. . . . . .
.
ថ្ងៃព្រហស្បត្តិ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤

.
ភ្ញៀវ​ទេសចរ​​អន្ត​រជាតិ​ ដែល​ចូលមក​ទស្សនា​​កម្ពុជា ​នៅតែ​មាន​កំណើន​ក្រោយការ បោះឆ្នោត
August 27, 2013 (09:43:48) [ 1311 ]
 
 
ប្រធាន​មន្ទីរ​ទេស​ចរណ៍​រាជ​ធានី​ភ្នំពេញ​ បាន​អះ​អាង​ថា​ ភ្ញៀវ​ទេស​ចរ​​អន្តរ​ជាតិ​ដែល​ចូល​មក​ទស្សនា​កម្ពុជា​នៅ​តែ​មាន​កំណើន​នៅ​ក្រោយ​ការ​បោះ​ឆ្នោត​ បើ​ទោះ​ជា​ស្ថាន​ភាព​នយោ​បាយ​មាន​បញ្ហា​ខ្លះ​ៗ​ក៏​ដោយ​ ។ លោក​ តាំង​ សុចិត្ត​គ្រឹស្នា​ ប្រធាន​មន្ទីរ​ទេស​ចរណ៍​រាជ​ធានី​ភ្នំពេញ​ បាន​អះ​អាង​ប្រាប់​កោះ​សន្តិ​ភាព​ កាល​ពី​ពេល​ថ្មី​ៗ​នេះ​ថា​ ភ្ញៀវ​ទេស​ចរ​អន្តរ​ជាតិ​ដែល​ចូល​មក​សម្រាក​កម្សាន្ត​នៅ​កម្ពុជា​មិន​មាន​ការ​ថយ​ចុះ​​ទេ​ គឺ​នៅ​តែ​មាន​កំណើន​គួរ​ឱ្យ​កត់​សម្គាល់​នៅ​ក្រោយ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នី​តិ​កាល​ទី​៥​ កាល​ពី​ថ្ងៃ​ទី​២៨​ កក្កដា​ ២០១៣​ ។

លោក​ តាំង​ សុចិត្ត​គ្រឹស្នា​ ​បញ្ជាក់​ថា​ ក្នុង​រយៈ​ពេល​២​ខែ​គឺ​ខែ​មិថុនា​ និង​ខែ​កក្កដា​ កន្លង​មក​ ភ្ញៀវ​ទេស​ចរ​អន្តរ​ជាតិ​ចូល​មក​ទស្សនា​ក្នុង​រាជ​ធានី​ភ្នំពេញ​មាន​ចំនួន​៣.៩៨៧​នាក់​ កើន​ឡើង​ប្រមាណ​៤,៩៥​%​ បើ​ប្រៀប​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​មុន​ ។ ទន្ទឹម​នោះ​ ចាប់​ពី​ក្រោយ​ពេល​បោះ​ឆ្នោត​មក​ភ្ញៀវ​ទេស​ចរ​អន្តរ​ជាតិ​នៅ​តែ​បន្ត​ចូល​មក​ទស្សនា​កម្ពុជា​ សំខាន់​ទស្សនា​រាជ​ធានី​ភ្នំពេញ​ ក្នុង​ចំនួន​ច្រើន​ដដែល​ បើ​ទោះ​ជា​មន្ទីរ​មិន​ទាន់​បាន​​បូក​សរុប​ចំនួន​ភ្ញៀវ​សម្រាប់​ខែ​សីហា​នេះ​ក៏​ដោយ​ចុះ​ ។ ប៉ុន្តែ​លោក​ហ៊ាន​អះ​អាង​ថា​ ចំនួន​ភ្ញៀវ​គឺ​កើន​ឡើង​ច្រើន​ជាង​បើ​ប្រៀប​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​នៃ​ឆ្នាំ​មុន​ ។

លោក​ប្រធាន​មន្ទីរ​បាន​អះ​អាង​​ទៀត​ថា​ បើ​ទោះ​ជា​ក្រោយ​ការ​បោះ​ឆ្នោត​បញ្ហា​នយោ​បាយ​នៅ​កម្ពុជា​ មើល​ទៅ​ហាក់​ដូច​ជា​មាន​បញ្ហា​ខ្លះ​ៗ​ ប៉ុន្តែ​​មិន​ប៉ះ​ពាល់​ដល់​កំណើន​ភ្ញៀវ​ទេស​ចរ​អន្តរ​ជាតិ​នោះ​ទេ​ ។ យ៉ាង​ណា​ក៏​ដោយ​លោក​ក៏​បាន​ទទួល​ស្គាល់​ថា​ ​វិស័យ​ទេស​ចរណ៍​នៅ​តែ​ជួប​បញ្ហា​ខ្លះ​ៗ​នៅ​ឡើយ​ ដែល​គប្បី​រៀប​ចំ​ធ្វើ​ការ​កែ​សម្រួល​ឡើង​វិញ​ ។ បញ្ហា​ប្រឈម​រួម​មាន​ ការ​ផ្គត់​ផ្គង់​ខណៈ​ពេល​ដែល​ភ្ញៀវ​មាន​ចំនួន​កាន់​តែ​ច្រើន​ ហើយ​ការ​ផ្គត់​ផ្គង់​នៅ​មាន​កម្រិត​ ។ បញ្ហា​បរិ​ស្ថាន​ក៏​ជា​កត្តា​សំខាន់​ដែល​ត្រូវ​កែ​លម្អ​​ដែរ​ ព្រោះ​ថា​ភ្ញៀវ​ទេស​ចរ​អន្តរ​ជាតិ​ភាគ​ច្រើន​​មក​ពី​បណ្តា​ប្រទេស​ជឿន​លឿន​ ។ ដូច្នេះ​គេ​ត្រូវ​ការ​បរិ​ស្ថាន​ល្អ​ក្នុង​ពេល​សម្រាក​កម្សាន្ត​នៅ​តំបន់​រមណី​យ​ដ្ឋាន​ទេស​ចរណ៍​ ។ ទន្ទឹម​នោះ​បញ្ហា​សន្តិ​សុខ​សង្គម​ក៏​ជា​បញ្ហា​សំខាន់​បំផុត​ ព្រោះ​បើ​ស្រុក​​យើង​មិន​មាន​សន្តិ​សុខ​គ្រប់​គ្រាន់​ទេ​នោះ​​ ភ្ញៀវ​ទេស​ចរ​គេ​នឹង​មាន​ការ​រា​រែក​ក្នុង​ការ​មក​កម្សាន្ត​​នៅ​កម្ពុជា​ ។

ប៉ុន្តែ​បញ្ហា​ប្រឈម​ទាំង​អស់​នោះ​ លោក​ប្រធាន​មន្ទីរ​រាជ​ធានី​ភ្នំ​ពេញ​បាន​អះ​អាង​ថា​ ក្រោម​ការ​ដឹក​នាំ​របស់​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ ដែល​មាន​សម្តេច​តេ​ជោ​ជា​ប្រមុខ​ និង​ក្រោម​ការ​គ្រប់​គ្រង​របស់​ក្រសួង​ទេស​ចរណ៍​ នោះ​អ្វី​ៗ​ដែល​ជា​បញ្ហា​ប្រឈម​ នឹង​ត្រូវ​កាត់​បន្ថយ​ជា​បណ្តើរ​ៗ​ និង​ឈាន​ដល់​ការ​លុប​បំបាត់​ទាំង​ស្រុង​ជា​មិន​ខាន​នៅ​ពេល​ខាង​មុខ​ ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 24 នាក់
  Flag Counter
Flag Counter