. . . . . .
.
ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០២៤

.
ផលប្រយោជន៍​និង​គ្រោះថ្នាក់ ​នៃ​កាយវិការ​ទទួលទានដំណេក​
May 29, 2013 (18:52:24) [ 1557 ]
 
 
ជាធម្មតា យើង​មិនសូវ​យកចិត្តទុកដាក់​ដល់​កាយវិការ​គេង ដោយ​គ្រាន់តែ​ចាប់អារម្មណ៍​ធ្វើយ៉ាងណា គេង​ឱ្យ​គ្រប់ គេង​ឱ្យ​ស្កប់​។ យើង​អាច​ពុំទាន់​ដឹងថា កាយវិការ​គេង​ដែល​មិនបាន​ត្រឹមត្រូវ នឹងធ្វើ​ឱ្យ​យើង​ថយចុះ​អាយុ​។​

- គេង​ផ្អៀង​
​ប្រយោជន៍​៖ ទប់ស្កាត់​ជំងឺ​ក្រពះ ច្រាល​បំពង់​អាហារ​
​គ្រោះថ្នាក់​៖ បង្កើន​ស្នាម​ជ្រួញ​នៅមុខ​

​យោបល់​ជំនាញការ : សាស្ត្រាចារ្យ Jim Horn នៅ​មជ្ឈមណ្ឌល​សណ្តំ​សកលវិទ្យា​ល័យ Loughborough Sleep (​អង់គ្លេស​) ឱ្យដឹងថា គេង​ផ្អៀង​ខាងឆ្វេង ជួយ​ក្រពះ បន្ថយ​ច្រាល​បញ្ច្រាស​អាហារ ជំរុញ​រំលាយ​អាហារ បង្ការ​ក្តៅ​ពោះវៀន​។ គេង​ផ្អៀង​ខាងស្តាំ មិន​សង្កត់​កៀប​បេះដូង សមស្រប​សម្រាប់​អ្នកជំងឺ​បេះដូង និង​ជំងឺ​ខួរក្បាល​។​

​សាស្ត្រាចារ្យ Dennis Wall នៅ​សមាគម​វេជ្ជបណ្ឌិត​សើរ​ស្បែក​អង់គ្លេស បាន​ចាត់ទុកថា ការ​គេង​ផ្អៀង នឹង​ធ្វើឱ្យ​សម្ពាធ​ច្រមុះ​ធំ​ពេក បង្កើន​ស្នាម​ជ្រួញ​នៅ​កៀន​មាត់ និង​ចុង​ភ្នែក​។​

​វិធី​កែប្រែ​៖ ប្រសិន​ក្រោយពេល​គេង​ផ្អៀង​ខាងឆ្វេង នៅតែ​មិន​កែប្រែ ប្រសើរ​ជំងឺ​ក្តៅ​ពោះវៀន និង​រំលាយ​អាហារ​ខ្សោយ គួរ​សម្រួល​ខ្នើយ​ឱ្យ​ខ្ពស់​បន្តិច នឹង​ទប់ស្កាត់​ជំងឺ​ក្រពះ ច្រាល បញ្ច្រាស​អាហារ​។​

​សាស្ត្រាចារ្យ Wall បានឱ្យដឹងថា ការជ្រើសរើស​គុណភាព​ខ្នើយ​ទន់ មាន​ប្រសិទ្ធភាព​បន្ថយ​ស្នាម​ជ្រួញ​នៅ​ផ្ទៃមុខ​។​

- គេង​ផ្ងា​រៈ​
​ប្រយោជន៍​៖ មាន​ប្រយោជន៍ សម្រាប់​ជំងឺ​រលាក​សន្លាក់​
​គ្រោះថ្នាក់ៈ បង្ក​ការ​ស្រមុក ផ្អាក​ដង្ហើម​បណ្តោះអាសន្ន មិនល្អ​សម្រាប់​អ្នកជំងឺ​បេះដូង និង​ជំងឺ​សួត​។​

