សុវណ្ណាខុមខាំ ទីក្រុងបុរាណ ទើបតែរកឃើញ នៅប្រទេសឡាវ
|
July 17, 2013 (09:31:45)
|
[ 1507 ] |
|
|
|
|
មានទីតាំងស្ថិតនៅលើកោះដែលទឹកទន្លេមេគង្គជន់លិច ទីក្រុងបុរាណសុវណ្ណាខុមខាំត្រូវគេរកឃើញនៅក្នុងឆ្នាំនេះ នៅពេលទឹកស្រកទៅវិញ ។ ផ្ទាំងថ្មដែលមានឆ្លាក់អក្សរ ធំៗ និងវត្ថុបុរាណផ្សេងៗទៀតដែលបានរកឃើញនៅក្នុងសំណល់បាក់បែក នៃទីក្រុងបុរាណសុវណ្ណាខុមខាំ បានបង្ហាញមនុស្សជំនាន់ថ្មី ពីលក្ខណៈអារ្យធម៌ ដែលកើតមាននៅក្នុងសម័យកាលបុរាណ ដ៏អស្ចារ្យនោះ ។ បច្ចុប្បន្នវត្ថុបុរាណជាច្រើនផ្សេងទៀត និងសំណល់ទីក្រុងត្រូវគេរកឃើញនៅតាមដងទន្លេមេគង្គ ។
ទីក្រុងបុរាណសុវណ្ណាខុមខាំ ស្ថិតក្នុងស្រុកថុនភឿង ខេត្ដបូកែវ ភាគខាងជើងប្រទេសឡាវ ចម្ងាយប្រហែល៤០គីឡូម៉ែត្រពីទីក្រុង ។ ទីក្រុងបុរាណនេះដើមឡើយស្ថិតនៅលើអតីតកោះដែលលិចបាត់នៅពេលទឹកទន្លេមេគង្គជន់លិច ហើយលិចបាត់ក្នុងទឹកតែម្ដង ។ ទើបតែនៅក្នុងឆ្នាំនេះ គេបានរកឃើញនៅពេលទឹកបានស្រកចុះ ។
យោងតាមព័ត៌មានដែលផ្ដល់ដោយការិយាល័យទេសចរណ៍ វប្បធម៌ និងព័ត៌មានថា កាលបរិច្ឆេទនៃទីក្រុងបុរាណនេះនៅតែជាអាថ៌កំបាំងនៅឡើយ ។ យោងតាមកំណត់ត្រាប្រវត្ដិសាស្រ្ដដែលរក្សាទុកដោយប្រទេសស្រីលង្កា ហើយបានពណ៌នានៅក្នុងសៀវភៅដំណើររុករកនៅទន្លេមេគង្គដែលនិពន្ធដោយអ្នកស្រាវជ្រាវនាសតវត្សទី១៩ ឈ្មោះ Fracis Garnier ទីក្រុងសុវណ្ណាខុមខាំ ប្រាកដខ្លួនឡើងនៅក្នុងសតវត្សទី៥មុនគ្រឹស្ដសករាជ ។
សៀវភៅនោះសរសេរថា ទីក្រុងបុរាណសុវណ្ណាខុមខាំវិវឌ្ឍយ៉ាងឆាប់រហ័ស ។ ក្នុងរយៈពេលតែ៣ឆ្នាំប៉ុណ្ណោះ ចំនួនគ្រួសារបានឈានដល់១០០.០០០គ្រួសារ ដែលភាគច្រើនជាប្រជាជនក្រោម(Khrom) ។ ភាពជោគជ័យនៃទីក្រុងនេះបានទាក់ទាញអ្នកធ្វើពាណិជ្ជកម្មពីវង្សត្រកូលនៃខេត្ដហ្លួងព្រះបាង ។ ប្រជាជនហ្លួងព្រះបាង បានបញ្ជូនកងទ័ពទៅវាយប្រហារទីក្រុងសុវណ្ណាខុមខាំ ដែលគេបានកម្ទេចរាបដល់ដី និងធ្វើឱ្យប្រជាជនបែកខ្ញែកអស់ ។ ប្រជាជនមួយចំនួនបានធ្វើដំណើរទៅខេត្ដហ្លួងព្រះបាង ដោយនាំយកទៅនូវប្រពៃណីវប្បធម៌លៃ ហួហ្វៃ ដែលជាពិធីបុណ្យសាសនាមួយគេប្រកាន់ខ្ជាប់ខ្ជួនរហូតមកទល់នឹងបច្ចុប្បន្ននេះ ។
