ត្រសក់ផ្តល់អត្ថប្រយោជន៍ ជួយព្យាបាលស្បែកមុខ
|
June 12, 2013 (11:55:07)
|
[ 1709 ] |
|
|
|
|
កញ្ញាម៉ាលី នៅសង្កាត់ចាក់អង្រែ រាជធានីភ្នំពេញ បានចូលរួមចែករំលែក បទពិសោធន៍សម្ផស្ស ដល់សុភាពបុរស-នារី ដោយនាងប្រាប់ឱ្យដឹងថា ឆ្លងកាត់ការអនុវត្តជាក់ស្តែង កន្លងមកដែលនាង តែងយកផ្លែត្រសក់ មកបិទមុខ ដើម្បីឱ្យវាជួយថែរក្សា និងបំប៉នស្បែកមុខនោះ ឃើញថាមានភាពស្រស់ថ្លាមែន គឺវាធ្វើឱ្យស្បែកមុខទន់រលោងមានសំណើម ភ្លឺថ្លា ហើយអាចជួយបន្តឹង និងកាត់បន្ថយភាពជ្រៀវជ្រួញ បានទៀតផង ។
ដូចគ្នានេះដែរ កញ្ញា ដាឡែន នៅច្បារអំពៅរាជធានីភ្នំពេញ បានរៀបរាប់ឱ្យដឹងដែរថា នាងក៏ចូលចិត្តយកត្រសក់មកបិទមុខដែរ ព្រោះក្រោយពេលបិទរួច ស្បែកមុខប្រែទៅជា ភ្លឺថ្លាម៉ដ្ឋរលោង ហើយពេលធ្វើដំណើរ មិនធ្វើឱ្យស្បែកប្រែទៅជាក្រហម និងរោលនោះទេ ។
+ របៀបផ្សំ
- វត្ថុផ្សំ
. ត្រសក់៤ឬ៥ផ្លែ អាចស្មើនឹង ៥០០ក្រាម ទៅ ៦០០ក្រាម
. ទឹកឃ្មុំ២ស្លាបព្រាបាយ
- វិធីធ្វើ
. ត្រសក់ត្រូវចិតយកសម្បក និងគ្រាប់ចេញ លាងសាច់ត្រសក់ឱ្យស្អាត រួចបុកឱ្យម៉ដ្ឋ ច្រោះទឹកចេញទុកតែសាច់ត្រសក់ប៉ុណ្ណោះ មិនត្រូវច្រោះវាឱ្យស្ងួតពេកទេ ហើយក៏មិនត្រូវទុករាវពេកដែរ (បើមានម៉ាស៊ីនក្រឡុកផ្លែឈើរឹតតែប្រសើរ) ។ លាយវត្ថុផ្សំចូលគ្នាកូរឱ្យសព្វ រួចយកមកបំពោកលើផ្ទៃមុខ ទុករយៈពេលយ៉ាងហោចណាស់ ២០នាទី ទើបលាងសម្អាត ជាមួយទឹកត្រជាក់ ជាការស្រេច ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|