​យោបល់​ជំនាញការ​៖ ជំនាញការ Sami-Margo បានឱ្យដឹងថា ការ​គេង​ផ្ងារ សមស្រប​សម្រាប់​អ្នកជំងឺ​រលាក​សន្លាក់ និង​ឈឺសន្លាក់ ការ​គេង​ផ្ងារ ក៏មាន​ប្រយោជន៍​សម្រាប់​សុខភាព​ផ្លូវភេទ​របស់​បុរស ប៉ុន្តែ​បែរជា​គ្មាន​អំណោយផល​ល្អ​សម្រាប់​អ្នកជំងឺ​ធាត់ ដោយសារ​បង្ក​ការ​ស្រមុក និង​ផ្អាក​បណ្តោះអាសន្ន​ដំណក​ដង្ហើម​ពេល​គេង​។​

​សាស្ត្រាចារ្យ David Ecclestone ជំនាញការ​សណ្តំ Birmingham បាន​ចាត់ទុកថា ការ​គេង​ផ្ងារ កាន់តែ​បន្ថយ​បរិមាណ​ចរាចរ​ឈាម អម​ជាមួយ​អុកស៊ីហ្សែន គ្មាន​អំណោយផល​ល្អ​សម្រាប់​អ្នកជំងឺ​បេះដូង និង​ជំងឺ​សួត​។​

​វិធី​កែប្រែ​៖ អ្នក​ចូលចិត្ត​គេង​ផ្ងារ ល្អ​បំផុត​ជ្រើស​យក​ប្រភេទ​ខ្នើយ​រឹង បង្ការ​ចៀសវាង​សម្ពាធ​នៅ​ឆ្អឹង​កង​ផ្នែក​ខាងលើ និង​ក ធំ​ជ្រុល ផ្តើម​ពី​នោះ បង្ក​ការឈឺ​ពើត​ត្រង់​ស្មា និង​ក ។ មនុស្ស​ធាត់ ឧស្សាហ៍​គេង​ស្រមុក អាច​កល់​ខ្នើយ​មួយ​ក្រោយខ្នង​។​

- គេង​ហាមាត់ៈ
​ប្រយោជន៍​៖ បន្ថយ​ការឈឺ​ចង្កេះ​ ​
​គ្រោះថ្នាក់​៖ ឈឺ​ពើត​ក្បាល និង​រោយ ក​

​យោបល់​ជំនាញការ​៖ កាយវិការ​គេង​ហាមាត់ ជួយ​បន្ថយ​ការឈឺ​ចង្កេះ និង​សម្ពាធ​ទ្រនាប់​ឆ្អឹង​កង​។ ប៉ុន្តែ​ពេល​គេង កាយវិការ​នេះ ខ្នើយ​មិនត្រូវ​ឲ្យ​ខ្ពស់​ពេក ឬ​ទាប​ពេក ប្រសិនបើ​មិន​ដូច្នោះ​ទេ ក្រោយពេល​ភ្ញាក់ ងាយ​ត្រូវ​ឈឺ​ពើត​នៅ​ក្បាល និង​រួយ ក ។​

​វិធី​កែប្រែ​៖ ជ្រើសរើស​ខ្នើយ​សមស្រប ដើម្បី​ទប់ស្កាត់​ឈឺ​ពើត​ក្បាល រួយ ក ។ គេង​កាយវិការ​នេះ ឆ្អឹង​កង​ខ្នង និង​ឆ្អឹង​ក ត្រូវ​រក្សា​ត្រង់​ខ្លួន ទន្ទឹមនេះ គួរ​កៀប​ខ្នើយ​មួយ​នៅ​ចន្លោះ​ជង្គង់​ទាំងពីរ​។​

- ​កាយវិការ​គេង​ផ្អៀង​របៀប​ឱប​គ្នាៈ
​ប្រយោជន៍​៖ បន្ថយ​សម្ពាធ
​គ្រោះថ្នាក់​៖ បង្ក​ការឈឺ​ពើត

