ស្ត្រីមានគភ៌ ដេកផ្ងារ ប្រឈមនឹងការ រលូតកូន
|
April 24, 2013 (06:50:03)
|
[ 1694 ] |
|
|
|
|
ការសិក្សាថ្មីមួយបានបង្ហាញថា ស្ត្រីមានផ្ទៃពោះដែលចូលចិត្តដេកផ្ងារ ប្រឈមខ្ពស់នឹងការ រលូតកូន ។ ការពិសោធន៍ ទៅលើស្ត្រីជនជាតិហ្គាណា ដែលមានអត្រារលូតកូនខ្ពស់ បានរកឃើញថា ការដេកផ្ងារ នាំឱ្យស្ត្រីប្រឈមនឹងបញ្ហានេះ ដល់ទៅ៥ដង ។ តែយ៉ាងណា ក្រុមអ្នកស្រាវជ្រាវបានអះអាងថា ករណីនេះអាចជៀសវាងបាន១/៤ ប្រសិនជាស្ត្រីមានគភ៌ប្តូរឥរិយាបថដំណេករបស់ខ្លួន ។
លោក Louise O’Brienអ្នកនិពន្ធជាន់ខ្ពស់នៃលទ្ធផលការសិក្សាមកពីសាកលវិទ្យាល័យមីស៊ីហ្គែនបានថ្លែងថា៖«ប្រសិនឥរិយាបថដំណេករបស់ស្ត្រីមានគភ៌ជាហេតុចម្បងនៃការរលូតកូន គេគួរលើកទឹកចិត្តដល់ស្ត្រីគ្រប់ទីកន្លែងកុំឱ្យដេកផ្ងារ ។ នេះអាចជាវិធីយ៉ាងងាយមួយដែលអាចធ្វើឱ្យប្រសើរលទ្ធផលពពោះ» ។ លោកសាស្ត្រាចារ្យបានបន្តថា៖«តាមទិន្នន័យការសិក្សានេះបង្ហាញថា បញ្ហារលូតកូនជាង១/៤អាចនឹងជៀសវាងបានដោយឥរិយាបថដំណេករបស់ម្តាយ »។
ដើម្បីជៀសវាងបញ្ហារលូតកូន ក្រុមអ្នកជំនាញបានស្នើថា ស្ត្រីគួរដេកផ្អៀងហើយដែលល្អបំផុតនោះគឺផ្អៀងទៅឆ្វេង ។ ឥរិយាបថដំណេកនេះត្រូវគេជឿថា អាចជួយធ្វើឱ្យល្អប្រសើរដល់លំហូរឈាមទៅកាន់សុក ។ ទោះជាយ៉ាងណា អ្នកស្រាវជ្រាវមិនបានបញ្ជាក់ឱ្យច្បាស់ថា តើស្ត្រីពពោះចាប់ពីប៉ុន្មានខែឡើងទៅដែលមិនតម្រូវឱ្យដេកផ្ងារនោះ ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|