរ និងទម្ងន់កែវខនធេកលេនដែលមានផ្ទុកវីតាមីន E អាចបង្កជាជំងឺទឹកដក់ក្នុងភ្នែក និងអាចកកើតជារោគផ្សេងៗបាន ។ ទឹកដក់ក្នុងភ្នែកអាចបណ្តាលឱ្យយើងបាត់បង់ចក្ខុពីធម្មជាតិ ឬខ្វាក់ ។
ដូច្នេះយុវតីដែលនិយមប្រើកែវខនធេកលេនជាប្រចាំ គួរតែស្វែងយល់ពីផលប៉ះពាល់ដល់កែវភ្នែកដូចខាងលើធ្វើយ៉ាង ណាកុំឱ្យដោយសារតែភាពចង់ស្រស់ស្អាត បំផ្លាញកែវភ្នែកដ៏មានតម្លៃរបស់យើង ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|