. . . . . .
.
ថ្ងៃព្រហស្បត្តិ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤

.
ក្រុង​សេអ៊ូល ​ស្នើ​រៀប​ចំ​ ការ​ចរចា​ពី​បញ្ហា​ ទេសចរណ៍​នៅ​ភ្នំ​ KUMGANG ថ្ងៃ​ទី​២៥ កញ្ញា​
August 27, 2013 (09:41:15) [ 1299 ]
 
 
យោង​តាម​ទីភ្នាក់​ងារ​សារ​ព័ត៌​មាន​កូរ៉េ​ខាង​ត្បូង​ YONHAP ថា​ ក្រុង​សេអ៊ូល​បាន​ស្នើ​កាល​ពី​ថ្ងៃ​ទី​២០​ សីហា​ រៀប​ចំ​ធ្វើ​នា​ថ្ងៃ​ទី​២៥​ កញ្ញា​ខាង​មុខ​នេះ​ នូវ​ការ​ចរចា​ស្តី​ពី​លទ្ធ​ភាព​នៃ​ការ​បើក​ទេស​ចរណ៍​ឡើង​វិញ​ នៅ​តំបន់​ភ្នំ​ KUMGANG របស់​កូរ៉េ​ខាង​ជើង​ ។ ក្រសួង​បង្រួប​បង្រួម​កូរ៉េ​ខាង​ត្បូង​ឱ្យ​ដឹង​ថា​ ការ​ចរចា​នឹង​ត្រូវ​ធ្វើ​នា​ថ្ងៃ​ទី​២៥​ កញ្ញា​ ក្រោយ​ពី​រៀប​ចំ​ឱ្យ​មាន​ការ​ជួប​ជុំ​គ្រួសារ ​ដែល​ព្រាត់​គ្នា​ក្នុង​ឱកាស​នៃ​បុណ្យ​ CHUSEOK ដែល​ជា​បុណ្យ​ប្រពៃណី​កូរ៉េ​មួយ​ ។ បុណ្យ​នោះ​ឆ្នាំ​នេះ​នឹង​រៀប​ចំ​ធ្វើ​នា​ថ្ងៃ​ទី​១៩​ កញ្ញា​ ។​

ដំណើរ​ទេស​ចរណ៍​នៅ​តំបន់​ភ្នំ​ KUMGANG ត្រូវ​ផ្អាក​ចាប់​តាំង​ពី​៥ឆ្នាំ​មក​ហើយ​ ។ ក្នុង​សេចក្តី​ប្រកាស​ព័ត៌​មាន​មួយ​ ក្រសួង​បង្រួប​បង្រួម​កូរ៉េ​ខាង​ត្បូង​និយាយ​ថា​ ចាំបាច់​ត្រូវ​លើក​ឡើង​ពី​បញ្ហា​នេះ​ដោយ​ប្រុង​ប្រយ័ត្ន​សំដៅ​ស្វែង​រក​ដំណោះ​ស្រាយ​មួយ​ ដែល​អាច​នាំ​ទៅ​រក​ការ​អភិវឌ្ឍ​ជា​​បន្ត​បន្ទាប់​នូវ​ទីតាំង​ទេស​ចរណ៍​នោះ​ ។​ សេចក្តី​ប្រកាស​បន្ត​ថា​ ដោយ​អ្វីៗ​មិន​បាច់​ប្រញាប់​ប្រញាល់​ពេក​ រដ្ឋា​ភិបាល​ចង់​រៀប​ចំ​ការ​ចរចា​យឺត​ពេល​បន្តិច​ ដោយ​ផ្តោត​ជា​បឋម​លើ​ការ​ជួប​ជុំ​របស់​បណ្តា​គ្រួសារ​ដែល​ព្រាត់​គ្នា​ ។​

សេចក្តី​ប្រកាស​គូស​បញ្ជាក់​ថា​ ផ្តល់​អាទិភាព​ខ្ពស់​ដល់​ការ​ជួប​ជុំ​របស់​បណ្តា​គ្រួសារ​ដែល​ព្រាត់​គ្នា​ ជា​រឿង​ចម្បង​ ព្រោះ​មនុស្ស​ជា​ច្រើន​ចង់​ជួប​ជាមួយ​សាច់​ញាតិ​ គ្រួសារ​ដែល​ពេល​នេះ​កាន់​តែមាន​វ័យ​ចាស់​ពុំ​អាច​មាន​ពេល​ច្រើន​ទៀត​ឡើយ​ ។ ការ​ជួប​ជុំ​សាច់​ញាតិ​ដែល​ព្រាត់​ប្រាស​គ្នា​ ត្រូវ​បាន​រដ្ឋា​ភិបាល​ចាត់​ទុក​ថា​ជា​រឿង​មនុស្ស​ធម៌​ ។​

