ឆ្នេរសមុទ្រចាស់ ក្រុងកែប ត្រូវបានចាក់ខ្សាច់ថ្មី
|
May 04, 2013 (12:19:22)
|
[ 1559 ] |
|
|
|
|
ក្រៅពីមមាញឹករៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ សួនច្បារ លូទឹក ដើម្បីឆ្ពោះទៅរៀបចំបុណ្យសមុទ្រនៅចុងឆ្នាំ២០១៣នេះ ខេត្តកែប បាននិងកំពុងរៀបចំចាក់ខ្សាច់ថ្មី នៅលើឆ្នេរចាស់ ដើម្បីឲ្យភ្ញៀវអាចលេងទឹកនៅឆ្នេរនេះបានវិញ។
លោកម៉ម ទូច ប្រធានមន្ទីរសាធារណការខេត្តកែប បានឲ្យដឹងនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៣ ថា ឆ្នេរសមុទ្រចាស់នៅក្រុងកែប មុខដំណាក់ កំពុងត្រូវបានរៀបចំចាក់ខ្សាច់ថ្មី ដោយនៅក្នុងឆ្នាំនេះ ត្រូវធ្វើឲ្យបានប្រវែង ៣៧០ម៉ែត្រ។ ខ្សាច់ដែលត្រូវចាក់នោះ គឺដឹកមកពីក្នុងសមុទ្រនៅខេត្តព្រះសីហនុ និងខេត្តកំពត។
លោកម៉ម ទូច បានឲ្យដឹងទៀតថា ខ្សាច់ត្រូវចាក់ចូលទៅក្នុងសមុទ្រ មានចម្ងាយ៥០ម៉ែត្រ (ពីឆ្នេរទឹកជោរដល់) និងមានកម្រាស់ពី ០,៤ ម៉ែត្រ រហូតដល់ជាង ២ ម៉ែត្រ ដើម្បីឲ្យភ្ញៀវលេងទឹកនៅឆ្នេរនេះបាន។ ឆ្នេរនេះសព្វថ្ងៃមានថ្មច្រើន និងទឹកជ្រៅ។ ចំណែកឯការងារចាំបាច់ដែលមន្ទីរសាធារណការ និងខេត្តកែបកំពុងយកចិត្តទុកដាក់ធ្វើយ៉ាង ខ្លាំងនៅពេលនេះ ត្រូវបានលោកម៉ម ទូច បញ្ជាក់ថា គឺផ្លូវលេខ៣៣អា ចាប់ពីរង្វង់មូលសេះស ដល់ផ្សារក្តាម ដែល មានប្រវែង៧.៨០០ ម៉ែត្រ ដោយត្រូវពង្រីកតួផ្លូវឲ្យបានដល់ ៣៣ម៉ែត្រ ចាក់កៅស៊ូ ទទឹង ២៧ម៉ែត្រ។ ដើមឈើ (ក្ងោក) នៅកណ្តាលផ្លូវនេះ ត្រូវបានគាស់រំកឹលទៅដាំនៅចិញ្ចើមផ្លូវវិញ។ ផ្លូវនេះមានសួនច្បារនៅចំកណ្តាល ទទឹងបីម៉ែត្រ។ ផ្លូវ៣៣អានេះ ត្រូវធ្វើឲ្យបានរួចរាល់ មុនពិធីបុណ្យសមុទ្រនៅចុងឆ្នាំនេះមកដល់៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|