. . . . . .
.
ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០២៤

.
ទឹកនោមអាចជួយព្យាករណ៍ អាយុ
May 29, 2013 (18:57:45) [ 1553 ]
 
 
ពួក​អ្នកវិទ្យាសាស្ត្រ ​បាន​សង្កេតឃើញថា អាយុ​ចំណុះ​ផ្ទាល់​ទៅលើ​ សមាសធាតុ​គីមី​ រប​ស់​ទឹកនោម ។ បរិមាណ​សារ ជាតិ​ប្រូតេអ៊ីន​ក្នុង​ទឹកនោម​កាន់តែ​ខ្ពស់​នោះ​លទ្ធផល​របស់​សារ​ព្យាករណ៍​អំពី​អាយុ​កាន់តែ​គួរ​ឲ្យ​ព្រួយ ។​ ​ដើម្បី​ឈាន ដល់​ការសន្និដ្ឋាន​នេះ ពួក​អ្នក​នាំ​នា​ញ​ការ​កាណាដា​បាន​ស្រាវជ្រាវ​លទ្ធផល​វិភាគ​ស្ថិតិ​របស់​មនុស្ស​ជាង ៨១០.០០០​នាក់ មាន​អាយុ​ពី​៣០-៨៥​ឆ្នាំ ។ ពួកគេ​ប្រមូលផ្តុំ​ស្វែងយល់​អំពី​ទំនាក់ទំនង​រវាង​បណ្តា​សារជាតិ​ផ្ទុក​ក្នុង​ទឹកនោម និង​អត្រា​អ្នក​ត្រូវស្លាប់​ទាំង​នៅ​វ័យក្មេង ។ ហើយ​ការសន្និដ្ឋាន​របស់​ពួកគេ បាន​បណ្តាល​ឲ្យ​មនុស្ស​គ្រប់គ្នា​ភ្ញាក់ផ្អើល ។​
​រហូតមក​ទល់នឹង​ពេល​ថ្មីៗ​នេះ អ្នកផង​នៅតែ​គិត​ពពួក​ប្រូតេអ៊ីន​ក្នុង​ទឹកនោម គ្រាន់តែ​បង្ហាញ​ឲ្យ​យើង​ដឹងថា តម្រង នោម "​មាន​បញ្ហា​" ។ ប៉ុន្តែ បាតុភូត​ប្រូតេអ៊ីន​ក្នុង​ទឹកនោម​ខ្ពស់​អាច​កើតឡើង​នៅ​មនុ​ស្សមាន​សុខភាព​ល្អ និង​ច្រើន​ត្រូវបាន​លើក​ហេតុផល​ថា ដោយសារ​សកម្មភាព​រា​ង​កាយ​ខ្លាំងពេក ដោយសារ​ស្ត្រេ​ស​ឬ​ដោយសារ​សីតុណ្ហភាព​រាង​កាយ​ថយចុះ ។ ទឹកនោម​ត្រូវបាន​ចាត់ទុកថា ជាង មានន័យថា មុខងារ​តម្រងនោម​ត្រូវ​ថមថយ ។​

​ពួក​អ្នកស្រាវជ្រាវ​បាន​បញ្ជាក់ថា មនុស្ស​ដែល​ពុំ​រកឃើញ​ប្រូតេអ៊ីន​ក្នុង​ទឹកនោម​ជា​មនុស្ស​អាយុ​វែង ។ បុរស​មាន​តម្រងនោម​ល្អ តាម​ស្ថិតិ​ជា​មធ្យម​រស់នៅ​យូរ​ជាង​១៥​ឆ្នាំ ប្រៀប​នឹង​បុរស​វ័យ​ស្របាល​គ្នា​មាន​ប្រូតេអ៊ីន ក្នុង​ទឹកនោម​ខ្ពស់ ។ ភាពខុសប្លែក​គ្នា​អំពី​អាយុ​រវាង​ស្ត្រី​មាន​សុខ​ភាពល្អ និង​ស្ត្រី​មាន​ជំងឺ​តម្រងនោម​នៅ​ច្រើន​ជាងនេះទៀត គឺ​ដល់​១៧​ឆ្នាំ ។​ ​ពួក​ជំនាញការ​នៅ​ចាត់ទុកថា ពេល​ក្នុង​ទឹកនោម​លេចចេញ​ពពួក​ប្រូតេអ៊ីន គឺ​នោះ​ជា "​បេសកជន​" មក​ប្រាប់​ដំណឹង​ថា សេចក្តីស្លាប់ បានចាប់ផ្តើម​ចេញដំណើ​រ និង​មកជួប​យើង​កាន់តែ​ជិត​ទៅៗ ។​ ចំពោះ​អ្នក​ដែល​លទ្ធផល​វិភាគ​បង្ហាញថា ប្រូតេអ៊ីន​ថ្វី​ត្បិត​ពុំទាន់​ត្រូវ​សន្និដ្ឋានថា "​អាក្រក់​" នោះ​ក៏ត្រូវ​ប្រយ័ត្នប្រយែង​បំផុត ។ ប្រៀប​នឹង​មនុស្ស​វ័យ​ស្របាល​គ្នា ប្រសិនជា​បុរស​នោះ​អាយុ​នឹងត្រូវ​បំ​ព្រួញ​៨​ឆ្នាំ នឹង​ចំពោះ​ស្ត្រី តួលេខ​នេះ គឺ ១០,៥​ឆ្នាំ ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 45 នាក់
  Flag Counter
Flag Counter