ក្នុង​ចំណោម​ពល​រដ្ឋ​កូរ៉េ​ខាង​ត្បូង​ចំនួន​៧៣.០០០​នាក់​ ដែល​ស្នើ​សុំ​ជួប​ជាមួយ​សមាជិក​គ្រួសារ​រស់​នៅ​កូរ៉េ​ខាង​ជើង​ ប្រមាណ​ជា​៨០%​ មាន​អាយុ​លើស​ពី​៧០​ឆ្នាំ​ទៅ​ហើយ​ ។​ សរុប​កន្លង​មក​ មាន​ការ​រៀប​ចំ​ឱ្យ​មាន​ការ​ជួប​ជុំ​គ្រួសារ​ព្រាត់​គ្នា​១៨​លើក​ ដែល​លើក​ចុង​ក្រោយ​គឺ​កាល​ពី​ដំណាច់​ឆ្នាំ​២០១០​ ។​ ក្រសួង​បង្រួប​បង្រួម​កូរ៉េ​ខាង​ត្បូង​សង្ឃឹម​ថា​ ការ​ខិត​ចូល​ជិត​គ្នា​រវាង​កូរ៉េ​ទាំង​២​ ចំពោះ​បញ្ហា​ទាំង​ឡាយ​នឹង​ផ្អែក​លើ​ការ​ជឿ​ទុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ ។

ប្រទេស​កូរ៉េ​ខាង​ជើង​មុន​នេះ​បាន​ទាក់​ទង​មក​កូរ៉េ​ខាង​ត្បូង​ តាម​រយៈ​ខ្សែ​គមនា​គមន៍​រួម​បង្កើត​ឡើង​នៅ​ភូមិ​ប៉ាន​មុន​ហ្សូម​ ដោយ​ស្នើ​ដល់​ក្រុង​សេអ៊ូល​ឱ្យ​ឆ្លើយ​តប​នា​សប្តាហ៍​នេះ​នូវ​សំណើ​របស់​ខ្លួន​ ធ្វើ​ការ​ចរចា​ពី​រឿង​ភ្នំ​ KUMGANG និង​ការ​ជួប​ជុំ​របស់​បណ្តា​គ្រួសារ​ដែល​ព្រាត់​គ្នា​ ។​ ក្រុង​ព្យុង​យ៉ាង​និយាយ​ថា​ ចង់​រៀប​ចំ​ការ​ចរ​ចា​អំពី​គ្រួសារ​ដែល​ព្រាត់​គ្នា​នា​ថ្ងៃ​ទី​២៣​ សីហា​ ហើយ​ចរចា​អំពី​ភ្នំ​ KUMGANG ១ថ្ងៃ​មុន​នេះ​គឺ​នៅ​ថ្ងៃ​ទី​២២​ សីហា​ ។

ក្រុង​ព្យុង​យ៉ាង​និយាយ​ទៀត​ថា​ ការ​ចរចា​ទាំង​២​នោះ​គួរ​ធ្វើ​នៅ​ភ្នំ​ KUMGANG ទោះ​បី​មុន​នេះ​ក្រុង​សេអ៊ូល​ស្នើ​ឱ្យ​ការ​ចរចា​ពី​គ្រួសារ​ដែល​ព្រាត់​គ្នា​គួរ​ធ្វើ​ក្នុង​ផ្នែក​កូរ៉េ​ខាង​ត្បូង​នៃ​ភូមិ​បាន​មុន​ហ្សូម​ក្តី​ ។​ ទោះ​បី​ជា​ក្រុង​សេអ៊ូល​ទទូច​ថា​ បញ្ហា​ទេស​ចរណ៍​នៅ​ភ្នំ​ KUMGANG និង​បញ្ហា​ជួប​ជុំ​គ្រួសារ​ជា​បញ្ហា​២​ដាច់​ដោយ​ឡែក​ពី​គ្នា​ ក៏​ក្រុង​ព្យុង​យ៉ាង​នៅ​តែ​ទទូច​ថា​ បញ្ហា​ទាំង​២​នោះ​ មាន​ការ​ទាក់​ទង​គ្នា​ ដោយ​ឱ្យ​ដឹង​ថា​ កូរ៉េ​ខាង​ជើង​ចង់​ដោះ​ស្រាយ​បញ្ហា​ទាំង​២​នោះ​រួម​គ្នា​ផង​ ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 7 នាក់
  Flag Counter
Flag Counter