ឈាមបរិច្ចាគ ប្រើបានល្អតែក្នុងបីសប្តាហ៍
|
May 29, 2013 (18:53:48)
|
[ 1637 ] |
|
|
|
|
ការប្រើប្រាស់ឈាមបរិច្ចាគរបស់អ្នកដទៃ ក្រោយពេលបានរក្សាទុកក្នុងឃ្លាំងបីសប្តាហ៍ អាចត្រូវបានចាត់ទុកថា គ្មានអំណោយផលល្អសម្រាប់អ្នកជំងឺ ដូចជាការទទួលទានអាហារផ្ទុកជាតិខ្លាញ់ច្រើន ឬជក់បារី។ នេះជាការសន្និដ្ឋានរបស់ពួកវេជ្ជបណ្ឌិតអាមេរិក នៅសកលវិទ្យាល័យ Johns Hopkins នៅ Baltimore យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Daily Mail ។
ក្នុងដំណើរការស្រាវជ្រាវ ពួកអ្នកវេជ្ជសាស្ត្រ បានសង្កេតឃើញថា ក្រោយមួយរយៈពេលស្តុកទុក ឈាមបានបាត់បង់យ៉ាងច្រើនបរិមាណ NOX។ នេះជាសារជាតិគីមីចម្រុះមួយ មានប្រសិទ្ធភាពពង្រីកសរសៃឈាម និង ទទួលរងមួយ ផ្នែកភារកិច្ចផ្គត់ផ្គង់អុកស៊ីសែនឱ្យជាលិកាទាំងឡាយ។ ប្រសិនបរិមាណសារជាតិនេះទាប អាចបង្កគ្រោះថ្នាក់ដល់ប្រព័ន្ធសរសៃឈាមបេះដូង។ លទ្ធផលគឺកោសិកាឈាមសន្សឹមៗ បាត់លទ្ធភាពទន្ទ្រានចូលបណ្តាញសរសៃឈាមតូចៗ។
ការពិសោធន៍ប្រៀបធៀបការបញ្ចូលឈាមស្រស់ និងឈាមស្តុកក្នុងឃ្លាំង ក្រោយបីសប្តាហ៍ បានបញ្ជាក់រឿងនោះ។
លើមូលដ្ឋាននៃការព្រមានខាងលើ គេកំពុងដំណើរការស្រាវជ្រាវទ្រង់ទ្រាយធំពីរ ដើម្បីពិនិត្យបញ្ជាក់ ហើយប្រសិនបើត្រឹមត្រូវ នឹងត្រូវកែសម្រួលពេលវេលាស្តុកទុកអតិបរមារបស់ឈាម។ បច្ចុប្បន្ន នៅតាមមន្ទីរពេទ្យ និងធនាគារឈាម ស្តង់ដារអំពីពេលវេលាស្តុកទុកឈាម និងប្លាស្មា គឺប្រាំមួយសប្តាហ៍។
ប៉ុន្មានឆ្នាំមុននេះ ពួកអ្នកជំនាញការសរសៃឈាមបេះដូងរបស់អង់គ្លេស បានធ្លាប់ចង្អុលបង្ហាញថា អ្នកជំងឺត្រូវវះកាត់បេះដូង ប្រសិនត្រូវបានបញ្ចូលឈាមចាស់ នោះមានលទ្ធភាពច្រើនក្នុងការឆ្លងមេរោគឈាម ឬខ្សោយតម្រងនោម ហើយលទ្ធផល គឺអត្រាបាត់បង់ជីវិត ក្រោយការវះកាត់ កើនឡើង៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|