ឆ្នេរសមុទ្រក្រុងកែប នឹងរៀបចំបុណ្យសមុទ្រ ឆ្នាំនេះកាន់តែអស្ចារ្យ
|
August 21, 2013 (11:52:17)
|
[ 1310 ] |
|
|
|
|
បុណ្យសមុទ្រដែលតែងតែ រៀបចំរៀងរាល់ឆ្នាំនោះ នឹងធ្វើនៅខេត្តកែប ពីថ្ងៃទី២៩ដល់៣១ ខែធ្នូ ២០១៣ ។ កាលពីឆ្នាំ២០១២ ពិធីបុណ្យសមុទ្រ ត្រូវបានលុបចោល ដោយសារកម្ពុជា កាន់ព្រះរាជមរណទុក្ខ ការសោយទិវង្គត នៃព្រះមហាវីរក្សត្រ នរោត្តម សីហនុ ។ បុណ្យសមុទ្រ ជាព្រឹត្តិការណ៍ដ៏ធំមួយ ដែលទាក់ទាញអ្នកទេសចរ ទៅចូលរួមច្រើនបំផុត ពិសេសអ្នកទេសចរបរទេស។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ឱ្យដឹងកាលពីពេលថ្មីៗថា ពិធីបុណ្យសមុទ្រធ្វើឡើងដោយមានកម្មវិធីសំខាន់ៗចំនួន៣ គឺការតាំងពិព័រណ៍ កម្មវិធីសិល្បៈ និងព្រឹត្តិការណ៍កីឡា ។ ព្រឹត្តិការណ៍កីឡាសំខាន់ណាស់ ព្រោះទាក់ទាញអ្នកចូលរួមច្រើនមិនចាញ់កម្មវិធីសិល្បៈទេ ។ កីឡាដែលរៀបចំក្នុងព្រឹត្តិការណ៍នោះមានដូចជា កីឡាប្រដាល់ កីឡាបាល់ទះឆ្នេរខ្សាច់ កីឡាទ្រីយ៉ាត្លុង (ហែលទឹក ជិះកង់ និងរត់ប្រណាំង) កីឡាអត្តពលកម្ម(រត់ប្រណាំងបែបកម្សាន្ត) កីឡាឆត្រម៉ាស៊ីន កីឡាប្រណាំងម៉ូតូលើផ្ទៃទឹក (Jet Ski) ចំបាប់ និងហែលទឹកជាដើម ។
លោក ថោង ខុន មានប្រសាសន៍ថា ការរៀបចំបុណ្យសមុទ្រជាលើកទីពីរនេះ ដើម្បីអបអរឆ្នេរសមុទ្រកម្ពុជា ដែលជាប់ចំណាត់ថ្នាក់ជាឆ្នេរសមុទ្រស្អាតបំផុតលើពិភពលោក ។ កាលពីលើកទីមួយ ការរៀបចំបានទទួលជោគជ័យធំធេងមិននឹកស្មានដល់ ហើយជាមោទនភាពរបស់ប្រទេសកម្ពុជាផងដែរ ។ បន្ទាប់ពីការរៀបចំបានទទួលជោគជ័យនេះ យើងនឹងបានទទួលបទពិសោធន៍សម្រាប់ការរៀបចំនៅឆ្នាំ ក្រោយៗទៀត ។
ការធ្វើពិធីបុណ្យសមុទ្រដែលកម្ពុជារៀបចំគឺក្នុងគោលបំណងអបអរសាទរដែលឆ្នេរសមុទ្រកម្ពុជាបានជាប់ជាឆ្នេរដ៏ស្រស់ស្អាតជាងគេលើពិភពលោក និងក្នុងន័យចូលរួមផ្សព្វផ្សាយពីវិស័យទេសចរណ៍នៅកម្ពុជាផងដែរ ខណៈកាលពីឆ្នាំ២០១១ជាការចាប់ផ្តើមលើកដំបូងនោះ មានអ្នកចូលរួមមិនតិចជាង១០ម៉ឺននាក់ឡើយនៅខេត្តព្រះសីហនុ ។
កាលពីឆ្នាំ២០១១ មានមនុស្សរាប់ម៉ឺននាក់ពីខេត្ត-ក្រុងនានាក្នុងទូទាំងប្រទេស រួមនឹងភ្ញៀវបរទេសគ្រប់ជាតិសាសន៍បានបង្ហាញវត្តមាន និងក្តីសប្បាយរីករាយនៅតាមបណ្តោយឆ្នេរសមុទ្រដ៏ស្រស់ស្អាត នាខេត្តព្រះសីហនុ ។ ទន្ទឹមនឹងភ្ញៀវទេសចរដ៏ច្រើនកុះករនៅតំបន់ឆ្នេរ ក៏មានការរៀបចំកម្មវិធីកីឡា ផ្សេងៗដូចជា កីឡារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុង ប្រណាំងម៉ូតូលើទឹក ប្រដាល់ វាយបាល់លើឆ្នេរខ្សាច់ ហែលទឹក ជិះសេះប្រណាំង ចំបាប់ជាដើម ដែលចាប់ផ្តើមតាំងពីម៉ោង៨ព្រឹក បង្កជាបរិយាកាសសប្បាយរីករាយលាយឡំដោយសំឡេងហ៊ោកញ្ជ្រៀវអបអរយ៉ាងកងរំពង ។
ឆ្នេរសមុទ្រកម្ពុជាដែលមានប្រវែង៤៤០គីឡូម៉ែត្រ សម្បូរណ៍ដោយជីវចម្រុះ ប្រជុំដោយកោះ និងឆ្នេរខ្សាច់ដ៏ស្រស់ស្អាត និងលាតសន្ធឹងលើខេត្ត៤ រួមមាន ខេត្តកែប កំពត ព្រះសីហនុ និងកោះកុង ។ ឆ្នេរសមុទ្រកម្ពុជាត្រូវបានប្រកាសទទួលស្គាល់ជាផ្លូវការ ជាសមាជិកពេញសិទ្ធិនៃឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក នៅក្នុងឱកាសមហាសន្និបាតលើកទី៧របស់ក្លឹបនៅសាធារណរដ្ឋ សេណេហ្កាល់ កាលពីថ្ងៃទី២៥ ឧសភា ២០១១ បន្ទាប់ពីបានជាប់ជាបេក្ខភាពនៅឆ្នាំ២០១០ និងពិនិត្យសម្រេចជាឯកច្ឆន្ទដាក់ចូលជាសមាជិកដោយក្រុមប្រឹក្សាភិបាលក្លឹបកាលពីថ្ងៃទី២០ មករា ២០១១ នៅតំបន់ Corse ប្រទេសបារាំង ។ ឆ្នេរសមុទ្រកម្ពុជាមានសក្តានុពលដ៏អស្ចារ្យខាងផ្នែកវប្បធម៌ និងធម្មជាតិ ដែលសក្តានុពលទាំងនេះឆ្លើយតបនឹងលក្ខខណ្ឌ២ ក្នុងចំណោមលក្ខខណ្ឌទាំង១០របស់អង្គការយូណេស្កូ និងទទួលស្គាល់ជាសម្បត្តិធម្មជាតិ និងវប្បធម៌មួយ ជាបេតិកភណ្ឌពិភពលោក ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|