សម័យកាលក្រោយមក វង្សត្រកូលនាគឡាវចុក(Lao Chok) បានកសាងទីក្រុងសុវណ្ណាខុមខាំ ឡើងវិញ ហើយព័ទ្ធជុំវិញដោយកំពែង៤ជ្រុង ដោយក្នុង មួយជ្រុងៗមានប្រវែង ៣.០០០var (1var ស្មើ ២ហត្ថ) ។ ទីក្រុងនេះត្រូវបានប្ដូរឈ្មោះទៅជា ណាខនសៀងឡាវ ដោយសារតែបង្កើតឡើងវិញដោយប្រជាជនឡាវនៅភាគខាងជើង ។
ព្រះមហាក្សត្រ៤៣ព្រះអង្គនៃរាជវង្សឡាវចុក បានគ្រប់គ្រងនគរណាខន សៀងឡាវ ឬណាខនងឺនយ៉ាង មុនពេលដែលស្ដេច ឃុនឈួង ឡើងគ្រងរាជសម្បត្ដិ ។ ព្រះអង្គជាស្ដេចឡាវដំបូងដែលបង្រួបបង្រួមក្រុមកុលសម្ព័ន្ធនៅក្នុងអាណាចក្រភាគខាងជើងក្នុងឆ្នាំ១០៩៦ ។
ស្ដេចឃុនឈួង បានដឹកនាំទ័ពទៅលុកលុយទីក្រុងហ្លួងព្រះបាង សៀងខួង និងបាកាន ហើយបានបង្កើតជាអាណាចក្ររួបរួមតែមួយរវាងវង្សត្រកូលនាគ និងប្រជាជនក្រោម(Khrom) ។ ស្តេចឃុនឈួងត្រូវគេចាត់ទុកថាជាព្រះមហាក្សត្រដ៏អស្ចារ្យនៃអា ណា ចក្រឡាវពហុជាតិសាសន៍ ។ អាណាចក្រស្ដេចឃុនឈួងបានដួលរលំ បន្ទាប់ពីការគ្រងរាជ្យរបស់ស្ដេចទីក្រុងហ្លួងព្រះបាង ៤ព្រះអង្គ ដូចជាស្ដេចឃុនកាន់ហាង ចៅទួតស្ដេចឃុនឈួង ដែលបានបរាជ័យក្រោមដៃសត្រូវគឺ ឃុនឡ ដែលមកពីតំបន់មឿងលំ ឬមឿងថែង (បច្ចុប្បន្នទីក្រុងឌៀន ប៊ៀនភូ ប្រទេសវៀតណាម) ។
ទីក្រុងសុវណ្ណាខុមខាំ ត្រូវបានកម្ទេច និងសាងសង់ឡើងវិញជាច្រើនលើកច្រើនគ្រា និងត្រូវបានប្ដូរឈ្មោះជាច្រើនដង មុនពេលដែលក្លាយទៅជាទីក្រុងបាក់បែកដូចសព្វថ្ងៃនេះ ។ យោងតាមការស្រាវជ្រាវ ថ្មីៗនេះបានបង្ហាញថា គេបានរកឃើញសំណល់វត្ថុបុរាណចំនួន៤៤ និងសំណង់ធ្វើពីឥដ្ឋដូចជាប្រាសាទ ចេតិយ រូបសំណាកព្រះពុទ្ធ អាងស្ដុកទឹក និងសំណង់ ផ្សេងៗមួយចំនួនទៀត ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|