រដូវវស្សាភ្ញៀវទេសចរ បន្តទៅកម្សាន្ត នៅរមណីយដ្ឋាន វប្បធម៌ប្រវត្តិសាស្រ្ត ប្រាសាទព្រះវិហារ
|
July 25, 2013 (10:51:47)
|
[ 1463 ] |
|
|
|
|
ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើន បន្តទៅកម្សាន្ត នៅរមណីយដ្ឋាន វប្បធ៌មប្រវត្តិសាស្រ្ត ប្រាសាទព្រះវិហារ ដែលជាកេរមរតក បន្សល់ទុកពីស្នាដៃ ស្ថាបត្យកម្មខ្មែរសម័យដើម ហើយបើទោះបីជារដូវនេះ ជារដូវវស្សាភ្លៀងធ្លាក់ខ្លាំងក៏ដោយ គេសង្កេតឃើញភ្ញៀវទេសចរ នៅតែបន្តនាំគ្នា ធ្វើដំណើរទៅកម្សាន្ត ជាហូហែរមិនដាច់ ជារៀងរាល់ថ្ងៃ ។
បើតាមមន្ត្រីផ្នែកព័ត៌មាន របស់អាជ្ញាធរជាតិព្រះវិហារ ប្រចាំទីនោះឱ្យដឹងថា ការដែលភ្ញៀវទេសចរ ធ្វើដំណើរមកកម្សាន្ត នៅរមណីយដ្ឋានវប្បធ៌ម ប្រវត្តិសាស្រ្តប្រាសាទព្រះវិហារ ច្រើនមិនដាច់បែបនេះ ដោយសារតែតំបន់នោះសព្វថ្ងៃមានសភាពស្ងប់ស្ងាត់ មិនមានការប្រឈមមុខដាក់គ្នា រវាងកងទ័ពទាំង២ដូចប៉ុន្មានឆ្នាំនោះទេ ។
មន្ត្រីបន្តថា អាជ្ញាធរជាតិព្រះវិហារ កំពុងតែជំរុញការអនុវត្ត សកម្មភាពយ៉ាងសកម្ម ក្នុងការអភិរក្ស ថែទាំ និងការពារសម្បត្តិ ដ៏មហាសាលរបស់ខ្មែរ ឱ្យកាន់តែមានភាពប្រសើរឡើង ដើម្បីជាប្រយោជន៍ ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកកម្សាន្តទីនេះកាន់តែច្រើន ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|