ធ្វើការជាមួយអ៊ីមែលជាប្រចាំ ទទួលជំងឺសម្ពាធឈាមខ្ពស់
|
June 12, 2013 (11:39:00)
|
[ 1596 ] |
|
|
|
|
លទ្ធផលស្រាវជ្រាវថ្មីបំផុត របស់សកលវិទ្យាល័យ Loughborough របស់អង់គ្លេសឲ្យដឹងថា អ្នកដែលធ្វើការច្រើនជាមួយសារអេឡិចត្រូនិច និងបង្កភាពតានតឹងជាប្រចាំ ងាយរងជំងឺបេះដូង និងសម្ភាធឈាមខ្ពស់ ។
តាម Daily Mail របស់អង់គ្លេសនោះ អ្នកវិទ្យាសាស្ត្របានសិក្សាសម្ពាធឈាម ចង្វាក់បេះដូង កម្រិត Cortsol អ័រម៉ូនបង្កភាពតានតឹង ក្នុងសរីរាង្គ របស់បុគ្គលិក ៣០រូប ចំណុះបណ្តាស្ថាប័ន នៃអាណាចក្រអង់ក្លេស ដែលប្រាស្រ័យទាក់ទងជាប្រចាំក្នុងការទទួល និងបញ្ជូនអ៊ីមែល ។ លទ្ធផលបង្ហាញឲ្យឃើញថា មានទំនាក់ទំនងដោយផ្ទាល់រវាងអ៊ីមែល និងស្ត្រេស គ្រាដែល ៩២% នៃអ្នកចូលរួម សុទ្ធតែកើនសម្ពាធឈាម និងចង្វាក់បេះដូងក្នុងពេលអាន ឬប្រើប្រាស់អ៊ីមែល ទូរស័ព្ទ ។ ទន្ទឹមនោះ អ្នកស្រាវជ្រាវសម្គាល់ឃើញថា ពួកបុគ្គលិកទាំងនោះសប្បាយរីករាយពេលទទួលបានអ៊ីមែល ដែលខ្លឹមសារមានប្រយោជន៍ ឬការអរគុណពីអ្នកផ្សេងក្រោយពេលសម្រេចការងារ ។ ប៉ុន្តែផ្ទុយទៅវិញ ស្ត្រេស នឹងកើនឡើងពេលទទួលបានអ៊ីមែលដែលជាសម្ពាធមកលើការងារ ។
សាស្ត្រាចារ្យ Tom Jackson អ្នកដឹកនាំការស្រាវជ្រាវអះអាងថា អ៊ីមែលបានក្លាយជា មធ្យោបាយពុំមានសារៈ ប្រយោជន៍១ ឥទ្ធិពលអាក្រក់ដល់អ្នកប្រើប្រាស់វា ។ ប៉ុន្តែបើយកវាទៅប្រៀបធៀបនឹងទូរស័ព្ទ ការសន្ទនាតទល់វាមិនអន់ពេកទេ ព្រោះទាំងអស់សុទ្ធសឹងនាំមកនូវស្ត្រេស ។ ហេតុនេះបើតាមលោកគឺចាំបាច់ត្រូវមានការបណ្តុះបណ្តាលបុគ្គលិកពីការប្រើប្រាស់ ត្រួតពិនិត្យគណនីអ៊ីមែលរបស់ពួកគេឲ្យបានល្អប្រសើរជាងមុនចៀសវាងស្ថានភាពតានតឹងនាំឲ្យមានជំងឺរ៉ាំរ៉ៃ ដូចជាសម្ពាធឈាមខ្ពស់ ក្រពេញប្រូស្តាត និងបេះដូង ៕
|
|
|
. |
|
|
 |
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|