វិធីព្យាបាលជំងឺគួរឲ្យព្រឺខ្លាច ដោយសត្វឈ្លើង
|
June 07, 2013 (13:16:40)
|
[ 1808 ] |
|
|
|
|
ឲ្យសត្វឈ្លើងខ្មៅវាររវីមរវាម និងបឺតឈាមលើមុខ ពិតជាវិធីព្យាបាលជំងឺ គួរឲ្យព្រឺព្រួចមួយ ។ ពួកអ្នកស្រាវជ្រាវ អាល្លឺម៉ង់ បានរកឃើញ ប្រសិទ្ធភាព បន្ថយការឈឺចាប់ពិសេស ពីវិធីព្យាបាល ដោយប្រើសត្វឈ្លើង ដើម្បីបឺតឈាម ត្រង់កន្លែងឈឺ លើសរីរាង្គមនុស្ស ។
ពីបណ្តាឆ្នាំ១៩៨០ ឈ្លើងបានចាប់ផ្តើមត្រូវបានពួកអ្នកវះកាត់កែសម្ផស្សប្រើប្រាស់ជាថ្មីដើម្បីកម្ចាត់ចោលអស់ឈាមផ្តុំក្នុងដៃ ឬជើង ត្រូវបានភ្ជាប់ឡើងវិញដើម្បីបំបាត់ហានិភ័យរលេះរលួយ ។ បច្ចុប្បន្ននេះមានការស្រាវជ្រាវជាច្រើនអំពីប្រសិទ្ធភាពព្យាបាលជំងឺរបស់សត្វឈ្លើង ។ ក្នុងនោះការស្រាវជ្រាវដំបូងមួយអំពីប្រសិទ្ធភាពបឺតឈាមរបស់ឈ្លើងបានរកឃើញថា ឲ្យឈ្លើងបឺឈាមនៅក្បាលជង្គង់ក្នុងរង្វង់២ខែ នឹងធ្វើឲ្យថយចុះការឈឺរួយជង្គង់បង្កឡើងដោយជំងឺរលាកសន្លាក់ ។
ក្រៅពីនេះពួកអ្នកស្រាវជ្រាវរបស់សកលវិទ្យាល័យ Duissburg Essen របស់អាល្លឺម៉ង់ក៏រកឃើញថា វិធីព្យាបាលប្រើសត្វឈ្លើងដើម្បីបឺតឈាមមានប្រសិទ្ធភាពបន្ថយឈឺចាប់ប្រហាក់ប្រហែលនឹងអ្នកប្រើថ្នាំបន្ថយឈឺចាប់ Ibuprofen រាល់ថ្ងៃ ។ វិធីព្យាបាលនេះមានប្រសិទ្ធភាពដូចជាថ្នាំបន្ថយឈឺចាប់ផង និងជួយអ្នកបញ្ចៀសបាននូវឥទ្ធិពលមិនល្អចំពោះក្រពះរបស់ថ្នាំបន្ថយឈឺចាប់ផង ។ វិធីប្រើឈ្លើង ដើម្បីព្យាបាលជំងឺត្រូវបានជនជាតិអេហ្សីបបុរាណអនុវត្តតាំងពី៣០០០ឆ្នាំមុន ។ ភស្តុតាងអំពីភាពទូទៅនិងប្រសិទ្ធភាពរបស់វិធីសាស្ត្រនេះគឺសត្វឈ្លើង៦លានក្បាលត្រូវបានប្រទេសនេះនាំចូលក្នុង១ឆ្នាំៗដើម្បីព្យាបាលជំងឺ ។
ថ្វីត្បិតតាំងពីចុងសតវត្សរ៍ទី១៩ វិធីព្យាបាលឈ្លើងបឺតឈាមដើម្បីព្យាបាលជំងឺសន្សឹមៗត្រូវបាត់កិត្តិនាមព្រោះវាធ្វើឲ្យអ្នកជំងឺខ្សោយទៅៗ និងមានការប្រឈមឆ្លងមេរោគខ្ពស់ជាង ។ ប៉ុន្តែបច្ចុប្បន្ននេះ វិធីសាស្ត្រនេះបែរជាត្រូវបានចាត់ ទុកជាការរស់ឡើងវិញមួយ និងក្លាយជាចរន្តព្យាបាលជំងឺរបស់មនុស្សល្បីឈ្មោះ ។ ការពិសោធន៍ជាក់ស្តែង១ថ្មីៗនេះកំពុងត្រូវបានអនុវត្តដើម្បីត្រួតពិនិត្យមើលតើជំងឺឈឺខ្សែសរសៃប្រសាទបណ្តាលពីជំងឺ Zona អាចត្រូវបានព្យាបាលដោយវិធីឲ្យឈ្លើងបឺតឈាមឬអត់ ។ ពួកអ្នកស្រាវជ្រាវបានរកឃើញថា ក្នុងទឹកមាត់របស់ឈ្លើងមានផ្ទុកបរិមាណដ៏ធំ១ នៃថ្នាំបន្ថយឈឺចាប់ , ថ្នាំសណ្តំ និងសារជាតិចម្រុះធ្វើឲ្យឈាមរាវ ជួយបន្ថយការឈឺចាប់យ៉ាងរហ័សដោយមិនបង្កឥទ្ធិពលបន្ទាប់បន្សំ ។ Alicja ជំនាញការចិញ្ចឹមឈ្លើង១រូបជនជាតិរុស្ស៊ីបានមានបទពិសោធន៍១០ឆ្នាំ ក្នុងការចិញ្ចឹមឈ្លើងដើម្បីព្យាបាលជំងឺ ។ បច្ចុប្បន្នអ្នកស្រីមានស្នាក់ការនៅឡាសវេហ្គាស និងញូវយ៉ក ដោយមានអ្នកជំងឺជាច្រើននៅពាសពេញពិភពលោក ។
បច្ចុប្បន្ននេះ ជំនាញការ Alicja មានកសិដ្ឋានចិញ្ចឹមឈ្លើង១ធំបំផុតពិភពលោក នៅ Hendy ភាគខាងត្បូង Walas ប្រទេសអង់គ្លេស ។ នៅទីនេះ សត្វឈ្លើងប្រើដើម្បីព្យាបាលជំងឺត្រូវបានចិញ្ចឹមថែទាំក្នុងបរិស្ថានគ្មានមេរោគទាំងស្រុង ។ វិធីព្យាបាលជំងឺដោយសត្វឈ្លើងរបស់អ្នកស្រី Alicja បានសង្គ្រោះអ្នកជំងឺជាច្រើនមានតាំងពីជំងឺសរសៃឈាមបេះដូង ដល់ជំងឺជ្រុះសក់ ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|