​យោបល់​ជំនាញការ​៖ បណ្ឌិត James Cohen ជំនាញការ​សរសៃប្រសាទ​វិទ្យា និង​ជា​អ្នក​ចិត្តសាស្ត្រ​អាមេរិក បានឱ្យដឹងថា កាយវិការ​គេង​ផ្អៀង​ឱប​គ្នា អាច​បន្ថែម​ភាពស្និទ្ធស្នាល ទំនាក់ទំនង​ប្តី​ប្រពន្ធ និង​បន្ថយ​សម្ពាធ​ផ្លូវចិត្ត​។ ប៉ុន្តែ​វា​នឹងធ្វើ​ឱ្យ​ឆ្អឹង​កង​ខ្នង ឆ្អឹង​ក​សន្លាក់ ស្មា ដៃ និង​សាច់ដុំ ឈឺ​ពើត​។​

​វិធានការ​កែប្រែ​៖ កាយវិការ​គេង​របស់​ប្តី​ប្រពន្ធ មិន​ដាច់ខាត​ត្រូវ​ដូចគ្នា មិនតែប៉ុណ្ណោះ​ខុសគ្នា​ទាំងស្រុង ដូច្នេះ​គួរ​ផ្អែកទៅលើ​ស្ថានភាព​ជាក់ស្តែង ជ្រើសរើស​កម្រិត​រឹង ទន់​របស់​ខ្នើយ រក្សា​គម្លាត​ដាច់ខាត និង​សមស្រប​ចំពោះ​មនុស្ស​២​នាក់​។​

- គេង​ផ្កាប់ៈ
​ប្រយោជន៍​៖ បង្ការ​បញ្ចៀស​ស្រមុក
​គ្រោះថ្នាក់​៖ ងាយ​សង្កៀត​ធ្មេញ និង​ឈឺ​ពើត ស្ពឹក​ដៃ

​យោបល់​ជំនាញការ​៖ បណ្ឌិត Shinaersen បានឱ្យដឹងថា កាយវិការ​គេង ផ្កាប់​បែប​ហាលថ្ងៃ ជួយ​ទប់ស្កាត់​ស្រមុក​ពេល​គេង តែ​កាយវិការ​គេង​នេះ ក៏​បង្កើន​បន្ថែម​ការ​សង្កៀត​ធ្មេញ នៅពេល​យប់​។​

​បណ្ឌិត Manny បានឱ្យដឹងថា​៖ ដោយសារ​កាយវិការ​គេង​ផ្កាប់​ខ្ពស់​ពេក ឬ​ទាប​ពេក​នោះ វា​នឹង​បង្កើន​សម្ពាធ​ឱ្យ​ឆ្អឹង​កង​ខ្នង និង​ឆ្អឹង​ក បង្ក​គ្រោះថ្នាក់​សង្កត់​កៀប​សរសៃប្រសាទ អាស្រ័យ​ហេតុ​នោះ នឹងមាន​បញ្ហា​ចំពោះ​ប្រព័ន្ធ​សរសៃប្រសាទ​ពាក់កណ្តាល​ខ្លួន (​ពិសេស​គឺ​មនុស្ស​ចាស់​) ។​

​វិធីសាស្ត្រ​កែប្រែ​៖ អ្នក​ចូលចិត្ត​គេង​ផ្កាប់ ល្អ​បំផុត ជ្រើសរើស​ពូក​រ៉ឺ​ស័​រ ឬ​ពូក​កៅស៊ូ ប្រភេទ​ពូក​រឹង​នេះ ជួយ​ការពារ​ឆ្អឹង​កង​ខ្នង​។ អ្នក​អាច​កល់​ខ្នើយ​មួយ​ក្រោម​ពោះ ដើម្បី​បន្ថយ​សម្ពាធ​ឱ្យ​ខ្នង​ខាងក្រោយ​។ នេះ​ជាការ​អះអាង​របស់​បណ្ឌិត Sami-Margo ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 13 នាក់
  Flag Counter
Flag Counter