ការបរិភោគម្នាស់ និងអត្ថប្រយោជន៍ សុខភាពទាំង៧
|
June 08, 2013 (02:41:22)
|
[ 1602 ] |
|
|
|
|
ម្នាស់គឺជាផ្លែឈើមួយចំនួន នៃតំបន់ត្រូពិក មានប្រជាប្រិយភាពបំផុត នៅក្នុងពិភពលោក។ ពួកវាគឺជាផ្អែម ជូរ និងឆ្ងាញ់ សំខាន់ជាងនេះទៀត ម្នាស់មានជីវជាតិ និងអត្ថប្រយោជន៍យ៉ាងច្រើន ចំពោះសុខភាព។ វាមិនចម្លែកទេ ដែលម្នាស់ត្រូវបាន មនុស្សជាច្រើន ដាក់បញ្ចូលទៅក្នុង របបអាហារ របស់ពួកគេ ដើម្បីជីវិតមានសុខភាពល្អ។ ខាងក្រោមនេះ ជាអត្ថប្រយោជន៍ នៃការញ៉ាំម្នាស់៖
១. សំបូរវីតាមីន និងជាតិរ៉ែ
ម្នាស់មានផ្ទុកវីតាមីន និងសារធាតុរ៉ែជាច្រើនរួមមានវីតាមីន C, កាល់ស្យូម, ផូស្វ័រ និងប៉ូតាស្យូម។ វាក៏សម្បូរជាតិ Fiber និងកាឡូរីផងដែរ។ អត្ថប្រយោជន៍ពិសេសរបស់វាគឺផ្លែឈើនេះមានកំរិតជាតិខ្លាញ់ និងកូលេស្តេរ៉ុលទាប។
២. ការពារការក្អកនិងផ្តាសាយ
ដោយសារម្នាស់ គឺសំបូរវីតាមីន C វាអាចប្រយុទ្ធប្រឆាំងមេរោគដែលបណ្តាលអោយក្អក និងផ្តាសាយ។ សូម្បីតែនៅពេលដែលអ្នកត្រូវបានឆ្លងមេរោគនេះរួចហើយក៏ម្នាស់នៅតែអាចជួយអ្នកបាន។ ផ្លែឈើនេះមានសារធាតុ bromelain ដែលមានប្រសិទ្ធិភាពនៅក្នុងការបង្រ្កាបក្អក និងបន្ថយជាតិស្លេះ។ ការបរិភោគម្នាស់ ខណៈពេលដែលកំពុងលេបថ្នាំតាមវេជ្ជបញ្ជាអាចជួយអ្នកជាបានយ៉ាងឆាប់រហ័ស។
៣. ជួយពង្រឹងឆ្អឹង
ម្នាស់ ក៏មានសមត្ថភាពពង្រឹង និងថែរក្សាឆ្អឹងអោយរឹងមាំ។ នេះគឺដោយសារតែផ្លែឈើនេះមាន សារធាតុ ម៉ង់ហ្គាណេស (manganese) ដែលជាសារធាតុរ៉ែមួយដែលរាងកាយរបស់យើងត្រូវការដើម្បីកសាងឆ្អឹង និងជាលិកាតភ្ជាប់។ ជាការពិតណាស់ប្រសិនបើអ្នកញ៉ាំម្នាស់មួយពែង អ្នកអាចទទួលបាន ៧៣ ភាគរយនៃតម្រូវការសរុបសម្រាប់ម៉ង់ហ្គាណេស ដែលរាងកាយរបស់យើងត្រូវការ។
៤. ធ្វើអោយអញ្ចាញធ្មេញអោយមានសុខភាពល្អ
មនុស្សគ្រប់គ្នាតែងតែព្រួយបារម្ភណាស់ដែលធ្មេញរបស់ពួកគេមានអញ្ចាញមិនរឹងមាំ។ ប្រសិនបើមនុស្សម្នាក់មានអញ្ចាញធ្មេញមិនរឹងមាំ ធ្មេញរបស់គាត់នាងនឹងមាននៅក្នុងផលប៉ះពាល់ជាច្រើនពិសេសងាយជ្រុះ និងបាក់។ ការបរិភោគម្នាស់ នឹងពង្រឹងអញ្ចាញធ្មេញរបស់អ្នកហើយព្រមទាំងជួយរក្សាធ្មេញរបស់អ្នកមានសុខភាពល្អ និងរឹងមាំ។
៥. បន្ថយហានិភ័យនៃការងងឹតភ្នែក
ម្នាស់ ក៏អាចការពារជម្ងឺជាច្រើនប្រភេទដូចជាការងងឹតភ្នែក ។ ជំងឺនេះដែលជាបុព្វហេតុចំបងនៃការបាត់បង់ចក្ខុ វិញ្ញាណមនុស្សពេញវ័យដែលបង្កឡើងដោយការខូចខាតរេទីន (ផ្នែកមួយនៃភ្នែក)។ ការអាន មើលមុខ និងការធ្វើសកម្មភាពប្រចាំថ្ងៃអាចបណ្តាលអោយជួបបញ្ហានេះ។ ការបញ្ចូលម្នាស់ក្នុងរបបអាហាររបស់អ្នកអាចបន្ថយហានិភ័យនៃជំងឺនេះបាន ៣៦ ភាគរយ ព្រោះដោយសារតែផ្លែឈើនេះមានផ្ទុក ប្រភេទវីតាមីន carotene ដែលល្អសម្រាប់វិញ្ញាណនៃការមើលឃើញរបស់យើង។
៦. កាត់បន្ថយជំងឺរលាកសន្លាក់
ដោយសារផ្លែឈើនេះមានគុណសម្បត្តិប្រឆាំងនឹងការរលាក បរិភោគម្នាស់អាចកាត់បន្ថយការឈឺចាប់នៃការរលាកសន្លាក់នៅខណៈពេលជាមួយគ្នាម្នាស់ក៏ធ្វើអោយឆ្អឹងកាន់តែរឹងមាំបន្ថែមទៀត។ ក្រៅពីជំងឺរលាកសន្លាក់នោះ វាក៏អាចជួយនូវលក្ខខណ្ឌស្រដៀងគ្នាផ្សេងទៀតដូចជារោគសញ្ញាដែលម្រាមដៃឈឺឆៀបៗនៅពេលយប់ និង រោគប្រគ្រីវរឺរោគឈឺតាមសន្លាក់ឆ្អឹង ។
៧. ជួយសម្រួលការរំលាយអាហារ
សារធាតុ Bromelain បានរកឃើញនៅក្នុងម្នាស់អាចបន្ថយជាតិអាស៊ីតក្នុងក្រពះ ហើយក៏អាចជួយអោយលំពែងដំណើរការបានល្អក្នុងការរំលាយអាហារ ដែលធ្វើអោយយើងមានសុខភាពល្អ។
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|