សាស្ត្រាចារ្យបារាំងម្នាក់ ចំណាយពេលជិត២០ឆ្នាំ ស្រាវជ្រាវប្រវត្តិប្រាសាទខ្មែរ គ្រោងបោះពុម្ពផ្សាយ សៀវភៅស្តីពី រមណីយដ្ឋានបុរាណវិទ្យា ភាគខាងជើង
|
June 30, 2013 (10:03:04)
|
[ 1455 ] |
|
|
|
|
សាស្ត្រាចារ្យជនជាតិបារាំងលោក ប្រ៊ុយណូ ប្រ៊ុយហ្គីយេ បានត្រៀមរៀបចំបោះពុម្ពផ្សាយសៀវភៅ មគ្គុទ្ទេសក៍ទេសចរណ៍ ស្តីពីរមណីយដ្ឋានបុរាណវិទ្យា នៅភាគខាងជើងប្រទេសកម្ពុជា ។ សៀវភៅដែលសាស្ត្រាចារ្យនៃសាលាបារាំងចុងបូព៌ារូបនេះចងក្រង រៀបរាប់យ៉ាងលម្អិតពីប្រាសាទកោះកែរ និងប្រាសាទព្រះខ័ន នៅកំពង់ស្វាយ ដែលសុទ្ធតែជារមណីយដ្ឋាន មានការអភិវឌ្ឍបណ្តាញផ្លូវគមនាគមន៍ នាពេលថ្មីៗនេះ ដើម្បីសម្របសម្រួល ដល់ការធ្វើដំណើរទៅកាន់ទីនោះ ដោយគ្មានបញ្ហា ។ នៅក្បែរខាងប្រាសាទ ដ៏ស្កឹមស្កៃទាំងនោះ មានស្នាដៃកេរដំណែល ដែលគេស្គាល់មិនអស់ មានចំនួនយ៉ាងច្រើន ជាមួយលក្ខណៈដ៏សម្បូរបែប ដែលសុទ្ធសឹងជាសក្ខីភាពបញ្ជាក់ឱ្យឃើញ នូវឥទ្ធិពលនៃព្រះរាជាណាចក្រខ្មែរ ។
ក្នុងសន្និសីទសារព័ត៌មាន ដែលរៀបចំធ្វើនៅវិទ្យាស្ថានបារាំងនៃកម្ពុជា កាលពីថ្ងៃទី១៩ មិថុនា ២០១៣ លោកសាស្ត្រាចារ្យ ប៊្រុយណូ ប្រ៊ុយហ្គីយេ ឱ្យដឹងថា កន្លងមកលោកបានបោះពុម្ពផ្សាយ សៀវភៅប្រភេទនេះម្តងរួចមកហើយ ដែលនិយាយរៀបរាប់ពីប្រាសាទព្រះវិហារ ដែលត្រូវប្រទេសកម្ពុជា ដាក់ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ។ ចំណែកសៀវភៅដែលគ្រោង នឹងបោះពុម្ពផ្សាយបន្តទៀតនេះ គឺជាភាគទី៣ ដែលរៀបរាប់ទាំងអស់ អំពីរមណីយដ្ឋានបុរាណ នៃអាណាចក្រខេត្តភាគខាងជើង នៃប្រទេសកម្ពុជា លើកលែងតែប្រាសាទអង្គរវត្ត ។ ប្រាសាទអង្គរ គឺមានឯកសារជាច្រើន និងអ្នកឯកទេសសម្រាប់ប្រាសាទនោះហើយ ចំណែករូបលោក គឺមានឯកទេសនៅតំបន់ផ្សេងៗ ក្រៅពីតំបន់អង្គរ ។
គោលបំណងនៃការបោះពុម្ពផ្សាយសៀវភៅនេះ គឺលោក ប្រ៊ុយណូ ប្រ៊ុយហ្គីយេ ចង់សម្រួល និងជាឯកសារយោងសម្រាប់អ្នកស្រាវជ្រាវទាំងអស់ ព្រោះតាំងពីឆ្នាំ១៩៣៩មក គឺគ្មានអ្នកណាម្នាក់បោះពុម្ពផ្សាយពីចំណេះដឹងស្តីអំពីប្រាង្គប្រាសាទខ្មែរទាំងអស់ឱ្យបានល្អិតល្អន់ឡើយ ។ សៀវភៅនេះនឹងផ្តល់នូវព័ត៌មាន និងចំណេះដឹងផ្សេងៗដល់ភ្ញៀវទេសចរ នៅពេលដែលពួកគេទាំងនោះ ចង់ទៅទស្សនារមណីយដ្ឋាន បុរាណខ្មែរផ្សេងទៀត ក្រៅអំពីប្រាសាទអង្គរវត្ត ។ លោកសាស្ត្រាចារ្យបញ្ជាក់ថា រយៈពេលជិត២០ឆ្នាំ ដែលលោកស្នាក់នៅ និងស្រាវជ្រាវប្រវត្តិប្រាសាទបុរាណនៅក្នុងប្រទេសកម្ពុជា ក្នុងនោះរយៈពេល១០ឆ្នាំចុងក្រោយ រូបលោកបានចំណាយពេលក្នុងការចុះបញ្ជី និងសារពើភណ្ឌបណ្តាប្រាសាទទាំងអស់នៅក្នុងប្រទេសកម្ពុជា ។
នៅក្នុងការស្រាវជ្រាវនេះ ក៏មានបុគ្គលិកខ្មែរចំនួន៥នាក់ដែរ មកពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃប្រទេសកម្ពុជា ចំណាយពេល៦ឆ្នាំ នៅក្នុងការចុះស្រាវជ្រាវជាមួយរូបលោក ។ ចំពោះការចំណាយប្រាក់សម្រាប់ការស្រាវជ្រាវនេះ គឺលោកមិនអាចនឹងគណនាបានឡើយ ដោយសារពេលខ្លះ លោកត្រូវធ្វើដំណើរដោយម៉ូតូពីកន្លែងមួយទៅកន្លែងមួយ និងមានពេលខ្លះលោកត្រូវសម្រាកនៅតាមទីវត្តអារាម ។ ប្រាក់ដែលលោកចំណាយលើការស្រាវជ្រាវនេះ គឺបានមកពីក្រសួងការបរទេសបារាំង ប៉ុន្តែប្រាក់សម្រាប់បោះពុម្ពផ្សាយសៀវភៅនេះ គឺជារបស់លោកផ្ទាល់ ។ សៀវភៅនេះបន្ទាប់ពីបោះពុម្ពរួចចែកផ្សាយនៅតាមតំបន់រមណីយដ្ឋានទាំងនោះ នៅក្នុងបណ្ណាល័យ និងបណ្ណាគារមួយចំនួន ។
លោក ប្រ៊ុយណូ ប្រ៊ុយហ្គីយេ អះអាងថា អ្វីដែលលោកចង់ស្រាវជ្រាវ និងបោះពុម្ពផ្សាយសៀវភៅនេះ គឺលើកកម្ពស់ដល់អាជ្ញាធរពាក់ព័ន្ធរបស់ប្រទេសកម្ពុជាឱ្យមានការយល់ដឹងបន្ថែមទៀតក្នុងការថែរក្សា និងអភិរក្សប្រាសាទបុរាណផ្សេងទៀត ដោយមិនចាំបាច់តែប្រាង្គប្រាសាទធំៗទេ ។ បន្ទាប់ពីបោះពុម្ពផ្សាយសៀវភៅនេះហើយ លោក ប្រ៊ុយណូ ប្រ៊ុយហ្គីយេ នឹងបន្តស្រាវជ្រាវបន្ថែមទៀត ជាពិសេសគឺការស្រាវជ្រាវទៅលើប្រាសាទបន្ទាយឆ្មារ តាមដងទន្លេមេគង្គ ជាពិសេសនៅភាគខាងត្បូងនៃប្រទេសឡាវ ដែលនៅមានស្នាកស្នាមបូជនីយដ្ឋានរបស់ខ្មែរ ដូចជាប្រាសាទវត្តភូ ជាដើម និងនៅភាគខាងជើងប្រទេសកម្ពុជា គឺភ្នំគូលែន ។ លោក ប្រ៊ុយណូ ប្រ៊ុយហ្គីយេ ស្រាវជ្រាវពីប្រាសាទបុរាណខ្មែរ ដោយសារតែលោកមិននឹកស្មានដល់ថា ប្រទេសកម្ពុជាមានទំហំតូច ប៉ុន្តែមានប្រាង្គប្រាសាទបុរាណរាប់ពាន់ ដែលបុព្វបុរសបានបន្សល់ទុក ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|